Sunday, July 27, 2025
Homeតារាខ្មែរនាយចឺម កុំឲ្យស្ងាត់ពេក ចេញរួមគ្នាជាមួយសង្សារតែម្តង

នាយចឺម កុំឲ្យស្ងាត់ពេក ចេញរួមគ្នាជាមួយសង្សារតែម្តង

លោកសុខ មេសា ហៅនាយចឺម បានលើកសង្សារបណ្ដូលចិត្តឲ្យល្បីថែមមួយក្រឺតទៀត តាមរយៈការហៅកញ្ញាហ្វា ហ្វា មកថត MV របស់ខ្លួន តាមរយៈបទ ”មុនបងមានប្រពន្ធ អូននៅឯណា?”។

តារាចម្រៀងសាន់ដេ រូបនេះ បានលេងម៉ូដសក់ពណ៌ក្រហមលាយស្វាយ ធ្វើឲ្យនាយចឺម កាន់តែស្ទាវជាងមុនជាមួយចម្រៀង១បទនេះ។ ប៉ុន្ដែដើម្បីឲ្យកញ្ញាហ្វា ហ្វា កាន់តែមានការទាក់ទាញថែមទៀតនោះ នាយចឺម ម្ដងនេះ ថត MV ប្រើប្រាស់សុទ្ធតែរថយន្ដម៉ាក Rolls-Royce ទើបធ្វើឲ្យអនាគតភរិយារបស់នាយចឺម ពេញចិត្តអតីតតារាកំប្លែង CTN រូបនេះស្ដូកតែម្ដង។

សូមរំលឹកថា នាយចឺម និងកញ្ញាហ្វា ហ្វា បានបង្កាត់ភ្លើងស្នេហាជាមួយគ្នា ក្រោយពីស្រីសា្អតរូបនេះ ថត MV បទនាយចឺម ”សុំទោសប៊ិច សុំទោសសៀវភៅ” ហើយដោយសារតែនាយចឺម ពូកែវោហារស័ព្ទក្នុងការលួងលោមកញ្ញាហ្វា ហ្វា នោះ ទើបធ្វើឲ្យស្រីស្រស់រូបនេះ មិនអាចដកចិត្តពីអតីតតារាកំប្លែងរូបនេះបានឡើយ។

នាយចឺម បាននាំកញ្ញាហ្វា ហ្វា ទៅជួបម្ដាយនាយ និងសាច់ញាតិនៅខេត្តកំពង់ស្ពឺ ហើយបងប្អូនរបស់អ្នកចម្រៀងរូបនេះ សុទ្ធតែពេញចិត្តកញ្ញាហ្វា ហ្វា គ្រប់គ្នា។

អ្វីដែលនាយចឺម កាន់តែស្រលាញ់កញ្ញាហ្វា ហ្វា ខ្លាំងនោះ គឺអំឡុងពេលដែលនាយត្រូវកីឡាករបាល់ទាត់ ឈ្មោះង៉ែត ទីទី វាយឲ្យបែកក្បាលដេរអស់៥ថ្នេរ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៩ ដោយចោទថា តារាចម្រៀងសាន់ដេ រូបនេះ លួចញ៉ែសង្សាររបស់ខ្លួន នាងស.រ.ណ ហៅស្រីលាភ នោះ កញ្ញាហ្វា ហ្វា មិនបានប្រកាន់ខឹង ឬចងគំនុំជាមួយនាយចឺម ឡើយ ដោយគ្រាន់តែនាងនិយាយឌឺដងឲ្យនាយចឺម តាមរយៈការផ្ដាំកុំឲ្យពេជ្រ ថៃ ពូកែញ៉ែស្រីពេកប្រយ័ត្នដេរ ៥ថ្នេរដែរ…។

បើទោះជាពេលនេះ នាយចឺម និងកញ្ញាហ្វា ហ្វា មិនទាន់ហ៊ានកំណត់ថ្ងៃរៀបការជាក់លាក់ក្ដី ប៉ុន្ដែគេជឿថា នាយចឺម មិនឲ្យភ្លាត់ស្នៀតរបូតសង្សារស្រីស្អាតរូបនេះ ធ្លាក់ទៅក្នុងកណ្ដាប់ដៃប្រុសផ្សេងទៀតឡើយ បន្ទាប់ពីនាយថ្លោះធ្លោយតែបន្ដិចសោះ ស្រាប់តែមុននេះស្រីស្អាតដល់ទៅ២ដួង ដែលជាអតីតសង្សាររបស់នាយ គឺកញ្ញាពុធ ស្រីខួច និងអៀ ម៉េងលិ ហៅអូនម៉ីម៉ី ត្រូវប្រុសផ្សេងឆក់ទៅបាត់អស់៕

RELATED ARTICLES