Sunday, July 13, 2025
Homeតារាខ្មែរមាស សុខសោភា ថ្ងៃឡើងធ្វើថៅកែ ផ្អែមល្ហែមស្នេហ៍កាន់តែខ្លាំង

មាស សុខសោភា ថ្ងៃឡើងធ្វើថៅកែ ផ្អែមល្ហែមស្នេហ៍កាន់តែខ្លាំង

តារាចម្រៀងមាស សុខសោភា ដែលជាប់គាំងបទចម្រៀងនៅផលិតកម្មថ្មី រាម នោះ ស្រាប់តែបានក្លាយទៅជាថៅកែស្រីសម្ពោធហាងលក់ផលិតផលទាំងកូវីដ-១៩ មិនទាន់ស្ងាត់តែម្ដង កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ហើយពិធីនោះថែមទាំងមានថៅកែស្រីរាម ឡើងរាំស្លូវឱបប្ដីអបអរសាទរនូវមុខរបរថ្មីរបស់សោភា នៅដើមឆ្នាំ២០២១ នេះទៀតផង។

ទោះជាយ៉ាងណា មាស សុខសោភា មិនបានប្រកាសពីការចំណាយលើទុននូវអាជីវកម្មរបស់នាងនោះទេ តែនាងបែរជាបង្ហាញភាពស្អិតល្មួតជាមួយស្វាមីមិនទាន់រៀបការ លោកអ៊ឹត រ៉ាដា កាន់តែខ្លាំងនៅចំពោះមុខភ្ញៀវជាច្រើននាក់ ដែលធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែជំរុញឲ្យនាងដឹកដៃប្ដីចូលរោងការ។

ប៉ុន្ដែសោភា ធ្លាប់ប្រាប់អ្នកកាសែតថា ចង់ធ្វើឲ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលនៅឆ្នាំ២០២១នេះ ដែលគេជឿថា នោះជាដំណឹងនៃការត្រៀមខ្លួនចូលរោងការរបស់នាងតែម្ដង។

មាស សុខសោភា បានចេញពីផលិតកម្មថោន ទៅចូលរាម ដោយផាត់ចោលហង្សមាស និង Galaxy ខណៈដែលកាលពីខែធ្នូ ឆ្នាំ២០២០ ថៅកែថ្មីរបស់នាងគ្រោងធ្វើពិធីជប់លៀងធំឲ្យសោភា តែដោយសារកូវីដ-១៩ មិនទាន់ស្ងាត់ ទើបត្រូវពន្យាពេលដល់ខែមករា ឆ្នាំ២០២១ តែរហូតមកដល់ពេលនេះ ត្រូវជាប់គាំងសាជាថ្មីម្ដងទៀត ទើបធ្វើឲ្យសោភា ងាកទៅបើកសម្ពោធហាងមុនចេញបទចម្រៀង។

តាមរយៈការឡើងធ្វើជាថៅកែស្រីលក់ផលិតផលនេះ បញ្ជាក់ថា សោភា ពិតជាទៅជ្រកនៅទ្រនំថ្មីនោះ ដោយផ្ដោតទាំងច្រៀងសម្ដែងផង រកស៊ីផង ដូចការអះអាងរបស់នាងមែន។

នេះជាជំហានថ្មីមួយទៀតរបស់មាស សុខសោភា ក្នុងការធ្វើមុខជំនួញ ខណៈដែលមុននេះ នាងបានបើកហាងកាហ្វេមួយ នៅក្រុងកំពង់សោម ផងដែរ។ តាមរយៈការដាក់ទុនរកស៊ីជាបន្ដបន្ទាប់នេះ បញ្ជាក់ថា សោភា មិនពឹងលើអាជីពសិល្បៈទាំងស្រុងទៀតឡើយ។

ក្រៅពីមាស សុខសោភា តារាដែលងាកទៅបើកហាងលក់ផលិតផល មានដូចជា អ្នកនាង ពេជ្រ សោភា, ម៉ូលីកា, លី ម៉ារីណា, កុល ដាវី, សុខ ពិសី, អ៊ីវ៉ា, យូរី និងរ៉ាប៊ី ជាដើម៕

RELATED ARTICLES