តារាសម្ដែងរូបសង្ហា លោកណាខុន បានបែកធ្លាយរឿងភ្ជាប់ពាក្យស្ងាត់ៗ ជាមួយអ្នកមេម៉ាយកូន១ ទ្រព្យស្ដុកម្នាក់ កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២១។ ណាខុន មិនបានបង្ហាញលម្អិតពីទិដ្ឋភាពនៃពិធីភ្ជាប់ពាក្យនោះទេ ប៉ុន្ដែលោកបានបញ្ចេញពីរូបភាពនៃការបំពាក់ចិញ្ជៀន និងខ្សែអំបោះចងដៃ ជាមួយគូដណ្ដឹង ពីមិត្តភក្ដិដែលទៅចូលរួម។

ភ្លាមៗនោះ គេឃើញតារារួមអាជីព មានដូចជា សុគន្ធ និសា, សុផា លីនដា, ណូ ម័រ ,អាឡិច ចាន់ត្រា, រចនា រ៉ាវ៉ាឌី, ឌុច លីដា, សារ៉ាយ សក្ខណា និងពៅ លីដា ជាដើម បានផ្ញើរសារអបអរសាទរដល់តារារូបនេះ នៅថ្ងៃពិសេសរបស់លោកផងដែរ។

មហាជនជាច្រើនបានចាប់អារម្មណ៍ចំពោះចំណងស្នេហារបស់តារាសម្ដែង លោកណាខុន ដែលនៅទីបំផុត ពេលនេះពួកគេបានឈានទៅដល់ភាពច្បាស់លាស់ជាមួយគ្នា បន្ទាប់ពីណាខុន បានបង្ហាញរូបភាពផ្អែមល្ហែមជាមួយគូស្នេហ៍ខុសវ័យជាញឹកញាប់ ជាច្រើនខែមកហើយ។

ប៉ុន្ដែក្នុងជំនួបតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មានយើងកន្លងមក លោកណាខុន ថាមិនចង់និយាយរឿងស្នេហាទេ ហើយលោកថា មិនទាន់គិតគូរឿងរៀបការដែរ។

យ៉ាងណា ទីបំផុត ណាខុន បានភ្ជាប់ស្នេហ៍ជាមួយអ្នកមេម៉ាយកូន១ ទ្រព្យស្ដុក ដែលគេស្គាល់ថា អនាគតភរិយាតារាសម្ដែងរូបនេះ គឺជាជំនួយការរបស់លោកជំទាវម្នាក់ ដែលជាម្ចាស់ស្ថានីយទូរទស្សន៍មួយផងដែរ។

ប្រភបបានឲ្យដឹងថា ណាខុន នឹងសោយសុខលើគំនរទ្រព្យ ដោយមិនចាំបាច់ថតសម្ដែង ក៏រស់នៅចាយលុយមិនអស់ឡើយ ក្រោយភ្ជាប់ពាក្យជាមួយនារីអ្នកមានទ្រព្យស្ដុកនោះ។

ក្រៅពីណាខុន តារាសសម្ដែងប្រុសដែលប៉ះស្នេហ៍មេម៉ាយ មានដូចជា លោកជា វិបុល, អ៊ិន សុបញ្ញា ហៅផាណូ, ព្រីង ច័ន្ទបុត្រ ហៅនាយចេក, អេង រិទ្ធី , យុទ្ធ ស័ក្ក, ឆឹម សក្កដា, អេដវីន និងម៉ារ៉ា ប៊ុណ្ណា ជាដើម៕

