Sunday, July 13, 2025
Homeតារាខ្មែរលោកអុិន សុភិន ថាអ្វីៗប្រសើរឡើង ក្រោយបញ្ចប់រឿងជាមួយកញ្ញាសេង រដ្ឋា

លោកអុិន សុភិន ថាអ្វីៗប្រសើរឡើង ក្រោយបញ្ចប់រឿងជាមួយកញ្ញាសេង រដ្ឋា

នៅទីបំផុត វិវាទដ៏ចម្រូងចម្រាសរវាងកញ្ញាសេង រដ្ឋា ម្ចាស់មកុដ “Miss Grand Cambodia 2020” និងគណកម្មការរៀបចំត្រូវបានបញ្ចប់ហើយ។ នេះបើយោងតាមការបង្ហោះជាផ្លូវការមុននេះបន្ដិច។

លោកអ៊ិន សុភិន

នៅលើផេក “Miss Grand Cambodia” បានសរសេរបង្ហោះកាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ថា “បន្ទាប់ពីបានជួបពិភាក្សាគ្នារវាងមេធាវីភាគីខាងក្រុមហ៊ុន និងមេធាវីភាគីខាងកញ្ញាសេង រដ្ឋា ដូចនេះគូភាគីទាំងពីរក៏បានសម្រេចធ្វើទៅតាមកិច្ចព្រមព្រៀងបញ្ចប់វិវាទតាមផ្លូវច្បាប់ ដែលបានកំណត់ដូចខាងក្រោម សូមបណ្តាអ្នកគាំទ្រទាំងអស់មេត្តាពិនិត្យមើលកិច្ចព្រមព្រៀងចុងក្រោយ និងកុងត្រាដែលភាគីខាងក្រុមហ៊ុន បានធ្វើរួមគ្នាជាមួយភាគីខាងកញ្ញាសេង រដ្ឋា”។ ការបញ្ជាក់ក្នុងការបង្ហោះនេះ គឺស្ថិតនៅក្នុងកិច្ចព្រមព្រៀងទាំងស្រុងនៅក្នុងឯកសារ។

ដោយឡែក នៅលើហ្វេសប៊ុករបស់លោកអ៊ិន សុភិន អគ្គនាយក “Miss Grand Cambodia 2020” ក៏បានបង្ហោះថា “ពេលវេលា​បានមកដល់ទី​បញ្ចប់​ រវាង​ក្រុមហ៊ុន Mohahang ​ និង​ Miss Grand Cambodia 2020 មានតែផ្លូវច្បាប់ ទេីបអាចដោះស្រាយ​។

កញ្ញាសេង រដ្ឋា

សូម​អរគុណ​នូវ​ការយកចិត្តតាមដានទាំងអស់គ្នា​ ពេលនេះការពិតបានលាតត្រដាងហេីយ​ ខ្ញុំ​សូមអស់យោបល់ ហេីយ​សង្ឃឹម​ថា​ អ្វី​ៗនឹងបានល្អប្រសេីរ​ យេីងជាខ្មែរដូចគ្នា ត្រូវចេះដោះស្រាយដោយ​សន្តិវិធី​ ខ្ញុំ​បាទ​សូម​សុំទោសជា​សាធារណៈ​នូវពាក្យពេចន៍ខុសឆ្គងកន្លងមក ​ហេីយសូមសន្យាថា ​កម្មវិធី​ “Miss Grand Cambodia 2021” នឹង​រៀបចំ​ឲ្យ​បានល្អជាងឆ្នាំ2020 អរគុណគ្រប់យ៉ាង​ដល់ក្រុមការងារ​ និង​អ្នក​គាំទ្រ​ ដែល​បាន​ជួយលេីកទឹកចិត្តខ្ញុំកន្លងមក​ ស្រលាញ់​អ្នក​ទាំង​អស់​គ្នា​ពេញ​បេះដូង​៕

RELATED ARTICLES