Sunday, July 27, 2025
Homeព័ត៌មានជាតិម៉ោង២រំលងអាធ្រាត្រទៅហើយ ផ្អើលទាំងលោក ទាំងអាចារ្យ

ម៉ោង២រំលងអាធ្រាត្រទៅហើយ ផ្អើលទាំងលោក ទាំងអាចារ្យ

ខេត្តកណ្តាល ៖ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង២រំលងអធ្រាត្រ មានករណីអគ្គិភ័យមួយ កើតឡើងឆេះរោងបាយវត្តជ្រៃបឹងគ្រំ ដែលគ្រប់គ្រងដោយព្រះចៅអធិការវត្តជ្រៃបឹងគ្រំ ព្រះនាមអយ សេងអ៊ន់ ព្រះជន្ម៣១ព្រះវស្សា ស្ថិតក្នុងភូមិបឹងគ្រំ ឃុំបឹងគ្រំ ស្រុកល្វាឯម ខេត្តកណ្តាល។

ប្រភពសមត្ថកិច្ចឱ្យដឹងថា ករណីអគ្គិភ័យនេះ បណ្តាលឱ្យឆេះសម្ភារៈខូចខាត រួមមាន រោងផ្ទះបាយ១ខ្នង ឆេះអស់៥០% មានទំហំ៨ម៉ែត្រគុណនឹង២០ម៉ែត្រ កម្ពស់៣,៣០ម៉ែត្រ ប្រក់ក្បឿង ថ្មក្រោមសំយាបដែកសង្កសី ខូចខាតចានបាយ ៣០០០ចាន, ឆ្នាំងបាយតូច ២០០ឆ្នាំង ធំ១៥ឆ្នាំង, ចានដែកតូច៧០ ធំ៣០, ខ្ទះឆា២០០, កំសៀវ៣០, បំពងទឹកក្តៅ៣០, ចង្ក្រានហ្គាសតូច១៨, អង្ករ៥បាវ តែមិនបណ្តាលឱ្យមានមនុស្សណាម្នាក់រងរបួសឬស្លាប់ឡើយ។

ប្រភពដដែលឱ្យដឹងដែរថា នៅពេលកើតហេតុ ក្រោយពេលចម្អិនម្ហូបពេលល្ងាចរួច អ្នកចម្អិនមិនបានពន្លត់ភ្លើងឱ្យរលត់អស់ លុះដល់ម៉ោងកើតហេតុ ទើបមានអគ្គិភ័យកើតឡើងផ្អើលទាំងព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្ត រត់មកជួយពន្លត់ព្រម ទាំងរាយការណ៍ទៅសមត្ថកិច្ច សុំអន្តរាគមន៍ផងដែរ។

សមត្ថកិច្ចឱ្យដឹងដែរថា បន្ទាប់ពីទទួលព័ត៌មានបាន ភ្លាមៗនោះ លោកវរសេនីយ៍ឯក ហេង សុផល អធិការនៃអធិការដ្ឋាននគរបាលស្រុក បានដឹកនាំកម្លាំងជំនាញដោយផ្ទាល់ ចេញទៅជួយសង្គ្រោះ ដោយប្រើរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកល្វាឯម អស់ទឹកចំនួន០៣រថយន្ត ទើបអគ្គិភ័យបានរលត់ជាស្ថាពរអស់ទៅវិញ៕

RELATED ARTICLES