Saturday, July 12, 2025
Homeតារាខ្មែរវី ឌីណែត និងអ៊ីង អ៊ីង លេចមុខចូលរួមសម្ពោធហាងសម្រស់

វី ឌីណែត និងអ៊ីង អ៊ីង លេចមុខចូលរួមសម្ពោធហាងសម្រស់

តារាចម្រៀង និង សម្តែងមួយចំនួន បានលេចមុខគ្រងឈុតសម្លៀកបំពាក់ដ៍ស្រស់សោភា និងការតុបតែងមុខមាត់ស្អាត ចូលរួមសម្ពោធហាងរក្សាសម្រស់មួយ ដែលមានឈ្មោះថា “ហ្វេសអែលឡីហ្គែន” កាលពីរាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ដែលមានទីតាំងនៅទីតាំងស្ថិតនៅផ្ទះលេខ C10 C11 ផ្លូវអយស្ម័យយានបូព៌ា ផ្លូវ១៣៩ សង្កាត់បឹងកក់ រាជធានីភ្នំពេញ។

គេឃើញមានវត្តមានសិល្បករចូលរួមនាឱកាសនោះ មានតារាលំដាប់យុវវ័យ វី ឌីណែត អ្នកនាង វី ឌីណា និងស្វាមី លោកបុរី ហៅម៉ាស្ទ័រឃែរ កញ្ញា អុីង អុីង និងតារាមួយចំនួនទៀតផងដែរ។

ទីតាំងនៃហាងសម្រស់ “ហ្វេសអែលឡីហ្គែន” មានការរចនាដ៍ទំនើបគួរឲ្យទាក់ទាញ បន្ទប់តម្កល់គ្រឿងម្សៅ ឧបករណ៍ផ្សេងៗ ប្រកបដោយអនាម័យខ្ពស់ ស្របតាមក្បួនសុខាភិបាលកម្ពុជា។

លោកបុរី និងជាថៅកែហាង ម៉ាស្ទ័រឃែរ បានថ្លែងថា “លោកសូមជូនពរដល់ថៅកែហាងថ្មីនេះជួប បានភាពចម្រុងចម្រើន មានអតិថិជនគាំទ្រតទៅ។ រវាងថៅកែហាងថ្មីនេះលោកមានការរាប់អានគ្នាយូរ មកហើយនិងក៏បានចែករំលែកក្តីរាប់ អានបានដកបទពិសោធន៍គ្នា”។

កញ្ញាវី ឌីណែត និងបងស្រីឌីណា ថ្លែងដែរថា “រីករាយ អបអរសាទរការបើកហាងរក្សាសម្រស់នេះដោយរំពឹងថា កាក់កបប្រសើរឡើង។ នេះជាការនាំឲ្យមនុស្សយើងគ្រប់វ័យ មានការស្រស់ស្អាត ហើយពេលនេះ ស្ត្រីយើងយល់ដឹងច្រើនពីសម្រស់។ពួកយើងទាំង២នាក់បងប្អូនក៏ត្រូវការភាពស្រស់ស្អាត ហើយបានរាប់អានគ្នាជាមួយថៅកែហាងផងនោះរិតតែពិសេស”។

ស្រីស្អាតអុីង អុីង បានលើកឡើងដែរថា “សប្បាយចិត្តដែលកម្ពុជាយើង មានហាងសម្រស់ល្អៗជួយពលរដ្ឋអោយស្អាត។ ដូចនៅហ្វេសអែលឡីហ្គែន នេះក៏មានឧបករណ៍ល្អៗ ផលិតផលមានគុណភាព ជួយលោកអ្នកមិនអោយខកបំណងឡើយ”៕

RELATED ARTICLES