Monday, February 24, 2025
Homeតារាខ្មែរដេននី ក្វាន់ ទួញយំបង្ហាញដុំដុល្លារ ក្រោយគេចោទចង់បានលុយសណ្ឋាគារបង្កប់កាមេរ៉ា

ដេននី ក្វាន់ ទួញយំបង្ហាញដុំដុល្លារ ក្រោយគេចោទចង់បានលុយសណ្ឋាគារបង្កប់កាមេរ៉ា

ភ្នំពេញ ៖ បន្ទាប់ពីអតីតតារាសម្តែង ដេននី ក្វាន់ បានទម្លាយនូវរឿងសណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) នៅក្រុង ព្រះសីហនុ លួចបង្កប់កាមេរ៉ានៅក្នុងបន្ទប់ដេក របស់ភ្ញៀវ  រហូតឈានដល់ការប្តឹងចាប់ម្ចាស់ សណ្ឋាគារ ដាក់ពន្ធនាគារ និងផ្តល់សំណងជូន នាង (ដេននី ក្វាន់) ចំនួន១ម៉ឺនដុល្លារ តែ នាងអះអាងថា មិនទទួលយក ព្រោះជាការ មើលងាយកិត្តិយសស្ត្រីខ្មែរនោះ ក៏មានការ ចោទប្រកាន់ថា នាងចង់បានលុយ ១០ម៉ឺន ដុល្លារ ពីភាគីម្ចាស់សណ្ឋាគារ ទើបពន្យារពេល ច្រើនខែ ទម្រាំដាច់ចិត្តទម្លាយរឿងនេះ ធ្វើឱ្យ ដេននី ក្វាន់ តូចចិត្ត ទួញយំ រៀបរាប់បំភ្លឺ ព្រម ទាំងបង្ហាញប្រាក់ដុល្លារ ទាំងដុំៗ បញ្ជាក់ឆ្លើយតប ទៅអ្នករិះគន់វាយប្រហារនាង។

នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១ អ្នកនាងដេនី ក្វាន់ បានបង្ហោះរូបភាពនាងកាន់ លុយដុល្លារជាច្រើនដុំ សរុបចំនួនមិនតិចជាង ១៥ម៉ឺនដុល្លារ ក្នុងគណនីបណ្តាញសង្គមហ្វេសប៊ុក របស់នាង ជាមួយសំណេរថា “ព្រោះតែខ្ញុំក្រ មិនដែលមានលុយ ១០ម៉ឺនដុល្លារ ទើបមនុស្ស អគតិមួយចំនួនគិតថា ខ្ញុំចង់បានលុយហ្នឹង មាន តែមនុស្សដែលស្រលាញ់លុយ ជាងកិត្តិយសទេ ទើបអាចនិយាយពាក្យហ្នឹងចេញ… ត្រូវចាំ លុយមានតម្លៃតែពេលមនុស្សត្រូវការប៉ុណ្ណោះ”។

សូមបញ្ជាក់ថា អ្នកនាងដេនី ក្វាន់ បាន បង្ហោះរូបភាព និងសំណេរខាងលើនេះ បន្ទាប់ពី នៅរាត្រីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ អ្នក នាងបានទួញយំ រៀបរាប់បំភ្លឺ ឆ្លើយតបទៅ អ្នករិះគន់វាយប្រហារនាង ពាក់ព័ន្ធការទម្លាយ រឿងសណ្ឋាគារមួយ នៅក្រុងព្រះសីហនុ ខេត្ត ព្រះសីហនុ លួចបង្កប់កាមេរ៉ាក្នុងបន្ទប់គេង។

ដេននី ក្វាន់ បានបង្ហោះវីដេអូផ្សាយផ្ទាល់ (Live Video) តាមគណនីបណ្តាញសង្គម ហ្វេសប៊ុក របស់នាង ទួញយំរៀបរាប់ថា “មិន ឱ្យខ្ញុំយំម៉េច ខ្ញុំឈឺចាប់ណាស់បងប្អូន ខ្ញុំអត់ យល់ យើងអ្នករងគ្រោះ ចុងក្រោយទៅ គេ មកជេរប្រទេច ដាក់បន្ទុកលើយើង។ ខ្ញុំអត់ដឹង ថា ប្រទេសយើងម៉េចទេ ខ្ញុំអត់ដឹងទេ ព្រោះ ខ្ញុំអត់ដែលចេះ តែស្កររឿងគេ ខ្ញុំអត់ចេះទេ ហើយខ្ញុំអត់ដឹងទាំងដែលខ្ញុំនេះ គ្មានកំហុសអី ទាំងដែលខ្ញុំនេះ ទៅគេងនៅសណ្ឋាគារហ្នឹង គេដាក់កាមេរ៉ាក្នុងហ្នឹងហើយ នៅមានអ្នកដៀល ជេរខ្ញុំទៀត សុទ្ធតែថាខ្ញុំហ្នឹងចង់បានលុយ សួរ ថា យកលុយហ្នឹងម៉េចវិញ? បើខ្ញុំចង់បានលុយ ខ្លាំងណាស់ ខ្ញុំប្រហែលមិនទម្លាយព័ត៌មានទេ ខ្ញុំ ជឿថា អំពើល្អ អត់សាបសូន្យទេ កម្មពៀរនឹង ទៅដល់អ្នកវិញ អ្នកឯងធ្វើឱ្យខ្ញុំទឹកភ្នែក ធ្វើឱ្យ ខ្ញុំអាម៉ាស់នៅថ្ងៃនេះ ខ្ញុំជឿថា ថ្ងៃណាមួយ អ្នកឯងនឹងជួបខ្លួនឯង! ខ្ញុំអត់ដែលដឹងថា ចុង ក្រោយ អ្នកដែលត្រូវគេថតរូប គេងអូតែល គេងអូតែលគេ ឱ្យលុយគេ ថ្លៃអូតែល ថ្លៃបន្ទប់ អូតែល ចុងក្រោយទៅ យើងអ្នកខុសទៀត ទាំងដែលយើងប្តឹងគេ ចុងក្រោយយើងជាអ្នក ខុស។ ខ្ញុំអត់ដឹងថា ចិត្តថ្លើមបងប្អូន ធ្វើពីអីទេ ដែលព្យាយាមជាន់ពន្លិច ព្យាយាមជេរខ្ញុំ ខ្ញុំវា អត់ដឹង។ ខ្ញុំបានបង្ហោះវីដេអូ ចែករំលែកទៅ បងប្អូន ដើម្បីឱ្យគាត់បានដឹង ចៀសវាងដើម្បី ឱ្យជនរងគ្រោះផ្សេងៗ គាត់បានដឹង ហើយចុង ក្រោយ ម៉េចទៅគិតអ៊ីចឹងដាក់ខ្ញុំ? នេះប៉ះខ្ញុំ ដែលជាមនុស្សម្នាក់ហ៊ានតទល់ជាមួយគេ ខ្ញុំមិន ដឹងថា គេខ្សែធំមិនធំ ខ្ញុំមិនដឹងទេ ព្រោះខ្ញុំគ្មាន ខ្សែដូចគេទេ ខ្ញុំដឹងថា ខ្ញុំជួបទុក្ខ ជួបបញ្ហា រត់ រកច្បាប់ ព្រោះខ្ញុំរស់នៅក្នុងប្រទេសដែលមាន ច្បាប់ ខ្ញុំសំអាងលើច្បាប់ ពេលដែលមានបញ្ហា ខ្ញុំរត់ទៅប្តឹងប៉ូលិសៗចុះមកធ្វើការឱ្យខ្ញុំ ហើយ ខ្ញុំរកមេធាវី ដាក់ពាក្យបណ្តឹងទៅតុលាការៗ ក៏ធ្វើការឱ្យខ្ញុំដែរ ហើយពេលដែលគេសម្រេច មកហើយ ខ្ញុំបង្ហោះចែកជូនទៅ បងប្អូនមួយ ចំនួនមកជេរខ្ញុំ ហើយកាន់ជើងម្ចាស់សណ្ឋាគារ ខ្ញុំអត់យល់! បើបងប្អូនជាខ្ញុំ បងប្អូនយល់ អារម្មណ៍ហ្នឹងហើយ ទាំងដែលយើងត្រូវ មិន ខុសសោះ ចុងក្រោយគេដាក់សម្ពាធលើយើង បងប្អូនជាខ្ញុំគិតម៉េចដែរ? ឈឺចាប់អត់? លុយ ទិញកិត្តិយសខ្ញុំមិនបានទេ ខ្ញុំចង់ប្រាប់អ៊ីចឹង ខ្ញុំឈឺចាប់ណាស់ តាំងពីខ្ញុំឡាយថ្ងៃមុនមកដល់ ឥឡូវ ខ្ញុំឈឺណាស់ ខ្ញុំអត់ដែលជួបរឿងអយុត្តិធម៌ អ៊ីចឹងទេ មិនមែនអយុត្តិធម៌រឿងគេកាត់ក្តីខ្ញុំ ទេ តែអយុត្តិធម៌ រឿងបងប្អូនដែលមកមើល ងាយទឹកចិត្តខ្ញុំ ខ្ញុំអត់យល់ ហើយព្យាយាម ណាស់ យករូបខ្ញុំពីមុនៗ មកកាត់ត គាស់កកាយ រឿងខ្ញុំពីមុនៗ ទាំងដែលប្រធានបទខុសគ្នា”។

អ្នកនាងដេននី ក្វាន់ បន្តថា “ខ្ញុំដឹងថា មនុស្សគេមិនចូលចិត្តទាំងអស់ទេ អ្នកមិនចូល ចិត្តយើង ទោះយើងធ្វើល្អម៉េចក៏ដោយ ក៏គេ មិនចូលចិត្តយើងដែរ ហើយមកព្យាយាមវាយ- ប្រហារថា ខ្ញុំស្រលាញ់លុយ ខ្ញុំអត់ស្រលាញ់ លុយទេណា ចង់ដឹងអាក្រក់ល្អ សខ្មៅ សួរមេធាវី ខ្ញុំទៅ គ្រាន់តែខ្ញុំអស់ថ្លៃមេធាវី ក៏១៥០០០ ដុល្លារដែរ ខ្ញុំមិនដែលខ្វល់រឿងលុយទេ ខ្ញុំមាន លុយចាយ ខ្ញុំមានបាយញ៉ាំ ខ្ញុំមានផ្ទះនៅ ខ្ញុំ មានឡានជិះ ខ្ញុំមានមុខជំនួញរបស់ខ្ញុំ ខ្ញុំមិន រំពឹងលុយ ១០ម៉ឺនដុល្លារហ្នឹង មកចិញ្ចឹមជីវិត ខ្ញុំបានមួយជីវិតទេ ត្រូវចាំ! តែខ្ញុំឈឺចាប់ ទាំង ដែលខ្ញុំមិនខុស ហើយបងប្អូនមួយចំនួនព្យាយាម ជាន់ពន្លិចខ្ញុំ។ បើប៉ះលើគ្រួសារលោកឯង ប្រពន្ធ លោកឯង កូនលោកឯង ប្អូនលោកឯង នឹង យល់អារម្មណ៍ហ្នឹងហើយ ទាំងដែលខ្ញុំនេះ ជា អ្នកទៅគេងនៅសណ្ឋាគារហ្នឹង ហើយគេធ្វើ អ៊ីចឹងដាក់ខ្ញុំៗសួរអារម្មណ៍បងប្អូនម៉េច? ហើយ សួរខ្ញុំទៀតថា ហេតុអីខ្ញុំមិនបង្ហោះ តាំងពីថ្ងៃ ដំបូង? ខ្ញុំបានបកស្រាយប្រាប់ហើយ សមត្ថកិច្ច នៅទីនោះ ថ្ងៃនោះ ខ្ញុំរៀបនឹងឡាយហើយ បងៗសមត្ថកិច្ច កាន់ដៃខ្ញុំទៅប្រាប់ថា កុំទាន់ បង្ហោះអូន សមត្ថកិច្ចកំពុងដោះស្រាយ កំពុង ធ្វើការ កុំឱ្យផ្អើល។ ខ្ញុំក៏មិនបង្ហោះដែរ ហើយ រឿងក្តី បើបងប្អូន មិនធ្លាប់ជួប មិនដឹងទេ រឿងក្តី មួយៗ មិនមែនធ្វើ ១ខែចប់ទេ ហើយមួយ រយៈហ្នឹង កូវីដ ផង ទើបតែចប់នៅម្សិលមិញ នេះ ដែលខ្ញុំបានសាលដីកាពីតុលាការនេះ ទើប ខ្ញុំបង្ហោះឱ្យបងប្អូនដឹង បែរជាបងប្អូនមួយចំនួន មកចោទខ្ញុំថា ដោយសារតែលុយតិច ទើបខ្ញុំ បង្ហោះ។ បងប្អូនគិតអ៊ីចឹង គឺខុសហើយ បងប្អូន ចង់ដឹងពីខ្ញុំច្បាស់ បងប្អូនសួរមេធាវីការពារក្តីខ្ញុំ ទៅថា មនុស្សខ្ញុំ បែបម៉េច? ចរិតខ្ញុំម៉េច? ស្រលាញ់លុយឬអត់? លុយខ្ញុំមានហើយ ត្រូវ ចាំ ១០ម៉ឺនដុល្លារហ្នឹង បើគេឱ្យ ក៏ខ្ញុំមិនទៅប៉ះ លុយហ្នឹងដែរ ខ្ញុំនិយាយជាមួយទាំងមេធាវី ទៀតថា រឿងហ្នឹង ខ្ញុំឈឺចាប់ យករឿងហ្នឹង មកជួសការឈឺចាប់ខ្ញុំ ក៏ជួសអត់បានដែរ ខ្ញុំចង់ បញ្ជាក់ប្រាប់អ៊ីចឹង! លុយហ្នឹងបើបាន ធ្វើមនុស្សធម៌ ធ្វើអីក៏ធ្វើទៅ ខ្ញុំមិនខ្វល់រឿងលុយហ្នឹង សំខាន់ ខ្ញុំចង់ឱ្យធ្វើទៅតាមច្បាប់ តែឥឡូវច្បាប់គេ កាត់ហើយ ម្នាក់ស្រីហ្នឹងជាប់គុក សណ្ឋាគារ ត្រូវបានបិទ សំណងគេសង ១ម៉ឺន ប៉ុន្តែខ្ញុំមិន ទាន់ទទួលបានសំណងហ្នឹងទេ សាលដីកាគេ ចេញមក តែខ្ញុំមិនទាន់ទទួលបានសំណងអី សូម្បី១០០ខ្មែរទេ បើបងប្អូនជាខ្ញុំ មានអារម្មណ៍ ម៉េច?”។

ដេននី ក្វាន់ បន្តថា “ហើយអ្នកខ្លះ លាបពណ៌ថា រឿង ១ឆ្នាំជាងហើយ ១ឆ្នាំជាង ឯណា ទើបតែ ៧ខែនេះហ្នឹង ហើយរឿងក្តី មួយៗ គេមិនមែនធ្វើ ១ថ្ងៃ ធ្វើ ១ខែ ធ្វើ ២ខែ ចប់ទេ អ្នកដែលធ្លាប់មានរឿង មានក្តី គាត់ ដឹងហើយថា រឿងក្តី គេធ្វើតាមដំណាក់កាល សាលាដំបូង ទៅឧទ្ធរណ៍ ទៅកំពូល មិនមែន ធ្វើ ១ថ្ងៃ ចប់ឯណា ស្មានតែខ្ញុំមិនចង់បង្ហោះ មែន? ហើយខ្ញុំក៏ដឹងដែរ អ្នករងគ្រោះ មាន ច្រើនណាស់ ហើយខ្ញុំមិនបង្ហោះថ្ងៃហ្នុង ក៏ខ្ញុំ អូខេតាមសមត្ថកិច្ចដែរ ទី១ ខ្ញុំយល់ថា សណ្ឋាគារ ហ្នឹង គេបិទហើយ នៅថ្ងៃដំបូងហ្នឹង អ៊ីចឹងវា គ្មានពីណាទៅគេងបន្ទាប់ពីខ្ញុំហ្នឹងទៀតទេ អ៊ីចឹង គឺខ្ញុំស្របតាមប៉ូលិស ដែលគាត់សំណូមពរឱ្យខ្ញុំ កុំទាន់បង្ហោះ ទើបខ្ញុំនៅរង់ចាំដំណោះស្រាយ រហូតដល់ឥឡូវនេះ ហេតុអីមិនយល់ពីខ្ញុំ? ខ្ញុំ ចង់សួរអ៊ីចឹង លុយតិច លុយច្រើន មិនសំខាន់ នៅតែមានអ្នកចូលជេរ បើបងប្អូនជាខ្ញុំ បងប្អូន នឹងយល់ សម្រាប់បងប្អូនដែលគិតបែបហ្នឹង អាហ្នឹងគឺលុយ អាចទិញកិត្តិយសបងប្អួនបាន អាហ្នឹងជារឿងបងប្អូន តែសម្រាប់ខ្ញុំ គឺអត់ទេ ខ្ញុំគ្មានខ្សែ គ្មានខ្នង ខ្ញុំមករស់នៅភ្នំពេញ ក្បាល ១ទេ បងប្អូនខ្ញុំ ២-៣នាក់ហ្នឹងទេ ខ្ញុំគ្មានខ្សែ គ្មានខ្នង គ្មានស្គាល់អ្នកធំ អ្នកតូចណាទេ អ៊ីចឹង ហើយ បានមានបញ្ហា ខ្ញុំរត់រកច្បាប់នោះ ដោយសារខ្ញុំមិនចេះច្បាប់ ហើយម្នាក់ៗព្យាយាម ណាស់ ពន្លិច ជេរ អ្នកខ្លះថា គ្មានខូចខាតអី ផងហ្នឹង មិនខូចខាតម៉េច? ខ្ញុំសួរថា រាល់ថ្ងៃ បើឱ្យបងប្អូនដើរស្រាត បងប្អូនហ៊ានដើរស្រាត អត់? ច្បាស់ណាស់ អត់ហ៊ានទេ! ខ្ញុំឈឺចាប់ ណាស់បងប្អូន ពេលខ្លះ ខ្ញុំសឹងគិតខ្លីម្តងៗ  ខ្ញុំអត់ ដែលជួបរឿងអយុត្តិធម៌ មិនដែលធ្លាប់ជួប តុលាការហ្វេសប៊ុក បែបហ្នឹង ខ្ញុំអត់ដែលជួប ទេ ឥឡូវខ្ញុំជួបហើយ ខ្ញុំធ្លាប់ឃើញតែរឿងគេ ប៉ុន្តែឥឡូវធ្លាក់លើខ្លួនខ្ញុំ បានខ្ញុំដឹង បើចង់ដឹង ម៉េច មិនសួរខ្ញុំថា រឿងដំណើរដើមហេតុវា ម៉េច? មូលហេតុអ្វីបានខ្ញុំមិនបង្ហោះ? ខ្ញុំប្រាប់ ទៅបងប្អូនហើយ ហេតុអីយកចំណុចហ្នឹង មក ជាន់ខ្ញុំ? ខ្ញុំបង្ហោះ អរគុណខ្ញុំទៅ ដើម្បីឱ្យដឹង ថា សណ្ឋាគារហ្នឹង វាអាក្រក់ វាថោកទាប វា តិរច្ឆាន វាដាក់កាមេរ៉ានៅក្នុងហ្នឹង គួរតែអរ-គុណខ្ញុំ ដែលខ្ញុំបានចែករំលែកឱ្យបងប្អូនមួយ ចំនួន និងអ្នករងគ្រោះបានដឹង ហើយហេតុអ្វី ត្រូវមកជេរខ្ញុំ? មកដាក់បន្ទុក ដាក់សម្ពាធមក លើខ្ញុំ? ហើយលុយ ១០ម៉ឺនដុល្លារហ្នឹង ខ្ញុំអត់ ដែលមានមែន? ហើយរាល់ថ្ងៃហ្នឹង ខ្ញុំអត់មាន លុយ ១០ម៉ឺនដុល្លារហ្នឹងកាន់មែន? ខ្ញុំគ្រាន់តែ ចង់ដឹងប៉ុណ្ណឹងទេ។ ហើយអ្នកខ្លះ និយាយមក ថា ខ្ញុំមើលងាយសមត្ថកិច្ច មើលងាយតុលាការ ហើយពាក្យមួយណា ត្រង់ណា កន្លែងណា  ដែលថាខ្ញុំមើលងាយសមត្ថកិច្ច និងតុលាការ? ខ្ញុំមានតែលើកដៃទូល អរគុណដែលសមត្ថកិច្ច ចាប់មីចោរកញ្ចាស់ថោកទាប ដែលដាក់កាមេរ៉ា ហ្នឹង ដែលគាត់ចាប់បាន អរគុណតុលាការដែល កាត់ទោសឱ្យវាជាប់គុក ខ្ញុំមានតែអរគុណ គ្រាន់ តែថា វាឈឺចាប់ អយុត្តិធម៌ខ្លួនឯងនេះ ហេតុ អីមកនិយាយថាខ្ញុំហ្នឹង ចង់បានលុយគេ ខ្ញុំអត់ ដែលជួបរឿងអ៊ីចឹងទេ ខ្ញុំពិបាកទប់អារម្មណ៍ខ្ញុំ ណាស់ ខ្ញុំអត់ធ្លាប់ជួបអាសង្គមជាន់ពន្លិចហ្នឹង ទេ។ ប៉ុន្តែខ្ញុំនៅតែជឿជាក់ថា នៅតែមាន បងប្អូនល្អៗមួយចំនួន ដែលគាត់ចេះគិត ត្រិះរិះ ពិចារណា បែងចែកល្អអាក្រក់ ខ្ញុំជឿថានៅ តែមាន។ ខ្ញុំឈឺចាប់ណាស់បងប្អូនអើយ! ហើយ នេះសំណាងហើយ ដែលអង្គរក្ស អ្នកបើកឡាន ខ្ញុំឃើញ ចុះបើគេអត់ឃើញ តើរូបរបស់ខ្ញុំ វាបែកធ្លាយម៉េចទៅ? តើខ្ញុំខ្មាសគេម៉េចទៅ? ត្បិតខ្ញុំសិចស៊ី ក៏ខ្ញុំស្រលាញ់កិត្តិយសរបស់ខ្ញុំដែរ  ត្បិតខ្ញុំសិចស៊ី ក៏ខ្ញុំមិនដែលបង្ហាញកេរ្តិ៍ម៉ែឪ កេរ្តិ៍ខ្មាស ឱ្យគេឃើញដែរ ខ្ញុំចេះស្រលាញ់ខ្លួន ខ្ញុំដែរ ខ្ញុំអត់ចង់ប្រើប្រវត្តិសាស្ត្រដើមទេ ដូច ពីមុន អ្នកស្គាល់ខ្ញុំដឹងហើយ តែជេរខ្ញុំៗជេរវិញ ហើយ តែខ្ញុំមិនចង់ប្រើវប្បធម៌ជេរគ្នា វាអាក្រក់ ហើយអ្នកខ្លះ យករូបសិចស៊ីខ្ញុំ ៥-៦ឆ្នាំមុន យកមកវាយប្រហារខ្ញុំបច្ចុប្បន្ន ហើយមានដែល បានមើលទេ? បច្ចុប្បន្នហ្នឹង ខ្ញុំកែខ្លួនម៉េចខ្លះ? មានដែលបានមើលទេ? ឬក៏ចាំយកអាចំណុច ខ្សោយខ្ញុំ ៥ឆ្នាំមុន មកយកឈ្នះលើរឿងក្តី ខ្ញុំនេះ យកមកជាន់ខ្ញុំនេះមែន?”។

អ្នកនាងដេននី ក្វាន់ រៀបរាប់បន្តថា “មនុស្សយើងគឺអ៊ីចឹងមែន ដល់យើងផុសទៅ ថា ដោយសារយើងហ្នឹងលុយមិនគ្រប់ ពេល យើងមិនផុស ថាយើងដេកឱបលុយ ខ្ញុំអត់ដឹង ថាធ្វើម៉េចត្រូវទេ ព្រោះខ្ញុំអត់បានគិតអារឿង លុយហ្នឹងទេ បើខ្ញុំចង់បានលុយ រឿងក្តីហ្នឹង មិនប៉ុណ្ណឹងទេ ត្រូវចាំ! ខ្ញុំពេលដែលប្តឹង ខ្ញុំខាត ពេលវេលាច្រើនណាស់ ខ្ញុំបង់ថ្លៃសេវាមេធាវី របស់ខ្ញុំ ១៥០០០ដុល្លារ បាត់ហើយ ហើយនៅ ថ្លៃខ្ញុំទៅមក ពេលគេកោះហៅម្តងៗ ខ្ញុំទៅមក ចំណាយប៉ុន្មាន? ហើយយុត្តិធម៌ បានមកវិញ ម៉េច? បានមកវិញ ការជេរប្រទេចនាងខ្ញុំ ទាំងដែលនាងខ្ញុំខំចែកចាយ បង្ហោះឱ្យបងប្អូន ដឹង ហើយបើបងប្អូនជាខ្ញុំ ឈឺចាប់ទេ? ពេល ដែលខ្ញុំនេះ ជួបជាមួយមេការៗគំរាមយើង ចង្អុលក្បាលយើង រត់ស្ទុះមករកវ៉ៃយើង បើ បងប្អូនជាខ្ញុំ ម៉េចដែរ? ទាំងដែលយើងទៅ ដេកកន្លែងគេៗដាក់កាមេរ៉ាក្នុងបន្ទប់យើង គេ ហ្នឹងហើយមេការ សម្តីឈ្លើយដាក់យើងទៀត បើជាខ្ញុំ អារម្មណ៍ម៉េចដែរ? យល់អារម្មណ៍ ហ្នឹងទេ? នេះប៉ះខ្ញុំដែលហ៊ានតតាំងជាមួយគេ ចុះបើប៉ះអ្នកផ្សេង គ្នាមិនហ៊ាន គ្នាចាញ់សម្លុត គ្នាខ្លាច ចុះរូបភាពនេះ គេផ្សព្វផ្សាយវាម៉េច ទៅ? ចុះបើខ្ញុំទៅគេងកន្លែងហ្នឹង អង្គរក្សអ្នក បើកឡានហ្នឹង គ្នាមិនបានឃើញកាមេរ៉ា ហើយ រូបភាពខ្ញុំ គេចែកចាយម៉េចទៅ? ខ្ញុំចង់សួរ អ៊ីចឹង។ ចាំណាស់រឿងជាន់ពន្លិចហ្នឹង រឿងសើច ចំអកគេហ្នឹង អត់ទាន់ប៉ះលើខ្លួនឯងទេ ពេល ប៉ះបានដឹង បានយល់អារម្មណ៍ហ្នឹងច្បាស់។ បើខ្ញុំដឹងថា លទ្ធផលចុងក្រោយអ៊ីចឹង ខ្ញុំបង្ហោះ បាត់ហើយ ប៉ុន្តែមនុស្សខ្ញុំ គោរពតាមគោល-ការណ៍របស់ប៉ូលិស គេធ្វើការ យើងប្តឹងគេ យើងត្រូវតាមគេហើយ យើងត្រូវគោរពគោល- ការណ៍ប៉ូលិសហើយ ព្រោះប៉ូលិស ធ្វើការ គាត់ ត្រូវការសហការជាមួយយើងដែរ ហើយដែល សំខាន់ ពេលប៉ូលិសចុះធ្វើការឱ្យយើងហ្នឹង សណ្ឋាគារហ្នឹង ក៏បិទដែរ គ្មានអ្នកណាទៅដេក បន្តទៀតទេ ហេតុអីម្នាក់ៗប្រឹងមកជេរខ្ញុំម៉េះ? ឬទាល់តែខ្ញុំស្លាប់បាត់ បានបងប្អូនពេញចិត្ត ឬ ទាល់តែរូបអាក្រាតខ្ញុំបែកធ្លាយ ទាល់តែខ្ញុំទៅ សម្លាប់ខ្លួន ទើបបងប្អូនមួយចំនួនពេញចិត្ត?..។

អ្នកនាងដេននី ក្វាន់ បានបន្តថា “មក បញ្ចោរខ្ញុំ មកដាក់បន្ទុកលើខ្ញុំ ទាំងដែលខ្ញុំជា ជនរងគ្រោះ ហេតុអីយករឿងខ្ញុំពីមុនៗ រឿង សិចស៊ីរបស់ខ្ញុំ មកជាន់ពន្លិចខ្ញុំ? ទាំងដែលខ្ញុំ នេះ ខ្ញុំអត់ដែលឡាយ អត់ដែលយំនៅក្នុង ហ្វេសប៊ុក ព្រោះខ្ញុំរឹងមាំណាស់ រឹងមាំបំផុត តស៊ូបំផុត ប៉ុន្តែហេតុអី បានជាបងប្អូនមួយចំនួន គាត់ដាក់បន្ទុកលើខ្ញុំ ទាំងដែលខ្ញុំជាជនរងគ្រោះ ខ្ញុំអត់យល់? ខ្ញុំអត់ដែលធ្លាប់ជួបរឿងអ៊ីចឹង ទាំងដែលខ្ញុំខាត ខាតកិត្តិយស គេថតរូបអាក្រាត របស់ខ្ញុំនៅក្នុងបន្ទប់ ដែលខ្ញុំគេង ខ្ញុំអត់ចេះ ច្បាប់ ខ្ញុំរត់ទៅរកមេធាវី ខ្ញុំអស់ថ្លៃមេធាវី ១៥០០០ដុល្លារ ខ្ញុំអត់ខ្វល់ សំខាន់ខ្ញុំនិយាយ ជាមួយមេធាវី ខ្ញុំចង់បានយុត្តិធម៌សម្រាប់ខ្ញុំ ប៉ុន្តែហេតុអីបងប្អូនមួយចំនួន មកដាក់បន្ទុក មក ជេរខ្ញុំ ដាក់បណ្តាសាខ្ញុំ ហើយយករឿងខ្ញុំដែល សិចស៊ីពីមុន មកធ្វើប្រធានបទ មកវាយប្រហារខ្ញុំ ហើយគិតថាខ្ញុំហ្នឹងចង់បានលុយ ១០ម៉ឺនដុល្លារ ហ្នឹងមែន? បើខ្ញុំចង់បានលុយ ១០ម៉ឺនដុល្លារ ហ្នឹង ខ្ញុំមិនបង្ហោះឱ្យបងប្អូនទេ ព្រោះលុយ ១០ម៉ឺនដុល្លារ ខ្ញុំធ្លាប់មានហើយ ខ្ញុំឈឺចាប់ ណាស់បងប្អូន ខ្ញុំឈឺ ខ្ញុំអត់ដែលជួប ខ្ញុំអត់ដែល ជួបរឿងអ៊ីចឹង បើសិនជាធ្លាក់លើបងប្អូនៗ យល់ហើយ។ ខ្ញុំខំបង្ហោះឱ្យដឹង ហើយខ្ញុំក៏បាន រៀបរាប់ ខ្ញុំបានលើកហេតុផលប្រាប់ហើយថា ខ្ញុំមិនបង្ហោះ ទី១ សមត្ថកិច្ច គាត់ត្រូវការធ្វើការ កាលណាខ្ញុំបង្ហោះ ពិបាកក្នុងការធ្វើការ ហើយ ខ្ញុំអត់យល់ ហេតុអីបងប្អូនមួយចំនួន ដាក់ បន្ទុកមកលើខ្ញុំអ៊ីចឹង? ហើយខ្ញុំខុសមែន? ដែល ខ្ញុំទៅដេកនៅសណ្ឋាគារហ្នឹងហើយ គេថតរូប អាក្រាតខ្ញុំ ខ្ញុំប្តឹងគេ ខ្ញុំខុសមែន? ខ្ញុំចង់សួរតែ ប៉ុណ្ណឹង ខ្ញុំចង់ដឹងថា បងប្អូននេះ ដែលជាខ្មែរ ដូចគ្នា ហើយអ្នកខ្លះក៏ជាស្រីដូចគ្នាទៀត ខ្ញុំ ឈឺចាប់ណាស់ ជាមនុស្សស្រីដូចគ្នាទៀត មិន មែនជាមនុស្សប្រុស មិនឱ្យតម្លៃ មិនលើក ទឹកចិត្ត មានតែជាន់ខ្ញុំថែម គិតថាខ្ញុំហ្នឹង ចង់ បានលុយ ១០ម៉ឺនដុល្លារហ្នឹង? ខ្ញុំមិនចង់បាន ទេ បើខ្ញុំចង់បាន ខ្ញុំមិនឡាយទេ ខ្ញុំមិនប្រាប់ទៅ បងប្អូនទេ សួរមេធាវីខ្ញុំ ខ្ញុំមានមេធាវីខ្ញុំ ដល់ ទៅ២នាក់ សួរមេធាវីខ្ញុំទៅថា ខ្ញុំចង់បានលុយ ហ្នឹង ហីក៏ចង់បានកិត្តិយសរបស់ខ្ញុំ? ហើយបងប្អូន មួយចំនួន មកជេរខ្ញុំ ដាក់បន្ទុកលើខ្ញុំ ខ្ញុំចង់ដឹង ខ្ញុំខុសអីគេ? ហេតុអីមកជេរខ្ញុំ? ខ្ញុំចង់ដឹងតែ ប៉ុណ្ណឹងទេ។ ខ្ញុំរឹងមាំណាស់ ខ្ញុំមិនដែលឡាយ ឱ្យអ្នកណាឃើញ ពីភាពទន់ខ្សោយរបស់ខ្ញុំទេ តែនេះខ្ញុំគ្រាន់តែចង់ដឹងថា ខ្ញុំខុសអីគេ? ហេតុ អីត្រូវដាក់បន្ទុកខ្ញុំ? មកជេរខ្ញុំ? ទាំងដែលខ្ញុំ ទៅដេកសណ្ឋាគារហ្នឹង ម្ចាស់សណ្ឋាគារហ្នឹងអ្នក ខុស ហេតុអីកាន់ជើងអ្នកខុស? ខ្ញុំគ្រាន់តែចង់ ដឹងប៉ុណ្ណឹងទេ ហេតុអីកាន់ជើងអ្នកខុស? ទាំង ដែលខ្ញុំជាជនរងគ្រោះ មិនមែនរងគ្រោះតែ ខ្ញុំម្នាក់ឯងទេ មានច្រើននាក់ណាស់ដែលរង-គ្រោះ ហេតុអីមកធ្វើអ៊ីចឹងដាក់ខ្ញុំ? ខ្ញុំអត់យល់ ហើយអ្នកខ្លះគាត់និយាយថា ទាមទារច្រើន ហួសហេតុ”។

អ្នកនាង ដេននី ក្វាន់ បន្តទៀតថា “បង! ខ្ញុំចង់បញ្ជាក់ថា កិត្តិយសណាបង មិនមែនលុយ ១០ម៉ឺន ទិញបានទេបង ១០០លាន ២០០លាន ក៏ទិញមិនបានដែរ បើនិយាយរឿងកិត្តិយស លុយទិញកិត្តិយសមិនបានទេ ប៉ុន្តែប្រសិនជាបង មិនទាមទារគេ ថ្ងៃក្រោយ រឿងហ្នឹងនឹងកើត មានទៀត បងមិនមែនខ្ញុំ បងម៉េចដឹង? សាក បងមកចូលក្នុងខ្លួនខ្ញុំមើល ខ្ញុំៗឈឺណាស់ ទាំង ដែលរូបយើង គេថតជាប់នឹងកាមេរ៉ាគេហ្នឹង ខ្ញុំឈឺចាប់ណាស់បងប្អូន បើបងប្អូនជាខ្ញុំ បងប្អូន យល់ហើយ ហើយអ្នកខ្លះទៀត ព្យាយាមគាស់ កកាយរូបខ្ញុំពីមុន រូបសិចស៊ីពីមុនៗរបស់ខ្ញុំ មកវ៉ៃប្រហារខ្ញុំបច្ចុប្បន្ន ថាខ្ញុំអីស្ត្រីខ្មែរ តម្លៃ ម៉េច? អ្នកណាក៏មានតម្លៃដែរ  ខ្ញុំចង់និយាយ អ៊ីចឹង មិនថាអ្នកសិចស៊ី មិនថាស្រីគ្នាលក់ខ្លួន ក៏គ្នាមានតម្លៃរបស់គ្នាដែរ មិនមែនឱ្យតែស្រី សិចស៊ី សុទ្ធតែអាក្រក់ គ្នានតម្លៃទេ ត្រូវចាំ! ខ្ញុំឈឺចាប់ណាស់ ខ្មែរដូចគ្នា មិនជួយរកយុត្តិធម៌ ឱ្យគ្នាទេ បែរជាជាន់ពន្លិច ខ្ញុំអត់យល់ អត់ដឹង ថាធ្វើអ៊ីចឹងដើម្បីអី? រឿងខ្ញុំបកស្រាយហើយ អស់ហើយមកថាខ្ញុំចង់បានលុយ សួរថាខ្ញុំទាន់ ទទួលបានសំណង ១ដុល្លារនៅ? មានតែខ្ញុំខាត មានតែខាត ខាតកិត្តិយស ពេលវេលា អ្នកខ្លះ អត់នៅក្នុងខ្លួនយើង គាត់មិនដឹងទេ មិនបាន ឆ្លងកាត់ គឺមិនដឹងទេ ដឹងតែម៉្យាង គឺតែស្ករ ដឹងតែតាមគ្នា អ្នកឯងស្រលាញ់គ្នាអ្នកឯងខាង ណោះ មកបន្ទោសទាំងដែលគេមិនបានខុស នេះបើប៉ះចំខ្លួនឯង ប៉ះចំកូនស្រីខ្លួនឯង បងស្រី ប្អូនស្រីខ្លួនឯង នឹងយល់អារម្មណ៍ហ្នឹងហើយ មិនមែនខ្ញុំចេះតែនិយាយទេ កិត្តិយស អ្នកណា ក៏ស្រលាញ់ដែរ លុយ អាចរកបាន តែកិត្តិយស រកមិនបានទេ ត្រូវចាំ! ខ្ញុំឈឺចាប់ណាស់ ទាំង ដែលខ្ញុំបង្ហោះឱ្យគេដឹងហើយ ចុងក្រោយ ទៅ ជាខ្ញុំអ្នកខុសវិញ ខ្ញុំឈឺចាប់ណាស់បងប្អូន ហើយ ហេតុអីបានទៅជាខ្ញុំអ្នកខុស? ទាំងដែលខ្ញុំជា អ្នករងគ្រោះ ទាំងដែលអាម្ចាស់សណ្ឋាគារ ថោកទាបហ្នឹង វាដាក់កាមេរ៉ាហើយ នៅវាល្អ នៅមានអ្នកកាន់ជើង នៅមានអ្នកកាង ចុះអ្នក ផ្សេងទៀត ដែលគ្នាទន់ខ្សោយ គ្នាមិនហ៊ាន តបត ម៉េចទៅ? នេះប៉ះចំខ្ញុំៗហ៊ាននិយាយ ខ្ញុំហ៊ានបកស្រាយ ខ្ញុំហ៊ានប្តឹង ចុះប៉ះគ្នាផ្សេង ម៉េចទៅ? ដូចខ្ញុំប្រាប់ហើយតើ ដំណើរដើមរឿង ម៉េច ខ្ញុំប្រាប់អស់ហើយថា សាច់រឿងម៉េច ខ្ញុំ អត់ដឹងថា សម័យនេះ សម័យគេប្រើអំណាច ប្រើទឹកលុយម៉េច ខ្ញុំមិនដឹងទេ ព្រោះខ្ញុំជាកូន អ្នកស្រែ កសិករទេ ខ្ញុំគ្មានខ្សែ គ្មានខ្នង ត្រូវចាំ ខ្ញុំរំពឹង ខ្ញុំអាងទៅលើច្បាប់ ខ្ញុំអត់ចេះច្បាប់ ទើបរត់រកច្បាប់ តែច្បាប់ បានដោះស្រាយឱ្យ ខ្ញុំ ប៉ូលិសធ្វើការឱ្យខ្ញុំ ប៉ុន្តែហេតុអីបងប្អូនមួយ ចំនួន មិនយល់ពីខ្ញុំ? បែរជាមកជាន់ពន្លិចខ្ញុំ ម៉េចគិតថាលុយហ្នឹង វាសំខាន់ខ្លាំងណាស់មែន? ខ្ញុំបង្ហោះ ព្រោះមិនចង់ឱ្យមានជនរងគ្រោះផ្សេង ទៀត ខ្ញុំថាអយុត្តធ្តិម៌ វាអយុត្តិធម៌ហើយ បងប្អូនគិតថា យុត្តិធម៌សម្រាប់បងប្អូន ជារឿង បងប្អូន តែរឿងខ្ញុំៗគិតថា វាអយុត្តិធម៌ណាស់ សម្រាប់ខ្ញុំ ហើយចុងក្រោយ ខ្ញុំឈឺចាប់បំផុត យើងជាជនរងគ្រោះ ទៅជាគេបំពាន ព្យាយាម យករឿងមកឆ្កឹះ យករឿងមកលាបពណ៌ឱ្យ យើងខុសទាំងស្រុង ទាំងដែលយើងជាជនរង- គ្រោះសោះ។ ខ្ញុំឈឺចាប់ណាស់ មិនគួរមនុស្ស មួយចំនួន កើតមកឈាមជ័រជាខ្មែរទេ ព្រោះ ខ្មែរយើងចេះស្រលាញ់គ្នា ពេលមានអាសន្ន ចេះខ្វល់ពីគ្នា ចេះចែករំលែកគ្នាណាស់ មិនមែន ឃើញហើយ ចាំតែជាន់ពន្លិច ចាំតែចូលជេរ អ៊ីចឹងទេ។ ខ្ញុំអត់ចង់យំ អត់ចង់ឡាយ អត់ ចង់ឱ្យម៉ែឪខ្ញុំដឹងទេ សូម្បីតែរឿងនេះ ខ្ញុំអត់ ឱ្យម៉ែឪខ្ញុំដឹងទេ…”។

គួររំលឹកថា កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ អ្នកនាងដេននី ក្វាន់ អតីតតារា សម្តែងរូបស្រស់សិចស៊ី បានទម្លាយរឿងរ៉ាវ ដ៏ភ្ញាក់ផ្អើលមួយ ពេលនាងទៅសម្រាកលំហែ នៅសណ្ឋាគារមួយ ក្នុងខេត្តព្រះសីហនុ ស្រាប់ តែប្រទះឃើញនៅក្នុងបន្ទប់ដេក មានបង្កប់ កាមេរ៉ា លួចថត ជាហេតុធ្វើឱ្យនាងកើតទុក្ខ មិនសុខចិត្ត ឈានដល់ការប្តឹងម្ចាស់សណ្ឋាគារ នោះ ហើយចុងក្រោយ ភាគីសណ្ឋាគារ បាន សងសំណងជាប្រាក់ ១ម៉ឺនដុល្លារ ប៉ុន្តែនាងមិន ទទួលយក ព្រោះយល់ថា ជាការមើលងាយ កិត្តិយសរបស់នាងដែលជានារីខ្មែរម្នាក់។

អ្នកនាង ដេននី ក្វាន់ បានសរសេរក្នុង គណនីហ្វេសប៊ុក របស់ខ្លួន នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១ ថា “ខ្ញុំគេងសណ្ឋាគារ សមុទ្រមាស (Gold Sea Hotel) នៅក្រុង កំពង់សោម ម្ចាស់ Hotel លួចបង្កប់ Camera ក្នុងបន្ទប់ខ្ញុំគេង។ បញ្ជាក់ ៖ មិនមែនតែបន្ទប់ ខ្ញុំទេ គឺគ្រប់បន្ទប់ទាំងអស់ ក្នុង Hotel នោះ។ រឿងក្តីខ្ញុំ កើតឡើងតាំងពីខែ១០ ឆ្នាំ២០២០ ខ្ញុំមិនឡាយ ព្រោះរង់ចាំដំណោះស្រាយល្អជា មួយម្ចាស់ Hotel តែលទ្ធផលចេញមក វា អយុត្តិធម៌សម្រាប់រូបនាងខ្ញុំណាស់ សំណង លុយ ១ម៉ឺនដុល្លារនេះ ដូចជាមើលងាយកិត្តិយស ខ្ញុំជាស្ត្រីខ្មែរពេកហើយ ខ្ញុំឈឺចាប់ខ្លាំងណាស់ ខ្ញុំទទួលយកមិនបានទេ អយុត្តិធម៌ណាស់…””៕ ដារិទ្ធ

RELATED ARTICLES