Thursday, July 17, 2025
Homeព័ត៌មានជាតិប្រាប់ពូតែប៉ុណ្ណឹង នាងចេញទៅបាត់ មិនទាន់មកផ្ទះវិញ

ប្រាប់ពូតែប៉ុណ្ណឹង នាងចេញទៅបាត់ មិនទាន់មកផ្ទះវិញ

ខេត្តក្រចេះ ៖ យុវតីរូបស្រស់ម្នាក់ បានសុំពូចេញទៅផ្សាររកទិញអីវ៉ាន់បន្តិចបន្តួច រួចក៏បាត់ដំណឹងសូន្យឈឹង មិនឃើញវិលត្រឡប់មកផ្ទះវិញឡើយ ធ្វើឱ្យក្រុមគ្រួសារចែកផ្លូវគ្នាតាមរកសព្វកន្លែងនៅតែមិនឃើញ ក៏សម្រេចដាក់ពាក្យបណ្តឹងឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងប្រកាសតាមហ្វេសប៊ុក ដង្ហោយហៅក្មួយស្រីឱ្យវិលត្រឡប់មកផ្ទះវិញ។

យុវតីដែលបាត់ខ្លួនខាងលើ មានអាយុ១៨ឆ្នាំ មានលំនៅក្នុងភូមិលើ ស្រុកព្រែកប្រសព្វ។

តាមប្រភពពីសាច់ញាតិរបស់យុវតីដែលបាត់ខ្លួនខាងលើ បានបញ្ជាក់ប្រាប់ថា នៅមុនពេលកើតហេតុ កាលពីវេលាម៉ោង៨ និង៣០នាទី ព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ យុវតីខាងលើ បានសុំឪពុកមារបស់ខ្លួនទៅផ្សារក្រចេះ បំណងរកទិញឥវ៉ាន់ប្រើប្រាស់បន្តិចបន្តួច លុះក្រោមកមិនឃើញវិលត្រឡប់មកផ្ទះវិញសោះ ទើបធ្វើឱ្យក្រុមគ្រួសារមានការភ្ញាក់ផ្អើល នាំគ្នាដើរតាមរកសព្វកន្លែង ប៉ុន្តែមិនទទួលបានតម្រុយបន្តិចណានៅឡើយ។

ដោយសារតែមានការព្រួយបារម្ភពីសុវត្ថិភាពក្មួយស្រី ខ្លាចចាញ់ល្បិចកលមនុស្សមិនល្អ លួងលោម នាំយកទៅធ្វើបាបដោយប្រការណាមួយ ទើបក្រុមគ្រួសារបានដាក់ពាក្យបណ្តឹងសុំឱ្យសមត្ថកិច្ចជួយអន្តរាគមន៍ផង និងបានប្រកាសតាមហ្វេសប៊ុក ដើម្បីតាមរកក្មួយស្រីផង។

យោងតាមគណនីហ្វេសប៊ុកឈ្មោះហ៊ាង លីណា ដែលអះអាងថា ត្រូវជាពូរបស់យុវតីដែលបាត់ខ្លួន បានបង្ហោះរូបថតក្មួយស្រី ព្រមទាំង ភ្ជាប់ជាមួយសាររៀបរាប់ថា “ ខ្ញុំបាទ ហ៊ាង លីណា បានបាត់ក្មួយស្រី អាយុ១៨ឆ្នាំ រស់នៅភូមិលើ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ព្រឹកថ្ងៃទី៧ ខែ១ ឆ្នាំ២០២១ បានដើរចូលផ្សារ វេលាម៉ោង៨ៈ៣០ បានបាត់ដំណឹងមិនទាន់ឃើញទេនៅពេលនេះ បើមានបងប្អូនណាបានឃើញភិនភាគដូចរូប សូមជួយផ្តល់ដំណឹងមកយើងខ្ញុំតាមលេខទូរសព្ទ័ ០៩៧ ៤១៤ ២៧៨៩ ខាងខ្ញុំនឹងជូនជាសាគុណ សូមបងប្អូនមេត្តាជួយស៊ែបន្តរផង…”៕

RELATED ARTICLES