Friday, September 12, 2025
Homeព័ត៌មានជាតិសម្តេចហ៊ុន សែន ទម្លាយមូលហេតុចាក់វាក់សាំង Astra Zeneca នៅដៃខាងឆ្វេង

សម្តេចហ៊ុន សែន ទម្លាយមូលហេតុចាក់វាក់សាំង Astra Zeneca នៅដៃខាងឆ្វេង

ខណៈដែលមន្ត្រីជាច្រើនរូបបានអញ្ជើញទៅចូលរួមចាក់វាក់សាំងនៅមន្ទីរពេទ្យកាលម៉ែត នៅព្រឹកថ្ងៃទៅ០៤ ខែមីនា ឆ្នាំ២០២១ គេសង្កេតឃើញសម្តេចហ៊ុន សែន បានចាក់វាក់សាំនៅដៃខាងឆ្វេង ដែលខុសពីមន្ត្រីផ្សេងទៀតនោះ ចាក់វាក់សាំងនៅដៃខាងស្តាំ។

សម្តេច ហ៊ុន សែន បានទម្លាយមូលហេតុចាក់វាក់សាំងនៅដៃឆ្វេង ដែលខុសពីមន្ត្រីផ្សេងៗទៀត ចាក់វាក់សាំងនៅដៃស្តាំ មូលហេតុព្រោះតែសម្តេចខ្លាចក្រោយពេលចាក់វាក់សាំង ឈឺដៃ ពិបាកចុះហត្ថលេខា អនុក្រឹត្យ ឬលិខិតស្នាមផ្សេងៗ ដែលអាចរាំងស្ទះលើកិច្ចការប្រទេសជាតិ។

សម្តេចបានបញ្ជាក់ថា ក្រោយពេលដែលសម្តេចចាក់វាក់សាំង Astra Zeneca សុខភាពសម្តេចដូចធម្មតា។ ចំពោះមូលហេតុដែលសម្តេចចាក់វាំងសាំងនៅដៃខាងឆ្វេង ព្រោះតែក្រោយពេលចាក់វាក់សាំង សម្តេចខ្លាចឈឺដៃ ទើបទុកដៃស្តាំសម្រាប់ចុះហត្ថលេខា អនុក្រឹត្យ ឬលិខិតស្នាមផ្សេងៗ៕

RELATED ARTICLES