Sunday, November 24, 2024
Homeសិច និងស្នេហាធ្វើដូចម្តេច ដើម្បីឈប់ ប្រច័ណ្ឌសង្សារ?

ធ្វើដូចម្តេច ដើម្បីឈប់ ប្រច័ណ្ឌសង្សារ?

យុវវ័យ១៨+

មនុស្សជា ច្រើនចាប់ផ្តើម ទំនាក់ទំនង ស្នេហ៍របស់ខ្លួនលើ ផ្លូវមួយវិជ្ជមាន ដោយពុំមានការ ចោទសួរពីនេះ ពីនោះឬ មន្ទិលសង្ស័យលើដៃគូ របស់ ខ្លួនឡើយ។ តែយ៉ាងពេលវេលា ដើរទៅមុខ វែងអន្លាយបន្តិច ការវិវឌ្ឍនៃ អារម្មណ៍ ប្រច័ណ្ឌក្នុង ទំនាក់ទំនង ក៏អាចកើតឡើង ដោយមិនដឹងខ្លួន។ ខាងក្រោមនេះ គឺជាវិធីសាស្ត្រឈប់ ប្រច័ណ្ឌសង្សារដូចតទៅ៖

4

រូបតំណាង

  1. ត្រូវគិតអំពីថា តើមូលហេតុអ្វី បានជាការប្រច័ណ្ឌ គឺជាបញ្ហាមួយ។ ទំនាក់ទំនងប្រកបដោយ ផាសុកភាពគឺកើត នៅពេល ភាគីទាំងពីរ រីករាយពិតប្រាកដនិងកើត ចេញពីការគាំទ្រ ដែលពួកគេ បានផ្តល់ឲ្យ ដល់អ្នកដទៃ។
  2. ចូររៀនគិតឬ កត់សម្គាល់ ការប្រច័ណ្ឌ នោះជាទម្លាប់មួយ សម្រាប់អ្នកនិងតាម អ្វីដែល ពាក់ព័ន្ធនិង ឥរិយាបថ។
  3. យកចិត្តរបស់អ្នកដាក់ក្នុងចិត្តអ្នកដទៃ។ វិធីសាស្ត្របែប នេះពិតជា ជួយដល់អ្នក យល់ថាតើដែលការ ប្រច័ណ្ឌកំពុង ជំរុញចិត្តអ្នកប្រឈមនិងដៃគូ របស់អ្នក។
  4. ស្វែងយល់តើ អារម្មណ៍ប្រច័ណ្ឌអ្នកកើតមកពីអ្វី។
  5. ជម្រុះចេញពី ស្ថានការណ៍ ដែលអ្នកបានបង្កើត ឡើងដោយសារតែ អារម្មណ៍របស់ អ្នកប្រច័ណ្ឌ។ ជាពិសេស គឺការលួចឆែកទូរស័ព្ទរបស់ដៃគូអ្នក ដាក់ប្រព័ន្ធតាមដាន GPS ជាដើម។
  6. ចូរប្រាកដ ថាអារម្មណ៍ ពុះពារឬជំនះ ការប្រច័ណ្ឌគឺ ត្រូវចំណាយពេល វេលាបន្តិច។
  7. ចូរប៉ាន់ប្រ មាណឬ ស្ទង់មើល ថាតើបានធ្វើ ឲ្យប្រសើរឡើង ក្នុងការឆ្លើយ តបនឹងស្ថាន ការណ៍ ទាំងនោះ ដែរឬទេ។ ការធ្វើឲ្យ ប្រសើរឡើង អាចប្រែក្លាយ ជាគ្រឿងជំរុញ មួយដែលកាន់ តែធ្វើឲ្យជឿជាក់ ថែមទៀត។ ប្រសិនជា អ្នកមិនបានធ្វើឲ្យ ប្រសើរឡើងទេ ចូរកត់ សម្គាល់នៃ ស្ថានការណ៍នេះ សម្រាប់ជាការធ្វើ អំណះអំណាងនៅ ថ្ងៃអនាគត។
  8. ទន្ទឹមរង់ចាំ ចំពោះពេល វេលាឬឱកាស ដ៏ត្រឹមត្រូវមួយ។ ស្វែងរកពេលវេលា នៅពេលទាំង ពីរទំនេរ។
  9. ចូរបង្ហាញពីអ្វីដែលបច្ចុប្បន្នបាននិងកំពុងរុកគួនដល់អ្នក។ នេះអាចជា អារម្មណ៍ ប្រច័ណ្ឌផ្ទាល់ខ្លួន របស់អ្នកទៅនឹង ស្ថានការណ៍មួយដូចជា ការលួច ឆែកមើល ទូរស័ព្ទរបស់ដៃគូ របស់អ្នក។ ពន្យល់ដៃគូរបស់ អ្នកថាតើស្ថាន ភាពទាំងនោះកំពុង ប៉ះពាល់ដល់អ្នកដូចម្តេច។

    ប្រែសម្រួលដោយ៖ អុីវ វិចិត្រា
RELATED ARTICLES