Monday, July 21, 2025
Homeព័ត៌មានជាតិតាំងពីថ្ងៃឆ្លងឆ្នាំ នាងចេញបាត់ពីផ្ទះ មិនទាន់ត្រឡប់មកវិញទេ

តាំងពីថ្ងៃឆ្លងឆ្នាំ នាងចេញបាត់ពីផ្ទះ មិនទាន់ត្រឡប់មកវិញទេ

ខេត្តតាកែវ ៖ យុវតីរូបស្រស់ម្នាក់ នៅសុខៗបានបាត់ខ្លួនចេញពីផ្ទះ ដោយមិនដឹងមូលហេតុ ធ្វើឱ្យឪពុកម្តាយភ័យឆោឡោតាមស្វែងរកសព្វកន្លែងនៅតែមិនឃើញសោះ ទើបមានការព្រួយបារម្ភ រត់ទៅប្តឹងសមត្ថកិច្ចឱ្យជួយតាមស្វែងរកកូនស្រីត្រឡប់មកផ្ទះវិញ។

យុវតីរូបស្រស់ដែលបាត់ខ្លួននោះ មានឈ្មោះប៉ុង អាយលីន អាយុ១៧ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះកុយ ញេប អាយុ៤៨ឆ្នាំ ម្តាយឈ្មោះហេង ខេង អាយុ៤៣ឆ្នាំ និងមានលំនៅក្នុងភូមិត្រពាំងតាមូង ឃុំព្រៃស្លឹក ស្រុកទ្រាំង។ យុវតីខាងលើ បានបាត់ខ្លួនកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២០១។

តាមប្រភពពីឪពុកម្តាយយុវតីដែលបាត់ខ្លួនខាងលើ បានរៀបរាប់ប្រាប់ថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី០១ ខែមករា ឆ្នាំ២០២១ កូនស្រីរបស់គាត់ ឈ្មោះប៉ុង អាយលីន ដែលទើបនឹងមានអាយុ១៧ឆ្នាំ បានចេញបាត់ពីផ្ទះ មិនដឹងជាទៅទីណានោះទេ ទើបធ្វើឱ្យពួកគាត់ទាំង២នាក់ ជាឪពុកម្តាយស្វះស្វែងដើរតាមរកកូនគ្រប់កន្លែងទៅហើយ នៅតែរកមិនឃើញសោះ។

ក្រោយពីព្យាយាមដើរតាមរកកូនស្រីអស់ជាច្រើនថ្ងៃ នៅតែមិនទាន់ទទួលបានដំណឹង ទើបពួកគាត់បានសម្រេចដាក់ពាក្យបណ្តឹង ដើម្បីឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ តាមរកកូនស្រីរបស់ពួកគាត់ ឱ្យវិលត្រឡប់មកផ្ទះវិញ។

ជាមួយនេះ ឪពុកម្តាយយុវតីដែលបាត់ខ្លួនខាងលើ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រទះឃើញយុវតីដែលមានភិនភាគដូចក្នុងរូបថត សូមមេត្តាជួយផ្តល់ដំណឹងមកក្រុមគ្រួសារ តាមរយៈលោកអធិការរងស្រុកទ្រាំង ដែលមានលេខទូរស័ព្ទលេខ ០៩៧ ៧៤ ៧១ ៣១១ និងលោកនាយប៉ុស្តិ៍រដ្ឋបាលព្រៃស្លឹក ទូរស័ព្ទលេខ ០៩២ ២២ ១៥ ១១ ដោយក្តីអនុគ្រោះ៕

RELATED ARTICLES