Thursday, July 17, 2025
Homeព័ត៌មានជាតិត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ សមត្ថកិច្ចនាំមកវិញទាល់តែបាន

ត្រឹមតែកន្លះម៉ោងប៉ុណ្ណោះ សមត្ថកិច្ចនាំមកវិញទាល់តែបាន

ខេត្តមណ្ឌលគិរី ៖ ជនសង្ស័យម្នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ត្រូវបានចាប់ខ្លួន និងឃុំខ្លួននៅក្នុងពន្ធនាគារ ស្រាប់តែបានហែកគុក រត់គេចខ្លួន តែត្រូវបានសមត្ថកិច្ច តាមឃាត់ខ្លួន បញ្ចូលគុកវិញ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅវេលាម៉ោង ៩និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១  មានករណីជនជាប់ចោទ ឈ្មោះគឹម រតនា ភេទប្រុស អាយុ ៣១ឆ្នាំ ដែលជាប់ពីបទជួញដូរសារធាតុញៀនដោយខុសច្បាប់ ប្រព្រឹត្តនៅស្រុកអូររាំង បានរត់គេចខ្លួនចេញពីក្នុងពន្ធនគារខេត្តមណ្ឌលគិរី។

ប្រភពបន្រថា ក្រោយពីមានសំណូមពរពីប្រធានពន្ធនាគារខេត្តមណ្ឌលគិរី កម្លាំងសមត្ថកិច្ចក្រុងសែនមនោរម្យ និងកម្លាំងស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត បានធ្វើចាប់ឃាត់ខ្លួនជនល្មើសខាងលើបានវិញ នៅវេលាម៉ោង ១០ព្រឹក ថ្ងៃដដែល។

ករណីនេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា និងលោកម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានប្រគល់ខ្លួនជនជាប់ចោទ ទៅឱ្យការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីកសាងសំណុំរឿង បញ្ជូនអនុវត្តបន្តតាមនីតិវិធី៕

RELATED ARTICLES