តារាសម្ដែងនិងចម្រៀងអ្នកនាងឌី សូនីតា ដែលមិនធ្លាប់រៀបការសោះនោះពេលនេះនាងមានកូនស្រី១វ័យជាង៧ខែទៅហើយ ខណៈរឿងស្នេហារបស់នាងនៅតែស្ថិតក្នុងភាពអាថ័កំបាំងកាន់តែខ្លាំង បើទោះជាកន្លងមកតារាសម្ដែងលោកអាឡិច ហ្សូរ៉ា តែងតែបង្ហាញសកម្មភាពអោយគេឃើញថាលោកគឺជាប្ដីនិងឪពុករបស់កូនសូនីតា ក្ដីប៉ុន្ដែមហាជនជាច្រើននៅតែមានការសង្ស័យថាលោកហ្សូរ៉ា គ្រាន់តែដើរតួនាទីនោះបឹទបាំងគូស្នេហ៍ពិតរបស់សូនីតា ច្រើនជាង។យ៉ាងណានៅថ្ងៃទិវាកុមារអន្ដជាតិកាលពីថ្ងៃទី១ខែមិថុនាឆ្នាំ២០២១ អំឡុពេលដែលឌី សូនីតា បីកូនស្រីទៅលាបំណន់នោះលោកហ្សូរ៉ា បានផ្ញើរសារសុំទោសនាងនិងកូនស្រីពីចំងាយដែលមិនបានចូលរួមហើយតារាសម្ដែងរូបនេះថែមទាំងហៅកូនស្រីសូនីតា ដែលមានឈ្មោះថាSmile នោះថាជាកូនៗទៀតផង។



លោកអាឡិច ហ្សូរ៉ា ចេញសារផ្ញើរទៅតារាកូន១ឌី សូនីតា ថា”សូមទោសអូនឌី សូនីតា ដែលបងមិនបានជូនទៅលាបំណន់ជាមួយគ្នា ធ្វើការនៅតែខាងក្រៅ មិនហ៊ានទៅជិតទេ ជាពិសេសកូនតូច។ តែមិនអីទេកូនមាសអើយ ម៉ែរបស់កូនៅច្រើនកន្លែងណាស់ លាបំណន់កន្លែងផ្សេងទៀតចាំប៉ាឈឹមជូនកូនទៅណា”។



សូមរំលឹកថាឌី សូនីតា មិនទាន់ឆ្លងកាត់ជីវិតអាពាហ៍ពិពាហ៍ឬមានប្ដីនោះស្រាប់តែធ្វើឲ្យគ្រប់គ្នាស្រឡាំងកាំងព្រោះតែនាងបានសម្រាលកូនស្រីម្នាក់កាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០២០ ដោយដាក់ឈ្មោះថាSmile Xota Meyhana ពេលនេះមានវ័យជាង៧ខែ។ទាំងក្នុងនិងក្រៅសិល្បៈមានភាពច្របូកច្របល់ព្រោះតែគេមិនដឹងថាស្វាមីសូនីតា ជាអ្នកណាឡើយ ហើយបើទោះជាលោកអាឡិច ហ្សូរ៉ា ប្រឹងបង្ហាញឲ្យគេគ្រប់គ្នាបានឃើញថារូបលោកគឺជាប្ដីនិងឪពុករបស់កូនស្រីសូនីតា ក្ដី ប៉ុន្ដែទាំងក្នុងនិងក្រៅសិល្បៈភាគច្រើននៅតែគិតថារឿងនេះមិនអាចទៅរួចឡើយ ហើយលោកហ្សូរ៉ា ប្រឹងធ្វើបែបនេះដើម្បីបឹទបាំងរឿងស្នេហ៍ពិតសូនីតា ព្រោះបើតាមឈ្មោះកូនស្រីរបស់នាងដែលបានដាក់នោះគូតែមានឪពុកជាជនជាតិបរទេសទំនងជាង។ដោយឡែកសូលីកា វិញនាងមិនដែលហ៊ានលាតត្រដាងរឿងស្នេហានេះទេ ខណៈដែលថ្មីៗនេះនាងបង្ហាញរូបភាពកំពុងតែសាងសង់ផ្ទះវីឡាស្កឹមស្កៃនិងជិះរថយន្ដទំនើបមាកJeep ទៀតផង។គេចាំបានថាមុនសម្រាលកូនពោលគឺនៅអំឡុងខែកក្កដាឆ្នាំ២០១៧ សូនីតា បានធ្វើខួបកំណើតធំគម្រប់វ័យ២៥ឈានចូល២៦ឆ្នាំដែលរៀបចំនៅសណ្ឋាគាសុខាភ្នំពេញហើយចំណាយលុយដល់ទៅ៥ម៉ឺនដុល្លារទៀតផង។




ក្រៅពីនៅ សុនិតា តារាដែលមានកូនមុនរៀបការមានដូចជាអ្នកនាងយុគ ចិន្ដា ,ខាត់ សុឃីម ,នៅ សុនិតា ,សុន ស្រីពេជ្រ,ឡោម លក្ខិណា ,ទេព សម្ផស្ស,ផាត់ ផាន់ណា និងឌុច លីដា ជាដើម។ចំណែកសូនីតា វិញពេលនេះទោះជាកូនស្រីជិត៨ខែក្ដី តែនាងមិនទាន់បញ្ចេញឲ្យគេដឹងពីគម្រោងរៀបការធំដូចធ្វើខួបកំណើតឡើយ៕


