នាឱកាសខួបកំណើតគម្រប់ ៧០ ឈានចូល ៧១ ឆ្នាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំបាទ អ៊ុក ពញ្ញា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងភរិយា សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកតាមជួយបីបាច់ ប្រសិទ្ធពរជ័យជូនសម្តេច ជាទីគោរពដ៏ខ្ពង់ខ្ពស់ ទទួលបានសុខភាពបរិបូរណ៌ កម្លាំងខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីបន្តដឹកនាំកសាង និងអភវឌ្ឍមាតុភូមិកម្ពុជា ឲ្យកាន់តែរីកចម្រើន ថ្កុំថ្កើង រុងរឿង ក្នុងសុខសន្តិភាព តរៀងទៅ។
សូមសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងបុត្រាបុត្រី និងចៅៗជាទីស្រលាញ់ ជួបតែសុភមង្គល វិបុលសុខគ្រប់ប្រការ កុំបីឃ្លៀងឃ្លាតឡើយ៕