ប្រទេសថៃ ៖ ព្រះបរមសពព្រះចៅភូមិពល អតុល្យតេជ (ភូមិភុន អៈឌុនយៈដេត) ព្រះមហាក្សត្រថៃ ដែលបានយាងសោយព្រះទិវង្គត កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នោះ ខណៈកំពុងតម្កល់ធ្វើព្រះរាជពិធីបុណ្យ នាព្រះទែនព្រះមរមកោដ្ឋ នៅព្រះទីនាំងតុសិត មហាប្រាសាទ ក្នុងព្រះបរមរាជវាំង ទីក្រុង បាងកកនោះ ត្រូវបានទាហានកងរក្សាព្រះអង្គ យាមថែរក្សាយ៉ាងគត់មត់ ពេញ២៤ម៉ោង ដោយ ផ្លាស់ប្តូរគ្នា១ថ្ងៃ ២០នាក់។
ប្រភពបណ្តាញព័ត៌មានថៃ បានឱ្យដឹងថា នៅជុំវិញព្រះទែនព្រះមញ្ជូសា និងព្រះបរមកោដ្ឋនៃព្រះបរមសពព្រះមហាក្សត្រថៃ ព្រះបាទ ភូមិពលអតុល្យតេជ មានទាហានមហាតលិក ឈរព័ទ្ធជុំវិញជ្រុងទាំង៤ នៃព្រះបរមកោដ្ឋ ដោយយកចុងកាំភ្លើងផ្ញុចដី ឱនមុខយ៉ាងស្ងៀមស្ងាត់ ថែរក្សាយ៉ាងគត់មត់បំផុត ដោយកង ទាហានទាំងនោះត្រូវផ្លាស់ប្តូរគ្នាយាមថែរក្សា ព្រះបរមសព ពេញ២៤ម៉ោង ១ថ្ងៃ ២០នាក់ ហើយទាហានដែលបានទទួលកិត្តិយសឱ្យយាម កាម ថែរក្សាព្រះបរមសពនោះ ត្រូវបានជ្រើស– រើស ចម្រាញ់ដោយការប្រុងប្រយ័ត្ន យកអ្នក ដែលអាចទុកចិត្តបានបំផុត។
គួរបញ្ជាក់ថា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ព្រះករុណា ព្រះបាទសម្តេចភូមិ ភុន អៈឌុនយៈដេត (ភូមិពល អតុល្យតេជៈ) ដែលមានព្រះបរមនាមពេញថា “ព្រះបាទសម្តេច ព្រះបរមិន្ទមហា ភូមិពល អតុល្យតេជ មហិ– ត្លាធិបេសរ រាមាធិបតី ចក្រីនរបតិន្ទ សយាមិន្ទ្រាធិរាជ បរមនាថបពិត្រ” ជាព្រះមហាក្សត្រ លំដាប់ទី៩ នៃរាជវង្សចក្រី ដែលគ្រងរាជ– សម្បត្តិបានយូរជាងគេលើពិភពលោក បាន យាងចូលព្រះទិវង្គតនៅក្នុងមន្ទីរពេទ្យសិរិរាជ ក្រុងបាងកក ប្រទេសថៃ កាលពីវេលាម៉ោង ៣និង៥២នាទីរសៀល ថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៦ ដោយព្រះរោគាពាធ ក្នុងព្រះជន្មាយុ ៨៩ព្រះវស្សា ។
យោងតាមសេចក្តីប្រកាសរបស់ព្រះបរម– រាជវាំងថៃ ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ បានបញ្ជាក់ថា ព្រះមហាក្សត្រថៃ ព្រះបាទភូមិភុន អៈឌុនយៈដេត បានយាងគង់ប្រថាប់ព្យាបាល ព្រះអាការប្រឈួននៅមន្ទីរពេទ្យសិរិរាជ តាំង– ពីថ្ងៃសុក្រ ទី០៣ ខែតុលា ឆ្នាំ២០១៦ ប៉ុន្តែ ទោះបីជាក្រុមគ្រូពេទ្យបានថ្វាយការព្យាបាល និងតាមដានអាការប្រឈួនយ៉ាងយកចិត្តទុក– ដាក់អស់ពីសមត្ថភាពយ៉ាងណា ក៏ព្រះអាការ ប្រឈួនមិនបានធូរស្រាលនិងកាន់ តែដុនដាប ជាលំដាប់ រហូតមកដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង៣និង៥២នាទី រសៀល ព្រះអង្គបានយាងចូលព្រះទិវង្គត នៅមន្ទីរពេទ្យ ក្នុងព្រះជន្មាយុ៨៩ព្រះវស្សា បន្ទាប់ពីព្រះអង្គ គ្រងរាជសម្បត្តិបាន៧០ព្រះវស្សា។
បន្ទាប់មក ខុទ្ទកាល័យនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ច័ន្ទអូឆា នៅរសៀលថ្ងៃដដែលនោះ បានចេញសេចក្តីប្រកាសឱ្យគ្រប់ក្រសួងស្ថាប័ន– រដ្ឋ និងគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវបង្ហូតទង់ ជាតិត្រឹមពាក់កណ្តាលដង រយៈពេល៣០ថ្ងៃ ចាប់តាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៦ តទៅ ហើយមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នរដ្ឋទាំង– អស់ ត្រូវកាន់ទុក្ខកំណត់១ឆ្នាំ ចាប់តាំងពីថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ តទៅ។ ចំពោះប្រជា– ជនទូទៅ ក៏សូមឱ្យពិចារណាដំណើរការកាន់ ទុក្ខតាមការគួរ។
យោងតាមជាងធ្វើមឈូសដ៏ល្បីឈ្មោះ មួយ បានបញ្ជាក់ឱ្យដឹងថា ព្រះបរមសពព្រះមហាក្សត្រថៃ ភូមិភុន អៈឌុនយៈដេត (ភូមិពល អតុល្យតេជ) ដែលបានសោយព្រះទិវង្គត កាល ពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នោះ មិនគង់ ប្រថាប់ក្នុងព្រះបរមកោដ្ឋទេ ដោយគង់ប្រថាប់ ក្នុងព្រះមញ្ជូសាបិទមាសសុទ្ធ១០០5 តាមការ សព្វព្រះរាជហប្ញទ័យរបស់ព្រះមហាក្សត្រ ។
លោកផនថេប សុរិយសេនីយ៍ ម្ចាស់ហាង មឈូស “សុរិយា មឈូសសព ២៤៩៩” បាន សរសេរក្នុងទំព័រហ្វេសប៊ុករបស់លោក កាលពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ថា “ក្នុងបច្ចុ– ប្បន្ននេះ ព្រះបរមសពរបស់ព្រះបាទសម្តេច ជាអម្ចាស់ជីវិតលើត្បូងមិនបានគង់ប្រថាប់ក្នុង ព្រះបរមកោដ្ឋទេ គឺគង់ប្រថាប់ក្នុងព្រះបរម មញ្ជូសា នៅខាងក្រោយព្រះបរមកោដ្ឋ”។
ជាងធ្វើព្រះមឈូស បានសរសេរបន្តថា “ជាព្រះមហាករុណាទិគុណដ៏លើសលប់ ដែល ខាងព្រះបរមរាជវាំងបានផ្តល់ទំនុកចិត្តឱ្យសុរិយា មឈូសសព ២៤៩៩–ផ្រាននុក ជាអ្នកច្នៃម៉ូដ និងសាងសង់ព្រះមញ្ជូសាព្រះបរមសព ជារឿយៗ មក តាំងពីនៅពេលគ្រាសម្តេចព្រះអយ្យកា… ហើយគ្រានេះ ជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែល បានថ្វាយព្រះមញ្ជូសាព្រះបរមសព ចំពោះសម្តេច ជាអម្ចាស់ជីវិតលើត្បូង ភូមិភុន អៈឌុនយៈដេត ជាទីគោរពសក្ការៈរបស់ប្រជារាស្ត្រថៃ…”។
លោកផនថេប សុរិយសេនីយ៍ ដែលជា ស្តាបនិកក្រុមហ៊ុនសុរិយាផនថេប មឈូសសព –២៤៩៩ និងហាង “សុរិយា មឈូសសព– ២៤៩៩” នោះ បានឱ្យដឹងថា ព្រះមញ្ជូសាតម្កល់ ព្រះបរមសពនេះ ធ្វើពីឈើម៉ៃសាក់មាស អាយុ ជាង១០០ឆ្នាំ និងបិទដោយមាសសន្លឹកពេញទាំង អស់ ហើយផ្នែកខាងក្នុងច្នៃលម្អដោយក្រណាត់ សូត្រ ចាប់ជីបភ្លុកដំរី មានការទ្រាប់ទីព្រះបន្ទំ យ៉ាងល្អប្រណីត។ ចំណែកក្រណាត់គ្របព្រះ– បរមសព ជាក្រណាត់សូត្រប៉ាក់ឌិនមាស។
ជុំវិញការយាងព្រះមញ្ជូសាព្រះបរមសព ឡើងប្រតិស្ឋានលើព្រះទែន ក្រោយព្រះទែន ព្រះបរមសុវណ្ណកោដ្ឋនោះ យោងតាមប្រភពពី ព្រះបរមរាជវាំងថៃ ឱ្យដឹងថា ពុំមែនជាការផ្អាក ទំនៀមទម្លាប់ប្រពៃណីពីមុនមកទេ តែជាព្រះ– បំណងផ្ទាល់ព្រះអង្គរបស់ព្រះមហាក្សត្រ ភូមិពល អតុល្យតេជ (ភូមិភុន អៈឌុនយៈដេត) ដោយសារនៅគ្រាមុនពេលសម្តេចព្រះអយ្យកាយាង ចូលព្រះទិវង្គត ព្រះអង្គបានបញ្ជាឱ្យយាងព្រះ– អង្គគង់ប្រថាប់ក្នុងព្រះមញ្ជូសា (មឈូស) ព្រោះតែសង្កេតឃើញថា ការយាងព្រះសព ចូលគង់ក្នុងព្រះបរមកោដ្ឋ ធ្វើទៅដោយលំបាក ទើបព្រះអង្គបានត្រាស់ថា “កុំធ្វើចំពោះខ្ញុំបែប នេះ ចង្អៀតស្អុះស្អាប់ណាស់” ទើបព្រះរាជទំនៀមតមកក៏បានផ្លាស់ប្តូរពីយាងព្រះបរមសព គង់ប្រថាប់ក្នុងព្រះបរមកោដ្ឋ មកគង់ប្រថាប់ ក្នុងព្រះមញ្ជូសា (មឈូស) តាំងពីសម័យព្រះ រាជិនីរជ្ជកាលទី៧ មករហូតដល់ពេលនេះ។
ទោះជាយ៉ាងណា តាមព្រះរាជប្រពៃណី បុរាណក្នុងព្រះរាជវង្ស នៅពេលព្រះមហាក្សត្រ ឬព្រះរាជវង្សានុវង្សយាងចូលព្រះទិវង្គត តែង– តែធ្វើពិធីតម្កល់ព្រះបរមសពក្នុងព្រះកោដ្ឋ ប៉ុន្តែ ក្នុងរជ្ជកាលបច្ចុប្បន្ន ព្រះមហាក្សត្រ ទ្រង់ព្រះ– ករុណាប្រោសប្រទានឱ្យយាងព្រះបរមសព និង ព្រះសព គង់ប្រថាប់ក្នុងព្រះមញ្ជូសា (មឈូស) ជំនួសឱ្យការដាក់ក្នុងព្រះកោដ្ឋ។
ដោយឡែកក្រោយការយាងចូលព្រះទិវង្គត របស់ព្រះមហាក្សត្រថៃ លោកប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ បានប្រកាសថា រជ្ជទាយាទ ដែលត្រូវឡើងគ្រងរាជ្យបន្ត គឺព្រះអង្គម្ចាស់ មហា វជីរ៉ាឡុងកន ជាព្រះរាជបុត្រាដែលព្រះ– មហាក្សត្រ ភូមិពល អតុល្យតេជ បានជ្រើស– តាំងរួចមកហើយ តាំងពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ១៩៧២៕