Sunday, July 27, 2025
Homeព័ត៌មានជាតិមូលនិធិវីអេហ្វ ជួយសង្រ្គោះដល់ជីវិតកម្មករកាត់ដេរ នៅអាស៊ី ដែលរងផលប៉ះពាល់ ដោយវិបត្តិកូវីដ-១៩

មូលនិធិវីអេហ្វ ជួយសង្រ្គោះដល់ជីវិតកម្មករកាត់ដេរ នៅអាស៊ី ដែលរងផលប៉ះពាល់ ដោយវិបត្តិកូវីដ-១៩

រាជធានីភ្នំពេញ ថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០ ៖ រាល់ការលើកឡើងរបស់សហគមន៍សកល របស់យើង បានមើលឃើញអំពីផលប៉ះពាល់ដោយសារការរាតត្បាតនៃជំងឺ រួមទាំងអ្នកដែលផលិតផលិតផលវីអេហ្វ (VF Products) ផងដែរ។ នៅទូទាំងទ្វីបអាស៊ី ជំងឺកូវីដ-១៩ បានធ្វើឱ្យប្រតិបត្តិការផលិតកម្មរាប់រយកន្លែងត្រូវបានបញ្ឈប់ជាបណ្តោះអាសន្ន។ ជាលទ្ធផល កម្មករកាត់ដេរដែលងាយរងគ្រោះរាប់ពាន់នាក់ នៅតែបន្តទទួលរងគ្រោះដោយសារបញ្ហាហិរញ្ញវត្ថុ និងអសន្តិសុខស្បៀង ដែលកើតមានចំពោះគ្រួសាររបស់ពួកគេ។

ដើម្បីចូលរួមចំណែកជួយសម្រាលបញ្ហានេះ មូលនិធិវីអេហ្វ (The VF Foundation) បានធ្វើការវិនិយោគទឹកប្រាក់ជាង៣២០,០០០ដុល្លារអាមេរិក ដើម្បីគាំទ្រដល់កម្មករកាត់ដេរ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងការផ្តល់ហិរញ្ញប្បទានទាំងពីរលើក កាលពីពេលថ្មីៗនេះ នៅប្រទេសកម្ពុជានិង ឥណ្ឌា។

អង្គការ CARE International នៅកម្ពុជា ៖ ជំនួយសម្រាប់ស្រ្តីនៅប្រទេសកម្ពុជា មានកម្មកររោងចក្រកាត់ដេរ ប្រមាណជិត៦០០,០០០នាក់ ដែលមានស្រ្តី ប្រមាណ ៨៥% នៅក្នុងកម្លាំងពលកម្មនេះ។

ការរាតត្បាតនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យរោងចក្រកាត់ដេរ ជាង ២០០ នៅកម្ពុជា ផ្អាកប្រតិបត្តិការរបស់ខ្លួន ដោយបង្កឱ្យមានផលប៉ះពាល់ដល់កម្មករប្រមាណជាង ១៥០,០០០នាក់ ដែលភាគច្រើនជាស្រ្តី។

យោងតាមអង្គការ CARE Cambodia ៖ កម្មការិនីមានកាតព្វកិច្ចដូចគ្នា និងជានិច្ចកាល ជាអ្នកឧបត្ថម្ភផ្តាច់មុខដល់គ្រួសាររបស់ពួកគេ ដោយបានផ្តល់ប្រាក់ខែរបស់ខ្លួនច្រើនជាង ៤០% ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាលទ្ធផល ពួកគេនិងគ្រួសាររបស់ពួកគេ បានរងផលប៉ះពាល់យ៉ាងខ្លាំងដោយវិបត្តិកូវីដ-១៩ និងតម្រូវឱ្យមានជំនួយយេនឌ័រជាក់លាក់ (gender-specific)។

ដើម្បីកំណត់ភាពចាំបាច់នៃយេនឌ័រជាក់លាក់ (gender-specific) នៅក្រោយពេលវិបត្តិ អង្គការ CARE Cambodia បានប្រើប្រាស់បណ្តុំវិភាគយេនឌ័ររហ័សរបស់ខ្លួន ដែលជាដំណើរការវាយតម្លៃ ៥ជំហាន ក្នុងការវាយតម្លៃអំពីតម្រូវការ របស់ ស្រ្តី បុរស ក្មេងប្រុស និង ក្មេងស្រី ដើម្បីកសាងផែនការឆ្លើយតបផ្នែកមនុស្សធម៌ ។ ទិន្នន័យដែលប្រមូលបាន វាបាន កំណត់នូវកត្តាដែលត្រូវបញ្ចូល ក្នុងបណ្តុំសុខុមាលភាពសម្រាប់បុគ្គលិកជាស្រ្តី។

មូលនិធិវីអេហ្វ (VF Foundation) ជឿជាក់ថា ការគាំទ្រដល់ស្រ្តី នឹងចូលរួមចំណែកដល់ការលើកកម្ពស់សហគមន៍ ជាពិសេស ក្នុងពេលនៃវិបត្តិនេះ។ ដូច្នេះហើយ បានជាមូលនិធិ វីអេហ្វ (The VF Foundation) បានបរិច្ចាគថវិកាចំនួន ៥០,០០០ដុល្លារអាមេរិក ដល់ អង្គការ CARE Cambodia ដើម្បីគាំទ្រដល់កម្មការិនីរោងចក្រដែលមានប្រតិបត្តិការ នៅរាជធានីភ្នំពេញ ក្នុងប្រទេសកម្ពុជា ជាតំបន់ដែលកម្មកររោងចក្ររាប់ពាន់នាក់អាចហៅបានថាជាផ្ទះ ។

ការបរិច្ចាគរបស់ មូលនិធិវីអេហ្វ (The VF Foundation) បានផ្តល់ជំនួយជា ឃីត អនាម័យ សម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ជាង ៩,០០០កញ្ចប់ ដែលរួមមាន សាប៊ូ ម៉ាស់មុខ សំឡីអនាម័យ ថ្នាំដុសធ្មេញ ច្រាសដុសធ្មេញ និងកូនកន្សែងជូតដៃ។

លោក Jan Noorlander នាយករងប្រចាំប្រទេសនៃអង្គការ CARE International ប្រចាំនៅកម្ពុជា បានថ្លែងថា “ប្រជាជនក្នុងសហគមន៍ទាំងនេះកំពុងតែជួបប្រទះនូវ បញ្ហាលំបាកជាច្រើនដែល មិនគួរឱ្យជឿ ។ ឃីតទាំងនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការធ្វើឱ្យ ស្រ្តី និងកូនៗរបស់ពួកគេរក្សាបាននូវសុខភាពល្អ ក្នុងអំឡុងពេលនៃការកើតមានវិបត្តិនេះ”។ឮ

ដើម្បីជួយឱ្យទទួលបាននូវតម្រូវការ ប្រកបដោយសក្តានុពល នៅពេលអនាគត អង្គការ CARE International ប្រចាំនៅកម្ពុជា កំពុងចងក្រងនូវ របាយការណ៍ស្តីពីផលប៉ះពាល់រយៈពេលយូរ ដោយសារជំងឺកូវីដ-១៩ ចំពោះកម្មការិនី កាត់ដេរ។ មូលនិធិវីអេហ្វ (The VF Foundation) នឹងផ្អែកលើលក្ខណៈវិនិច្ឆ័យសំខាន់ៗ ទាំងនេះ ដើម្បីធ្វើការសម្រេចផ្តល់ជំនួយ ហិរញ្ញប្បទាន នាពេលអនាគត។

អង្គការ GoodWeave International ៖ ជំនួយសម្រាប់កុមារឥណ្ឌា នៅទូទាំងប្រទេស ឥណ្ឌា កម្មកររោងចក្រ និងកូនៗរបស់ពួកគេបានឆ្លងកាត់នូវបញ្ហាប្រឈមជាច្រើន ដែលបង្កដោយជំងឺកូវីដ-១៩។ កម្មកររោងចក្រលើសពី ៨០% ត្រូវបានធ្វើការស្ទាបស្ទង់មតិដោយអង្គការ GoodWeave បានបញ្ជាក់ថា ពួកគេបានបាត់បង់ការងាររបស់ខ្លួន ចាប់តាំងពីកើតមានការរាតត្បាតដោយជំងឺកូវីដ-១៩ មកម្ល៉េះ។ មនុស្សជាច្រើនបានតស៊ូខិតខំស្វែងរកចំណីអាហារដាក់លើតុ សម្រាប់គ្រួសាររបស់ពួកគេ ចាប់តាំងពីពេលនោះមក។

ដើម្បីជួយដល់ប្រជាជនដែលរងផលប៉ះដោយការរាតត្បាតជាសកលទាំងនោះ មូលនិធិ វីអេហ្វ (The VF Foundation) បានបរិច្ចាគថវិកាចំនួន ៥០,០០០ដុល្លារ អាមេរិកដល់ អង្គការ Goodweave ដើម្បីជួយសម្រាលដល់ការលំបាករបស់កម្មករនៅក្នុងប្រទេស ឥណ្ឌា។

ការបរិច្ចាគនេះបានចូលរួមចំណែកដោយផ្ទាល់ ដល់ការផ្តល់កញ្ចប់ម្ហូបអាហារដល់ ប្រជាជន ជាង ៤ ០០០គ្រួសារ ដែលមានសមាជិក ៤នាក់ សម្រាប់រយៈពេលពេញមួយខែ។ កញ្ចប់ដែលមានវេចខ្ចប់នូវ អង្ករ ម្សៅ សណ្តែក ប្រេងឆា ស្ករ អំបិល ក៏ដូចជា សាប៊ូ បានផ្តល់នូវសារធាតុចិញ្ចឹមចាំបាច់សម្រាប់ទ្រទ្រង់ជីវិតក្នុងពេលវេលាដ៏សំខាន់នេះ។

ជារួមកញ្ចប់អំណោយនេះ ត្រូវបានផ្តល់ដល់កម្មកររោងចក្រ និងកូនៗរបស់ពួកគេសរុបប្រមាណជាង ១៦,០០០នាក់ ស្ថិតនៅភាគខាងជើងនៃប្រទេសឥណ្ឌា។ កញ្ចប់ដែលផ្តល់ជូន មានដាក់បញ្ចូលនូវអាហារដែលមានសារធាតុចិញ្ចឹម ម៉ាស់មុខ និងបរិក្ខារអនាម័យ ដើម្បី ជួយឱ្យកុមារមានសុខភាពល្អ និងមានសុវត្ថិភាព នៅសាលារៀន។

របបអាហារនៃគ្រាអាសន្នត្រូវបានផ្តល់ជូនដល់ ប្រជាជន ដែលរស់នៅក្នុងនិង ជុំវិញ ទីក្រុង ហ្គួរហ្គ៊ន(Gurgaon)ដែលជាទីក្រុង មួយស្ថិតនៅ ភាគនីរតិ នៃរដ្ឋធានី ញ៉ូវដេលី ( New Delhi) ស្ថិតក្នុងរដ្ឋហារីយ៉ាណា (Haryana) និងតំបន់ជុំវិញ ទីក្រុង ហ្គាហ្ស៊ីយ៉ាបាដ (Ghaziabad) និងទីក្រុងហ្វារីដាបាដ (Faridabad) ដែលមានកម្មកររាប់ពាន់នាក់ រស់នៅ។

ការផ្តល់នូវកញ្ចប់ជំនួយសម្រាប់ជុំចុងក្រោយនេះ ធ្វើឡើងជាបឋម ដោយបុព្វហេតុនៃការធ្វើយុទ្ធនាការទីផ្សារ ដែលអនុវត្តដោយសាជីវកម្ម វីអេហ្វ ក្នុងការបង្ហាញស្បែកជើង ម៉ាកយីហោ Altra®។ ក្នុងខែមេសា ឆ្នាំ២០២០ ម៉ាកយីហោនេះ បានបន្តបរិច្ឆាគបន្ថែមដល់យុទ្ធនាការផ្សព្វផ្សាយស្បែកជើង សម្រាប់មូលនិធិ Global Giving COVID Relief Fund។

មូលនិធិ វីអេហ្វ (The VF Foundation) បានផ្គូរផ្គងការទិញពីរចំណាយមួយ ដែលបានធ្វើឱ្យកើនឡើងនូវទំហំទឹកប្រាក់ជំនួយរហូតដល់ទៅបីដង ដោយទទួលបានថវិកាបរិច្ឆាគសរុបចំនួន ១០០,០០០ដុល្លារអាមេរិក។

នេះសបញ្ជាក់បន្ថែមថា សាជីវកម្ម វីអេហ្វ គ្រួសារនៃម៉ាកយីហោនានា និងមូលនិធិ វីអេហ្វ (The VF Foundation) រួមគ្នាពិតជាខ្លាំងក្លាប្រាកដមែន៕

ដើម្បីយល់ដឹងបន្ថែម សូមអាន https://www.vfc.com/our-company/the-vf-foundation

RELATED ARTICLES