Saturday, July 12, 2025
Homeតារាខ្មែរអ្នកណាជាអ្នកនិពន្ធបទភ្លេង ”កាត់ឆុង”?

អ្នកណាជាអ្នកនិពន្ធបទភ្លេង ”កាត់ឆុង”?

បទ”កាត់ឆុង”ដែលលោកព្រាប សុវត្ថិ ចាប់ដៃជាមួយកញ្ញាតន់ ច័ន្ទសីម៉ា ច្រៀងឆ្លងឆ្លើយគ្នាជាលើកដំបូងបំផុតនោះ កំពុងមានសន្ទុះ និងគាំទ្រខ្លាំងពីទស្សនិកជន។ បទមួយនេះនិពន្ធទំនុកភ្លេងដោយលោកសាក់ ធារិទ្ធ ។

តើលោកសាក់ ធារិទ្ធ ជាអ្នកណា?
លោកសាក់ ធារិទ្ធ គឺជាអ្នកនិពន្ធថ្មី ធ្លាប់បានសាងស្នាដៃជាច្រើនមកហើយ ដែលបច្ចុប្បន្នលោកជាអ្នកនិពន្ធមានកុងត្រានៅផលិតកម្ម Galaxy Navatra។ ហើយនៅ Channel Galaxy Navatra បានបង្ហាញថា លោកសាក់ ធារិទ្ធ ជាអ្នកនិពន្ធបទភ្លេងបទ ”កាត់ឆុង”។

បទចម្រៀងដែលកំពូលតារាចម្រៀងព្រាប សុវត្ថិ និងតន់ ច័ន្ទសីម៉ា ចេញអាល់ប៊ុមដំបូងរួមគ្នានេះ គ្រាន់តែចេញភ្លាម មានអ្នកចូលទស្សនាយ៉ាងច្រើន ហើយពេលនេះ ទើបគេដឹងថា តាមពិត អ្នកនិពន្ធបទភ្លេង ”កាត់ឆុង” គឺជាលោកសាក់ ធារិទ្ធ ៕

RELATED ARTICLES