Monday, July 21, 2025
Homeតារាខ្មែរចូលឆ្នាំថ្មីភ្លាម កញ្ញារ៉េត ស៊ូហ្សាណា បង្ហាញផ្ទះតម្លៃជាងកន្លះលានដុល្លារភ្លែត

ចូលឆ្នាំថ្មីភ្លាម កញ្ញារ៉េត ស៊ូហ្សាណា បង្ហាញផ្ទះតម្លៃជាងកន្លះលានដុល្លារភ្លែត

តារាចម្រៀងធ្មេញច្រពើស រ៉េត ស៊ូហ្សាណា បានបង្ហាញទ្រព្យផ្ទាល់ខ្លួនជាផ្ទះ១ល្វែង កម្ពស់៣ជាន់ នៅកែងតាមបណ្ដោយមហាវិថីក្លាស័្ទរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ថ្វីត្បិតតែ ហ្សាណា មិនប្រាប់ថា ផ្ទះនោះមានតម្លៃប៉ុន្មានក៏ដោយ ប៉ុន្ដែតារាសម្ដែងម្នាក់ បានទិញផ្ទះនៅក្បែរនោះដែរ បានបង្ហើបឲ្យដឹងថា ផ្ទះនៅចំកែងដូចហ្សាណា ទិញនោះ ថ្លៃមិនក្រោម៥០ម៉ឺនដុល្លារនោះទេ ព្រោះអាចបើកអាជីវកម្មបាន។

រ៉េត ស៊ូហ្សាណា បានថ្លែងសារថា ការតស៊ូប្រឹងប្រែងរបស់នាងតាំងពីអាយុ១៦ឆ្នាំ រហូតមកដល់ពេលនេះ ចេញជារូបរាងហើយ ដែលម្ដាយរបស់នាងជាអ្នកដាស់តឿននាងថា ត្រូវខំឲ្យទាន់ខ្លួននៅក្មេង ក្រែងចាស់ទៅមានសំណាង…។ ប៉ុន្តែហ្សាណា មិនប្រាប់ពីប្រភពលុយដែលធ្វើឲ្យនាងមានលទ្ធភាពទិញផ្ទះបាន១ជុងនេះឡើយ ខណៈដែលមានការលើកឡើងថា ស្រីស្អាតដូចហ្សាណា ប្រសិនបើនាងទទួលការឧបត្ថម្ភនោះ ទោះជាចង់បានវីឡា ឬខុនដូ ធំប៉ុនណា ក៏មិនពិបាកឡើយសម្រាប់នារីមានមន្ដស្នេហ៍ដូចរូបនាង។

ប៉ុន្ដែអ្នកសិល្បៈដែលស្និទ្ធកញ្ញាហ្សាណា បានបង្ហើបឲ្យដឹងថា តារាចម្រៀងធ្មេញច្រពើសរូបនេះ ពិតជាមានប្រុសតាមស្រលាញ់ច្រើនមែន តែប្រុសដែលចង់ឆក់ស្នេហ៍នាងនោះ បរាជ័យជាបន្ដបន្ទាប់ ព្រោះហ្សាណា ទៅណាក៏មានឪពុកម្ដាយតាមការពារជាប់ជានិច្ច ហើយសូម្បីតែទូរស័ព្ទនាង ក៏ត្រូវម្ដាយលើកជំនួសដែរ អីចឹងតើប្រុសណាទៅដែលអាចឆក់ស្នេហ៍នាងបានសម្រេចនោះ?

ប្រភពនោះបានឲ្យដឹងថា កញ្ញាហ្សាណា មានក្រុមគ្រួសារជាអ្នកធូរធាស្រាប់ ហើយរយៈពេលចុងក្រោយនេះ នាងត្រូវប៉ាន់ថតស្ពតធំៗតម្លៃរាប់ម៉ឺនដុល្លារ ព្រមទាំងចេញច្រៀងតាមបណ្ដាឆាកទូរទស្សន៍ជារៀងរាល់សប្ដាហ៍ អីចឹងគេជឿថា ប្រាក់នៃការទិញផ្ទះនោះ មួយផ្នែកធំជាកម្លាំងញើសឈាមរបស់នាងមែន។

ទោះជាកញ្ញារ៉េត ស៊ូហ្សាណា ធ្វើឲ្យបុ្រសៗជាច្រើនគ្រវីក្បាល ព្រោះបរាជ័យក្នុងការដណ្ដើមយកបេះដូងនាងមកធ្វើជាកម្មសិទ្ធិមែន ប៉ុន្ដែកន្លងមក តារាសាច់សខ្ចីដូចបណ្ដូលចេករូបនេះ ធ្លាប់បង្ហាញសញ្ញាមានម្ចាស់បេះដូងហើយ ដោយនាងថែមទាំងកាន់ដៃប្រុសនោះ ហើយហាមព្រលែងដៃនាងចោលកណ្ដាលផ្លូវទៀតផង។

ប៉ុន្តែហ្សាណា មិនដែលហ៊ានបង្ហាញមុខប្រុសនោះជាចំហម្ដងណាឡើយ ដោយនៅតាមបណ្ដារឆាកតន្រ្ដីទាំងឡាយ គេឃើញតែនាងត្រូវបានឪពុកម្ដាយតាមជាប់គ្រប់វិនាទីតែម្ដង។

រ៉េត ស៊ូហ្សាណា អតីតបេក្ខភាពThe Voice Cambodia រដូវកាលទី២ តែបរាជ័យលើកពាន ព្រោះមិនអាចយកឈ្នះលោកថែល ថៃ បានឡើយ។ ទោះជាយ៉ាងណា ស្រីស្អាតរូបនេះត្រូវថៅកែហង្សមាស លើកស្ទួយខ្លាំង ហើយនៅរដូវកូវីដ-១៩នេះ ហ្សាណា ត្រូវបានមហាជនមើលឃើញថា មានតែនាងម្នាក់ទេដែលលេចធ្លោជាងគេនៅហង្សមាស បន្ទាប់ពីល្បីបទ ”ឈប់”, ”ប្រយោគស្នេហ៍” និង”សង្ស័យ”៕                                        ហ៊ឹម វិចិត្រ

RELATED ARTICLES