លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានធ្វើការឧបត្ថម្ភទឹកប្រាក់សុទ្ធ២៥,០០០ដុល្លារ ដល់គ្រួសារសពលោកវរសេនីយ៍ត្រី លឹម សាយ និងគ្រួសាររងរបួស ដែលបានធ្វើខុសលក្ខណ:បច្ចេកទេសក្នុងការបញ្ជាឆត្ រក្នុងពិធីបិទវគ្គហ្វឹកហ្វឺនកម្មង់ដូរ ជំនាន់ទី១០ វគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី២៩ និងបើកវគ្គហ្វឹកហ្វឺនឆត្រយោងជំនាន់ទី៣០ នៅសាលាហ្វឹកហ្វឺនទ័ពពិសេសតេជោសែនឱរ៉ាល់ ខេត្តកំពង់ស្ពឺកាលពីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១នេះ។

នៅក្នុងទឹកប្រាក់២៥,០០០ដុល្លារខាងលើនេះ លោកឧកញ៉ា នឹងផ្ដល់ជូនគ្រួសារសពចំនួន ១៥,០០០ដុល្លារ និងគ្រួសារអ្នករងរបួសចំនួន១០,០០០ដុល្លារ។

លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានថ្លែងថា ក្នុងនាមខ្ញុំបាទជាប្រជាពលរដ្ឋមួយរូប រស់ក្រោម (ដំបូលសន្តិភាព) គុណបំណាច់របស់កងកម្លាំងដែលតែងតែការពារប្រជាជនយ៉ាងកក់ក្ដៅគ្រប់កាលៈទេសៈ ក្រុមការងារ ក៏ដូចជាគ្រួសារខ្ញុំបាទ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះមរណភាពរបស់លោកវរ:សេនីយ៍ត្រី លឹម សាយ គឺជាការបាត់បង់គ្រូបង្វឹកដ៏ល្អ និងធនធានដ៏កម្ររបស់កម្ពុជា។

ខ្ញុំបាទសុំចូលរួមឧបត្ថម្ភ25000ដុល្លា (ពីរម៉ឺនប្រាំពាន់ដុល្លារ) ដែលជូនទៅគ្រួសារនៃសព (15000ដុល្លារ) និងគ្រួសារដែលរងរបួសចំនួន(1ម៉ឺនដុល្លារ) ។

លោកឧកញ៉ា សូមក្រុមគ្រួសារនៃសពទាក់ទងមកលោកហេង ឡុង ដើម្បីទទួលប្រាក់នេះ ឬផ្ដល់ជាលេខទូរស័ព្ទដើម្បីក្រុមការងារទាក់ទងទៅវិញ៕
