យុវវ័យ១៨+
ខណៈពេលដែល អ្នកពេញចិត្តមនុស្ស ស្រីពីរនាក់ ហើយក្នុងពេល មួយអ្នកមានផែន ការណ៍ណាត់ ម្នាក់ក្នុងចំណោម អ្នកទាំងពីរដើរលេង ។ នៅគ្រានោះមនុស្សស្រី ទាំងពីរនាក់ សុទ្ធសឹង តែស្រលាញ់ អ្នកដូចគ្នា ពួកគេទាំង ពីរកំពុងរង់ ចាំការសម្រេចចិត្ត របស់អ្នកថាតើគួរ ជ្រើសរើស យក អ្នកទៅជាមួយអ្នក។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រជ្រើស រើសមនុស្ស ស្រីម្នាក់មុននឹង អ្នកបាត់បង់ទាំងពីរ៖
ក/ ទម្ងន់នៃនៅការជ្រើសរើស
- ពិចារណាអ្វីដែលអ្នកកំពុងចង់បាន។ សួរខ្លួនឯងថា តើអ្នកចង់បាន អ្វីដែលសំ ខាន់ឬធម្មតា ហើយអ្វីដែល ជាវត្ថុបំណង របស់អ្នកចំពោះ អ្នកទាំងពីរនោះ។
- វិភាគទំនាក់ទំនងរបស់អ្នកជាមួយនឹងអ្នកទាំងពីរ(គិតពីម្នាក់ៗ)។ គិតអំពីអ្វីដែល ពួកគេមាន ជាទូទៅហើយព្យាយាម យល់ថាតើ ពួកគេមាន លក្ខណៈខុសគ្នា ដូចម្តេច។ ពិចារណាថាតើពួកគេ ម្នាក់ៗសំណូមពរ អ្វីខ្លះចំពោះអ្នក។
- កត់សម្គាល់ថាតើពួកគេម្នាក់ៗធ្វើឲ្យអារម្មណ៍អ្នកគិតអំពីខ្លួនឯងដោយដូចម្តេច។ ប្រហែលជាមានម្នាក់ ក្នុងចំណោមអ្នកទាំង ពីរដែលធ្វើឲ្យ អ្នកមាន អារម្មណ៍ល្អ រឹងប៉ឹង និងមានតម្លៃ ។
- ចូរស្មោះត្រង់ជាមួយខ្លួនឯង។ ប្រសិនជាអ្នក មិនអាចជំរុញ ឲ្យខ្លួនឯង ពោលពាក្យ Yes សម្រាប់អ្នកទាំងពីរទេ អ្នកមិនគួរធ្វើ ប្រាកដប្រជា ជាមួយ និងអ្នកទាំង ពីរនោះឡើយ។
- ស្វែងរកជម្រើសណាមួយដែលអាចឆ្លាស់គ្នាវេនគ្នាបាន។ ប្រហែលជា អ្នកទាំងពីរ កំពុងស្វែងរកនូវ ទំនាក់ទំនងដាច់ ដោយឡែក ឬពិសេសមួយ ជាមួយអ្នក។
ខ/ ការធ្វើការសម្រេចចិត្ត
- ធ្វើបញ្ជីមួយ។ បង្កើតខ្ទង់មួយ សម្រាប់ពួកគេទាំង ពីរម្នាក់ហើយ បញ្ជីនោះគឺរៀបរាប់ អំពីសមត្ថភាព ល្អដែលអ្នកអាច គិតដល់របស់ អ្នកទាំងពីរ។
- ស្តាប់តាមបេះដូងរបស់អ្នក។ សូមចងចាំថា បញ្ជីនេះគឺត្រឹម តែឧបករណ៍ប៉ុណ្ណោះ។ កុំធ្វើការសម្រេច ចិត្តផ្អែកតាម តួលេខដែលបានរាយ លើបញ្ជីនោះ គ្រាន់តែប្រើប្រាស់ វាក្នុងការយល់ ដឹងកាន់តែច្បាស់ជាង មុនថាតើអ្នកមាន អារម្មណ៍ ដូចម្តេចប៉ុណ្ណោះ។
- ចំណាយពេលវេលារបស់អ្នក ប៉ុន្តែកុំរង់ចាំយូរពេក។ វាគឺជារឿង សំខាន់ក្នុងការ ប្រាកដប្រជាក្នុង ការសម្រេចចិត្ត។ បន្ទាប់ពីធ្វើដូច្នេះអ្នក អាចនឹងយកឈ្នះ លើការបាត់បង់ អ្នកទាំងពីរបាន ជាមិនខានឡើយ។ រួចធ្វើការជ្រើស រើសមនុស្សស្រីម្នាក់តែម្តង។
គ/ ការថ្លែងប្រាប់ទៅមនុស្សស្រីទាំងពីរ
- សូមនិយាយជាមួយនាងដោយផ្ទាល់។ នេះមានន័យ ថាអ្នកចាំ បាច់ត្រូវតែ ស្មោះត្រង់និងច្បាស់លាស់ ជាមួយនិង មនុស្សស្រី ម្នាក់ដែល អ្នកបានជ្រើស រើសក៏ដូច ជានារីដែលអ្នកមិន បានជ្រើសរើស។ ប្រសិនជាអ្នកមិនច្បាស់ទេ រឿងនេះអាចនឹងរញ៉េរញ៉ៃ។
- សំដែងការខកចិត្តដាក់នារីដែលអ្នកមិនបានជ្រើសរើសយកគាត់។ វាគឺជារឿង សំខាន់មួយក្នុង ការនិយាយប្រាប់ ទៅនារីម្នាក់នេះមុន ប្រសិនជាអ្នកចង់ កុំមានការប្រេះ ឆានៃទំនាក់ទំនងអ្នកធ្ងន់ធ្ងរ។
- ប្រាប់នារីដែលអ្នក បានជ្រើសរើស យកគេហើយបញ្ជាក់ ពីជម្រើសរបស់អ្នកដល់នាងផង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា