Thursday, July 17, 2025
Homeតារាខ្មែរអ្នកនាងភិន សុដាលីស អប់រំកូនស្រីយ៉ាងល្អ ហើយថា "ឧបសគ្គ​ជា​ភ្ញៀវ​ប្រចាំ​ជីវិត​ កូន​ទៅ​ណា​ក៏​គេច​មិន​ផុត​ដែរ​"

អ្នកនាងភិន សុដាលីស អប់រំកូនស្រីយ៉ាងល្អ ហើយថា “ឧបសគ្គ​ជា​ភ្ញៀវ​ប្រចាំ​ជីវិត​ កូន​ទៅ​ណា​ក៏​គេច​មិន​ផុត​ដែរ​”

តារាសម្ដែងកូន១ អ្នកនាងភិន សុដាលីស បានរក្សាជំហរមើលថែកូន និងការងារយ៉ាងរឹងមាំ ក្រោយពេលបរាជ័យស្នេហា ហើយក្លាយជាស្ត្រីមេម៉ាយចិញ្ចឹមកូនតែម្នាក់ឯង ។

រហូតមកទល់ពេលនេះ ភិន សុដាលីស បានរក្សាបីបាច់កូនស្រីឲ្យធំធាត់គួរឲ្យស្រលាញ់ហើយសន្យាថា នឹងមើលថែកូនម្នាក់នេះឲ្យបានប្រសើរ ដោយមិនយកអារម្មណ៍គិតរឿងណាមកឡូកឡំឡើយ។

អ្នកនាងភិន សុដាលីស បានបង្ហោះសារ សរសេរផ្តល់ទៅដល់កូនស្រីថា “កូន​ឈាន​ទៅ​មុខ​ បេី​កូន​ដួល​ កូន​ងេីប​ឡើង​ រួច​ដេីរ​​ទៅ​មុខ​ទៀត​។ ម៉ែ​នៅ​ពីក្រោយ​ ចាំមេីល​កូន​ ចាំ​ជួយកូន​ជានិច្ច​។ សូម​កូន​ចាំ​ថា​ ឧបសគ្គ​ជា​ភ្ញៀវ​ប្រចាំ​ជីវិត​ កូន​ទៅ​ណា​ក៏​គេច​មិន​ផុត​ដែរ​ កូន​ត្រូវ​រៀន​ទទួល​ដោះស្រាយ​វា​ ដោយ​ស្មារតី​ស្វាហាប់​ កុំ​ខ្លាច​ កុំ​គេច​ពី​វា​អី​ …។ ត្រូវរស់នៅដោយសុខ មិនច្រណែនឈ្នានីស ទើបជីវិតមានន័យ”។

គួរបញ្ជាក់ថា រហូតមកទល់ពេលនេះ អារម្មណ៍ដាលីស បានប្រសើរឡើងខ្លាំង ក្រោយពេលនាងប៉ះស្នេហារប្រេះឆា។ អ្នកនាងរមែងគិតគូរអាជីពសម្តែងឡើងវិញ និងឃើញលេចមុខមាត់លើផ្នែកពិធីការិនីទៀតផង។

ម្យ៉ាងទៀត អ្នកនាងសុដាលីស ក៏បានឪពុកជួយមើលថែយ៉ាងខ្ជាប់ខ្ជួន ដើម្បីផ្តល់ជាកម្លាំងចិត្តដ៏ធំជូនកូនស្រីបណ្តូលចិត្ត និងចៅស្រីជាទីស្រលាញ់របស់លោក៕ឮ

RELATED ARTICLES