Monday, November 18, 2024
Homeព័ត៌មានជាតិព្រៃ​ឈើ បន្ត​រង​ការ​កាប់​បំផ្លាញ​បណ្តាញ សង្ឃ​ឯក​រាជ្យ បន្ត​យុទ្ធ​នា​ការ​ចុះ​ល្បាត​ព្រៃ

ព្រៃ​ឈើ បន្ត​រង​ការ​កាប់​បំផ្លាញ​បណ្តាញ សង្ឃ​ឯក​រាជ្យ បន្ត​យុទ្ធ​នា​ការ​ចុះ​ល្បាត​ព្រៃ

ភ្នំពេញ ៖ បណ្តាញព្រះសង្ឃឯករាជ្យដើម្បី យុត្តិធម៌សង្គមបានប្រកាសបន្តយុទ្ធនា ការចុះល្បាតព្រៃ ចាប់ពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ នេះ តទៅ បន្ទាប់ពីមើលឃើញថា ព្រៃឈើនៅតែ រងការកាប់បំផ្លាញ ទោះបីជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការការពារ និង អភិរក្សព្រៃឈើ និងធនធានធម្មជាតិ ឱ្យមាន ប្រសិទ្ធភាពក៏ដោយ។

យោងតាមមការប្រកាសរបស់បណ្តាញ ព្រះសង្ឃខ្មែរឯករាជ្យដើម្បីយុត្តិធម៌សង្គមយុទ្ធ- នាការចុះល្បាតព្រៃ នៅខេត្តព្រះវិហារ មាន រយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទិ២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ដែលមានការចូលរួមពី សហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំ ព្រះមេរ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ផង ដែរ។ ក្នុងនោះ ស្ថាបនិកបណ្តាញព្រះសង្ឃ ឯករាជ្យ ដើម្បីយុត្តិធម៌សង្គមព្រះតេជគុណប៊ុត ប៊ុនតិញ និមន្ត ដឹកនាំយុទ្ធនាការនេះ ដោយមាន សហការីជាព្រះសង្ឍពីខេត្តបាត់ដំបង ចំនួន២៥ អង្គ និងរាជធានីភ្នំពេញ ចំនួន១០អង្គ សរុប ៣៥អង្គ។

prey-2

អ្នកសម្របសម្រួលបណ្តាញព្រះសង្ឃឯក- រាជ្យដើម្បីយុត្តិធម៌សង្គម ប្រចាំខេត្តបាត់ដំបង ព្រះតេជគុណឡុញ សុខជា បានបញ្ជាក់ប្រាប់ “នគរធំ” នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦  ថា “ពរ! ខាងបណ្តាញព្រះសង្ឃឯករាជ្យដើម្បី យុត្តិធម៌សង្គម នឹងនិមន្តព្រះសង្ឃដែលស្រលាញ់ និងលះបង់ពេលវេលាចូលរួមការពារធនធាន- ធម្មជាតិ គឺយើងចុះទៅល្បាតការពារព្រៃឈើ ព្រៃព្រះរកា ចំនួន៣ថ្ងៃ ចាប់ពីថ្ងៃ២៨ រហូត ដល់ថ្ងៃទី៣០ ទើបយើងត្រឡប់មកវិញ ហើយ ដំណើរនៃកាចុះល្បាតនោះ យើងគិតថា នឹងធ្វើ ដំណើររួមគ្នាជាមួយញាតិញោមប្រជាសហគមន៍ នៅនឹងតំបន់ព្រៃព្រះរកាហ្នឹងតែម្តង ហើយព្រះ- សង្ឃដែលនិមន្តទៅហ្នឹង មានចំនួន៣៥អង្គ ហើយ និងញាតិញោមនៅនឹងមូលដ្ឋានហ្នឹងតែម្តង យើង ធ្វើតាមតថភាពជាក់ស្តែងគាត់ចូលរួមបានប៉ុនណា យើងទទួលគាត់ប៉ុណ្ណឹង ដោយការធ្វើដំណើរ នោះ យើងធ្វើដំណើរចូលទៅក្នុងព្រៃ តាមរយៈ ការប្រើប្រាស់ម៉ាស៊ីនគោយន្ត ដឹកព្រះសង្ឃ និង ញាតិញោមអញ្ជើញចូលរួមទៅ ហើយនឹងដឹក របស់របរដែលសម្រាប់ផ្គត់ផ្គង់អាហារ និងចង្ហាន់ ព្រះសង្ឃ។ ព្រៃព្រះរកាហ្នឹង ស្ថិតក្នុងខេត្តព្រះ- វិហារ ដែលមានស្រុកចំនួន៣ នៅព័ទ្ធជុំវិញ ហ្នឹង គឺស្រុកត្បែងមានជ័យ ស្រុកជាំក្សាន្ត និងស្រុក ឆែប។ ក្នុងដំណើរការនៃការចុះល្បាតរយៈពេល ៣ថ្ងៃនេះ គឺយើងនឹងធ្វើការសិក្សា វាយតម្លៃតើ ស្ថានភាពនៃការកាប់បំផ្លាញព្រៃឈើ ហ្នឹងវា មានការថយចុះ ឬមួយក៏យ៉ាងណា បន្ទាប់ពីរដ្ឋា- ភិបាល បានដាក់គោលនយោបាយ និងគោល- ការណ៍ផ្សេងៗទៀត ដើម្បីរៀបចំទប់ស្កាត់បទ- ល្មើសព្រៃឈើហ្នឹង ហ្នឹងទី១។ ទី២ ប្រហែល ជាយើងនឹងធ្វើការបំបួសដើមឈើហ្នឹង បើសិន ជាយើងអាចធ្វើបាន ហើយបើសិនជាយើងមិន អាចធ្វើបានទេ យើងនឹងព្យាយាមប្រមូលភ័ស្តុ- តាងនានា ដែលពួកឈ្មួញទុច្ចរិតបានកាប់បំផ្លាញ ព្រៃឈើ តាមរយៈការចាប់យកម៉ាស៊ីនរណារ- យន្ត ដើម្បីយកមកបង្ហាញថា ស្ថានភាពនៃការ កាប់បំផ្លាញព្រៃឈើហ្នឹង វាមិនមានការថយចុះ ទេ មានតែការកើនឡើង នេះជាការព្រួយបារម្ភ របស់យើង ហើយក្រៅពីការចាប់ម៉ាស៊ីនរណារ- យន្តនោះ យើងនឹងព្យាយាមថតយករូបភាព ដើមឈើ ឬក៏ចម្រៀកឈើ ឬក៏គល់ឈើ ដែល ត្រូវបានឈ្មួញទុច្ចរិតកាប់បំផ្លាញហ្នឹង យើងយក មកបង្ហាញអាជ្ញាធរ ដែលធ្វើការពាក់ព័ន្ធផ្នែក ហ្នឹងថា ក្រុមបណ្តាញព្រះសង្ឃឯករាជ្យរួមជា- មួយនឹងសហគមន៍ហ្នឹងបានចុះទៅផ្ទាល់តែម្តង ប្រមូលភ័ស្តុតាងជាក់ស្តែង។ ជាសរុបមកវិញ គោលបំណងនៃការចុះល្បាតការពារព្រៃឈើ នេះ គឺយើងទៅសិក្សាផ្ទាល់តែម្តង បន្ទាប់ពី ទទួលព័ត៌មានថា ស្ថានការណ៍នៃការកាប់បំផ្លាញ ព្រៃឈើ មិនមានការថយចុះ ទី១។ ទី២ យើង នឹងទៅធ្វើការសិក្សាថា តើទំហំនៃការកាប់បំផ្លាញ ព្រៃឈើហ្នឹង វាមានកម្រិតធ្ងន់ប៉ុនណា? ទី៣ យើងនឹងប្រមូលភ័ស្តុតាងជាក់ស្តែង ដូចជាស្លាក- ស្នាម តាមរយៈការសល់នូវចម្រៀកឈើគល់- ឈើ ដែលបានដួលទៅ ហើយនិងការប្រមូល ភ័ស្តុតាងផ្សេងទៀត គឺគ្រឿងចក្រ ប្រសិនបើ យើងអាចចាប់នូវម៉ាស៊ីនរណារយន្តបាន”។

ព្រះតេជគុណឡុញ សុខជា មានពុទ្ធដីកា បន្តថា “អាត្មាសូមចម្រើនពរសាធារណជនថា មេត្តាចាប់អារម្មណ៍ចំពោះការបាត់បង់ធនធាន- ធម្មជាតិ ជាពិសេសគឺព្រៃឈើនៅក្នុងប្រទេស កម្ពុជា ជាក់ស្តែងយើងមើលឃើញហើយថា តំបន់ព្រៃឡង់ ក៏ជាតំបន់ព្រៃមួយដែលនៅសល់ ក្នុងប្រទេសកម្ពុជាដែរ ប៉ុន្តែទទួលរងការកាប់ បំផ្លាញច្រើន រហូតដល់យើ់ងមានការព្រួយ- បារម្ភ ក៏ដូចជារដ្ឋាភិបាលផ្ទាល់ហ្នឹងក៏ព្រួយបារម្ភ ដែរ ហើយងាកពីព្រៃឡង់ហ្នឹងមកវិញ បន្ទាប់ពី ព្រៃឡង់ហ្នឹងត្រូវបានគេកាប់បំផ្លាញអស់ច្រើន  ព្រៃព្រះរកា ក៏ជាព្រៃមួយដែលមានទំហំធំច្រើន គួរសមដែរ គឺមានរហូតទៅដល់ជាង៩ម៉ឺនិ ហិកតារ ហើយការកាប់បំផ្លាញព្រៃឈើនេះ ក៏នៅ បន្តកើតមាន ហើយព្រៃឈើដែលនៅសល់ ហ្នឹង តាមពិនិត្យមើល កាលដែលអាត្មាបាន ចុះទៅ ល្បាតការពារ កាលពីថ្ងៃទី០៨ រហូតដល់ថ្ងៃទី ១០ កក្កដា ២០១៦ ហ្នឹង ឃើញថា ព្រៃនៅ សល់ល្អច្រើន ហើយយើងមានការព្រួយបារម្ភ ខ្លាចបាតបង់ព្រៃឈើហ្នឹងតទៀត។ អ៊ីចឹង គោល បំណងរបស់យើងហ្នឹង យើងទៅធ្វើដើម្បីមហាជនហ្នឹងមានការចាប់អារម្មណ៍ មានការព្រួយ- បារម្ភឡើង ហើយចូលរួមការពារទាំងអស់គ្នា តាមរយៈការចូលរួមឈឺឆ្អាល លើកទឹកចិត្ត និយាយបន្តគ្នា សម្តែងពីការព្រួយបារម្ភហ្នឹងក៏បាន តាមរយៈការចូលរួមជាត្រីងៀត ត្រីឆ្អើរ ឬមួយ ក៏មធ្យោបាយនានា ដែលគាត់អាចចូលរួមជាមួយ ព្រះសង្ឃ ឬក៏អ្នកសហគមន៍បាន ក៏សុំមេត្តា អញ្ជើញចូលរួមទៅតាមលទ្ធភាពដែលអាចធ្វើ ទៅបាន។ យើងសង្ឃឹមថា អាជ្ញាធរនឹងមានការ សម្របសម្រួល សហការជាមួយយើង បើសិន គាត់មានឆន្ទៈពិតប្រាកដ ពីព្រោះរដ្ឋាភិបាលបាន ប្រកាសថា ប្តេជ្ញាការពារព្រៃឈើឱ្យបាន”។

ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បី យុត្តិធម៌សង្គម ព្រះតេជគុណប៊ុត ប៊ុនតិញ ក៏ បានបញ្ជាក់នៅក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់ ព្រះអង្គ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ថា “សមាជិកបណ្តាញព្រះសង្ឃឯករាជ្យ ដើម្បី យុត្តិធម៌សង្គម ចំនួន៣៥អង្គ នឹងនិមន្តចុះទៅ កាន់ព្រៃក្នុងខេត្តដែលមានបទល្មើសច្រើន។ ការ និមន្តទៅកាន់ព្រៃ គឺប្រព្រឹត្តទៅនៅចុងសប្តាហ៍ នេះឯង។ អាត្មាភាពសូមបិណ្ឌបាតស្បៀងអាហារ ក្រៀមក្រោះ ទុកឆាន់ក្នុងព្រៃផង។

បទល្មើសព្រៃឈើកំពុងុតែកើនឡើងយ៉ាង គំហុក ក្នុងខណៈពេលដែលអាជ្ញាធរមានសមត្ថ- កិច្ច និងរដ្ឋាភិបាលកំពុងមានការស្ងប់ស្ងាត់ មិន និយាយនឹងចាត់វិធានការហ្មត់ចត់ចំពោះបទល្មើស ព្រៃឈើ”។

កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ បណ្តាញសហគមន៍ព្រៃឡង់ ខេត្ត ព្រះវិហារ ដែលមានគ្នា២៥នាក់ បានសហការ ជាមួយមន្ត្រីបរិស្ថានដែលមានគ្នាចំនួន១៣នាក់  ធ្វើការចុះល្បាតព្រៃ ហើយចាប់បានម៉ាស៊ីនអារ ឈើចំនួនប្រាំគ្រឿង និងអាគុយឆក់ត្រីចំនួនពីរ ព្រមទាំងវត្ថុតាងជាច្រើនទៀត។

អ្នកស្រីភោគ ហុង បណ្តាញសហគមន៍ ព្រៃឡង់ ខេត្តព្រះវិហារ បានបញ្ជាក់ថា ក្នុងការ  ចុះល្បាតរយៈពេល៣ថ្ងៃ ដែលបានសហការ ចូលរួមជាមួយមន្ត្រីជំនាញនៃក្រសួងបរិស្ថាន ពិត ជាបានលទ្ធផលគួរឱ្យសម្គាល់មែន ប៉ុន្តែបណ្តាញ សហគមន៍នៅតែមានការព្រួយបារម្ភជុំវិញបញ្ហា នេះ។

អ្នកស្រីភោគហុង មានប្រសាសន៍ថា “ទាក់- ទងនឹងសំណូមពររបស់ខ្ញុំ ចង់ឱ្យមានការចូលរួម ពីបណ្តាញព្រៃឡង់ ឱ្យបានច្រើន ហើយមួយ ទៀត ចង់សំណូមពររដ្ឋាភិបាល គាត់ជួយ ហើយ ចាប់អារម្មណ៍ឱ្យបានច្រើន ហើយក៏សំណូមពរ ទៅអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិល ដែលគាត់ធ្វើទាក់ទងទៅនឹងព្រៃឡង់ ក៏ដូចជា ព្រៃការាពារនៅជុំវិញព្រៃឡង់ ក៏ដូចគ្នាដែរ ឱ្យ គាត់មានការផ្តល់ជាកញ្ចប់ថវិកាជួយដល់ប្រជា- ពលរដ្ឋសហគមន៍ព្រៃឡង់ ឱ្យបានញឹកញាប់ ដើម្បីធ្វើការចុះបង្ក្រាបបទល្មើសឱ្យបានច្រើន ហើយឱ្យបានញឹក ហើយជាពិសេស សំណូមពរ ទៅរដ្ឋាភិបាល ឱ្យគាត់គាំទ្រការប្រើប្រាស់ដូចជា សម្ភារៈអីផ្សេងៗទាក់ទងនឹងអ្វីមួយដែលប្រើ-  ប្រាសទាក់ទងទៅលើព្រៃឡង់”។

ចំពោះយុទ្ធនាការចុះល្បាតព្រៃព្រះរកា របស់បណ្តាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌ សង្គម នៅថ្ងៃនេះ អ្នកស្រីភោគ ហុង បញ្ជាក់ ថា បណ្តាញសហគមន៍ព្រៃឡង់ ខេត្តព្រះវិហាររបស់អ្នកស្រី មិនបានចូលរួមទេ តែអ្នកស្រីបាន ជម្រាបទៅមន្ត្រីបរិស្ថាន ឱ្យចូលរួមដែរ ព្រោះ សុទ្ធុតែធ្វើដើម្បីប្រយោជន៍ការពារព្រៃឈើទាំង អស់គ្នា។

ដោយឡែក អាជ្ញាធរខេត្តព្រះវិហារ មិន អាចទាក់ទងសុំការបញ្ជាក់បំភ្លឺបានទេ ជុំវិញ ការទប់ស្កាត់ការកាប់ផ្លាញព្រៃឈើនៅក្នុង ខេត្តព្រះវិហារ រួមមានព្រៃឡង់ និងព្រៃព្រះរកា នោះ។ ប៉ុន្តែកាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៦ កន្លងទៅ រដ្ឋបាលខេត្តព្រះវិហារ បានចេញសេចក្តី ប្រកាសព័ត៌មាន ជម្រាបជូនដល់សាធារណជន និងប្រជាពលរដ្ឋចូលរួមសហការគ្នាទប់ស្កាត់ បទល្មើសព្រៃឈើ។

សេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត ព្រះវិហារ បានបញ្ជាក់ថា “ក្នុងរយៈពេលកន្លងមកនេះ សង្កេតឃើញថា មានការកាបំផ្លាញ ព្រៃឈើ យ៉ាងអនាធិបតេយ្យ ក្នុងដែនជម្រក សត្វព្រៃ និងព្រៃការពារ ដែលមានការរៀបចំ ទុកជាមុន ដោយក្រុមជនខិលខូចមួយចំនួន។ ដើម្បីអភិរក្សធនធានធម្មជាតិនេះ រដ្ឋបាលខេត្ត ព្រះវិហារ មានកិត្តិយសសូមគោរពជូនដល់សា- ធារណមតិទាំងក្នុងនិងក្រៅខេត្តទាំងអស់ មេត្តា  ជ្រាបអំពីគោលជំហរយ៉ាងរឹងមាំរបស់អាជ្ញាធរ ខេត្ត ក្នុងកិច្ចការការពារធម្មជាតិ គឺ ៖

ត្រូវចាត់វិធានការផ្លូវច្បាប់ដាច់ខាតចំពោះ សកម្មភាពរបស់ជនទាំងឡាយណាដែលនៅពី ក្រោយខ្នងនៃការបំផ្លាញធនធានព្រៃឈើ ដោយ ប្រើប្រាស់រូបភាពប្រជាជន ឬគ្រប់រូបភាពណា ក៏ដោយ។

ត្រូវធ្វើការហាមឃាត់ និងទប់ស្កាត់គ្រប់ រូបភាពក្នុងករណីក្រុមហ៊ុនទទួលបានសិទ្ធិស្រប ច្បាប់ ក្នុងការប្រមូលឈើ តែបែរជាប្រើប្រាស់ រូបភាពប្រជាជន ទៅកាប់ឈើក្នុងតំបន់ព្រៃ អភិរក្ស លក់ឱ្យក្រុមហ៊ុន។

ជាមួយគ្នានេះដែរ អាជ្ញាធរខេត្ត សូមធ្វើ- ការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាល- ជ្រៅ ចំពោះអង្គភាព ស្ថាប័នពោំគីព័ន្ធ រួមទាំង សារព័ត៌មានជាតិនិងអន្តរជាតិ ទាំងក្នុងនិង ក្រៅប្រទេស ដែលតែងតែផ្តល់កិច្ចសហការល្អ ប្រសើរក្នុងការចូលរួមគាំទ្រក្នុងសកម្មភាពកិច្ច កាពារធនធានធម្មជាតិ។ កិច្ចការពារធនធាន- ធម្មជាតិ ចាំបាច់ត្រូវតែមានការចូលរួមសហការ យ៉ាងជិតស្និទ្ធពីបងប្អូនប្រជាពលរដ្ឋ និងអង្គការ សង្គមស៊ីវិលនានា ក្នុងការផ្តល់ព័ត៌មានដល់អាជ្ញាធរ នូវរាល់គ្រប់សកម្មភាពបទល្មើសធនធានធម្មជាតិ ទាំងឡាយ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ អាជ្ញាធរ ក្នុងការចាត់វិធានការទប់ស្កាត់ប្រកប- ដោយប្រសិទ្ធភាព និងទាន់ពេលវេលា។

រដ្ឋបាលខេត្តព្រះវិហារ សង្ឃឹមថា បងប្អូន ប្រជាពលរដ្ឋ និងសាធារណជនទាំងអស់ នឹងចូល រួមផ្តល់កិច្ចសហការជាមួយអាជ្ញាធរក្នុងការទប់- ស្កាត់បទល្មើសដែលកំពុងបំផ្លិចបំផ្លាញធនធាន- ធម្មជាតិសំដៅលើកកម្ពស់បរិស្ថានធនធានធម្ម- ជាតិ ឱ្យកាន់តែប្រសើរឡើង ដើម្បីផលប្រយោជន៍ សង្គមជាតិទាំងអស់គ្នា”។

គួរបញ្ជាក់ថា ពាក់ព័ន្ធការការពារព្រៃឈើ និងធនធានធម្មជាតិ សម្តេចហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានលើក សរសើរ និងផ្តល់ការគាំទ្រយ៉ាងណា ទំហឹងចំពោះ សកម្មភាពរបស់ប្រជាពលរដ្ឋ សហគមន៍ អង្គការ សង្គមស៊ីវិល និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធ ហើយ បានណែនាំឱ្យអាជ្ញាធរជួយសម្រួលដល់សកម្ម ភាពយុទ្ធនាការការពារព្រៃឈើរបស់ព្រះតេជ- គុណ ប៊ុត ប៊ុនតិញ ស្ថាបនិកបណ្តាញព្រះសង្ឃ ឯករាជ្យដើម្បីយុត្តិធម៌សង្គម ព្រមទាំងបានផ្តល់ មេដាយកិត្តិយសដល់ព្រះតេជគុណប៊ុត ប៊ុនតិញ ទៀតផង ចំពែះព្រះសកម្មភាពចូលរួមការពារ ព្រៃឈើ។ ប៉ុន្តែមុននេះ ព្រះតេជគុណប៊ុត ប៊ុន- តិញ បានបញ្ជាក់ថា ព្រះអង្គមិនទាន់អាចទទួល មេដាយកិត្តិយសនោះបានទេ ដោយសារតែ សកម្មភាពការពារព្រៃឈើរបស់ព្រះអង្គ មិន ទាន់ទទួលបានជោគជ័យទៅឡើយ ពោលគឺ ព្រៃឈើនៅតែត្រូវបានឈ្មួញទុច្ចរិតកាប់បំផ្លាញ យ៉ាងរង្គាលដដែល ទើបព្រះអង្គត្រូវតែបន្តយុទ្ធនាការចុះល្បាតព្រៃ ដើម្បីការពារព្រៃឈើ និង បិណ្ឌបាតនូវកិច្ចសហការពីអាជ្ញាធរ និងមន្ត្រី ពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ផងដែរ ដើម្បីឱ្យ ការការពារព្រៃឈើ បានទទួលជោគជ័យប្រកប ដោយប្រសិទ្ធភាព៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES