Sunday, July 27, 2025
Homeព័ត៌មានជាតិហ៊ោកញ្ជ្រៀវផ្អើលពេញព្រៃ សមត្ថកិច្ចមកដល់ បង្ក្រាបបានតែមាន់

ហ៊ោកញ្ជ្រៀវផ្អើលពេញព្រៃ សមត្ថកិច្ចមកដល់ បង្ក្រាបបានតែមាន់

ខេត្តត្បូងឃ្មុំ ៖ ទីតាំងបើកសង្វៀនជល់មាន់ភ្នាល់ចាក់លុយមួយកន្លែង ស្ថិតនៅចំណុច ចម្ការកៅស៊ូក្នុងភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បួងឃ្មុំ ត្រូវបានបង្ក្រាបដោយកម្លាំងសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋានខេត្តត្បូងឃ្មុំ កាលពីម៉ោង២និង៣០ នាទីរសៀល ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ចាប់បានតែសង្វៀន និងមាន់ងាប់ ឯមនុស្សរត់បាត់អស់។

សេចក្តីរាយការណ៍ឱ្យដឹងថា កម្លាំងជំនាញផ្នែកព្រហ្មទណ្ឌរបស់ស្នងការដ្ឋាននគរបាលខេត្ត ត្បូងឃ្មុំ សហការជាមួយជំនាញស្រុកតំបែរ ចុះបង្ក្រាបកន្លែងលួចលាក់លេងល្បែងស៊ីសង ខុសច្បាប់មួយកន្លែង មានទាំងអាប៉ោងនិងជល់មាន់ នៅចំណុចចម្ការកៅស៊ូ ស្ថិតក្នុងភូមិ គោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ ខេត្ត ត្បូងឃ្មុំ។

ក្នុងពេលបង្ក្រាបនោះ សមត្ថកិច្ចចាប់យកវត្ថុតាងរួមមាន ម៉ូតូចំនួនចំនួន២២គ្រឿង, មាន់ជល់ងាប់៥ក្បាល, តុនិងហាន់តោ (ផ្ទាំងសម្រាប់ចាក់អាប៉ោង) ចំនួន១, ចានអាប៉ោង ចំនួន១ឈុត, កន្ត្រកដាក់មាន់ចំនួន១០ និង ជញ្ជីងថ្លឹងមាន់ចំនួន១ និងសម្ភារៈពាក់ព័ន្ធមួយ ចំនួនទៀត។

ករណីបង្ក្រាបទីតាំងល្បែងស៊ីសងនេះ ប្រជាពលរដ្ឋកត់សម្គាល់ឃើញថា ការបង្ក្រាបកន្លង មកលើកណាក៏ដូចជាលើកណាដែរ គឺយូរៗម្តង សមត្ថកិច្ចតែងចាប់បានត្រឹមតែវត្ថុតាងប៉ុណ្ណោះ ឯក្រុមអ្នកញៀនល្បែងស៊ីសងមិនដែលចាប់បានទេ ដែលគេសង្ស័យថា ទំនងជាមានអ្នកផ្តល់ព័ត៌មានឱ្យរត់អស់មុនកម្លាំងសមត្ថកិច្ចមកបង្ក្រាប ហើយប្រមូលម៉ូតូយកទៅឱ្យម្ចាស់ទៅបង់លុយ លស់យកម៉ូតូមកវិញ រួចនាំគ្នាប្រមូលជើងលេង បន្តទៀតក៏អាចថាបាន៕

RELATED ARTICLES