Wednesday, July 23, 2025
Homeព័ត៌មានជាតិពេលសមត្ថកិច្ចចូលដល់ខាងក្នុង មានមនុស្សប្រុសស្រីជាង៤០នាក់ កំពុងសប្បាយ

ពេលសមត្ថកិច្ចចូលដល់ខាងក្នុង មានមនុស្សប្រុសស្រីជាង៤០នាក់ កំពុងសប្បាយ

ខេត្តកំពង់ស្ពឺ ៖ យុវវ័យប្រុសស្រីជិត ៥០នាក់ បានពពាក់ពពូនគ្នាលួចចូលផឹកស៊ីរាំលេងកម្សាន្តនៅក្នុងក្លឹបរាត្រីមួយកន្លែង ដោយគ្មានខ្លាចរអាចំពោះការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ សោះឡើយ ទីបំផុតត្រូវសមត្ថកិច្ចចុះបង្ក្រាប នាំខ្លួនយកមកអប់រំណែនាំ។

តាមប្រភពពីសមត្ថកិច្ចខេត្តកំពង់ស្ពឺ បានឱ្យដឹងថា កាលពីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កម្លាំងអធិការដ្ឋាននគរបាលក្រុងច្បារមន និងអាជ្ញាធរមូលដ្ឋាន បានចុះត្រួតពិនិត្យទីតាំងក្លឹបកម្សាន្តមួយកន្លែង ដែលលួចបើកអាជីវកម្ម ផ្ទុយនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។

ក្លឹបកម្សាន្តដែលលួចបើកផឹកស៊ី រាំលេង បំពានបម្រាមរាជរដ្ឋាភិបាលនោះ មានយីហោ ម៉ាស្ទ័រកុងទីន័រ មានម្ចាស់ឈ្មោះហាន លៀងហេង ភេទប្រុស អាយុ៤០ឆ្នាំ មានលំនៅក្នុងភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។

នៅក្នុងប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចបានឃាត់ខ្លួនយុវវ័យប្រុសស្រីដែលបានចូលរាំកម្សាន្ត សរុបចំនួន ៤២នាក់ (ស្រី១៦នាក់) ក្នុងនោះ បានត្រួតពិនិត្យធ្វើតេស្តទឹកនោម រកសារធាតុញៀន ឃើញវិជ្ជមានចំនួន ១១នាក់ (ស្រី ៥នាក់)។

អ្នកដែលមានសារធាតុញៀនខាងលើ ត្រូវបានធ្វើការអប់រំណែនាំកិច្ចសន្យា និងបានប្រគល់ឱ្យឪពុកម្តាយ ឬអាណាព្យាបាល បញ្ជូនទៅមណ្ឌលអប់រំកែប្រែបន្សាបគ្រឿងញៀន៕

RELATED ARTICLES