Sunday, July 27, 2025
Homeព័ត៌មានជាតិកំពុងអ៊ុតផង ហ៊ោផង យ៉ាងកងរំពង សមត្ថកិច្ចមកដល់ស្ទុះចាប់មាន់

កំពុងអ៊ុតផង ហ៊ោផង យ៉ាងកងរំពង សមត្ថកិច្ចមកដល់ស្ទុះចាប់មាន់

ភ្នំពេញ ៖ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកជា ពិសី ជាប្រធាន និងជាអភិបាលខណ្ឌប្ញស្សីកែវ បានចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ប្រភេទជល់មាន់មួយកន្លែង ដែលបានបើកលេងយ៉ាងអនាធិបតេយ្យ និងគ្មានការខ្លាចញញើតអាជ្ញាធរមានសមត្ថកិច្ចណាឡើយ ស្ថិតនៅជាប់នឹងមាត់ទន្លេ ភូមិក សង្កាត់ច្រាំងចំរេះទី២ ខណ្ឌប្ញស្សីកែវ។

ក្នុងការចុះបង្ក្រាបនេះ កម្លាំងនៃគណៈបញ្ជាការឯកភាព រដ្ឋបាលខណ្ឌ បានឆ្មក់ចូលបង្ក្រាបជាក់ស្តែង សង្វៀនបញ្ជល់មាន់ ដែលកំពុងតែធ្វើសកម្មភាពចាក់ភ្នាល់ដោយល្មើសច្បាប់ ហើយកម្លាំងបានឃាត់ខ្លួនអ្នកញៀនល្បែងបានចំនួន៣នាក់ និងបានដកហូតវត្ថុតាង មាន់ជល់ (ខ្នាយដែក) ចំនួន៣ក្បាល។

បច្ចុប្បន្ន កម្លាំងនៃគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បាននាំខ្លួនជនញៀនល្បែង ទាំងអស់នេះ រួមនឹងវត្ថុតាង យកមកកាន់អធិការ ដ្ឋាននគរបាល ខណ្ឌប្ញស្សីកែវ ដើម្បីអនុវត្ត តាមនីតិវិធីច្បាប់ជាបន្ត៕

RELATED ARTICLES