Tuesday, April 30, 2024
Homeព័ត៌មានជាតិហែលទឹកស្រះលេង ស្រាប់តែទៅប៉ះ... អ្នកភូមិផ្អើលមកមើលគ្រប់គ្នា

ហែលទឹកស្រះលេង ស្រាប់តែទៅប៉ះ… អ្នកភូមិផ្អើលមកមើលគ្រប់គ្នា

ខេត្តឧត្តរមានជ័យ ៖ ក្មេងប្រុសម្នាក់បានចុះទៅលេងទឹកនៅក្នុងស្រះទឹក ក្បែរផ្ទះ គាប់ជួនពេលកំពុងហែលលេង ក៏ទៅប៉ះ ម៉ូទ័របូមទឹក បណ្តាលឱ្យឆ្លងចរន្តឆក់រងរបួសធ្ងន់ និងត្រូវបានក្រុមគ្រួសារព្យាយាមដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗដែរ តែអកុសល ដឹកដល់ពាក់កណ្តាលផ្លូវ បានដាច់ខ្យល់ស្លាប់យ៉ាងអាណោចអាធ័ម។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ១២និង១៥នាទីថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចំណុចស្រះទឹក ខាងកើតផ្ទះក្មេងប្រុសរងគ្រោះ ចម្ងាយប្រមាណ ១០០ម៉ែត្រ ស្ថិតក្នុងភូមិយាងខាងជើង ឃុំអន្លង់វែង ស្រុកអន្លង់វែង។

ក្មេងប្រុសរងគ្រោះដែលត្រូវចរន្តអគ្គិសនីឆក់ស្លាប់ មានឈ្មោះផុន សុណា អាយុ១០ឆ្នាំ ជាសិស្សសាលាបឋមសិក្សាអន្លង់វែង មានលំនៅក្នុងភូមិកើតហេតុខាងលើ។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញក្មេងប្រុសរងគ្រោះខាងលើ បានចុះទៅលេងទឹកនៅក្នុងទឹកស្រះខាងកើតផ្ទះ ចម្ងាយ ១០០ម៉ែត្រ ក្បែរសួនបន្លែ ក្រោយមក ក៏ស្រាប់តែប៉ះម៉ូទ័របូមទឹក បណ្តាលឱ្យឆ្លងចរន្តឆក់ រងរបួសយ៉ាងធ្ងន់។

ក្រោយពេលកើតហេតុភ្លាមៗ ក្មេងប្រុសរងគ្រោះត្រូវបានក្រុមគ្រួសារបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដើម្បីសង្គ្រោះ ភ្លាមៗដែរ តែអកុសល ពេលដឹកដល់ពាក់កណ្តាលផ្លូវ ក្មេងប្រុសរងគ្រោះ បានដាច់ខ្យល់ស្លាប់តែម្តង។

សពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕

RELATED ARTICLES