Saturday, May 10, 2025
Homeតារាខ្មែរពេជ្រ ថៃ អាយុ១៧ឆ្នាំមិនព្រមធំព្រោះក្រិន?

ពេជ្រ ថៃ អាយុ១៧ឆ្នាំមិនព្រមធំព្រោះក្រិន?

ភាពភ្ញាក់ផ្អើលពេញបណ្ដាញសង្គមបន្ទាប់ពីម្ចាស់ពានThe Voice Cambodiaរដូវកាលទី១កុមារ៉ាពេជ្រ ថៃ បានចេញបទចម្រៀង១បទដែលមានចំណងជើងថា”កំពូលលក់លតឆា”ស្រាប់តែនៅលើបណ្ដាញសង្គមបានលើកឡើងថាលោកឧត្តមសេនីយ៍ទី ចំរើនកុសល បានបញ្ចេញចំណាប់អារម្មណ៍លើបទចម្រៀងនោះដោយថ្លែងសារថា”ហាស ហា ពិតជាពិរោះមែន សម្លេងអ្នកជាប់លេខ១! ចេះតែឆ្ងល់មិនឃើញពេជ្រ ថៃ លូតកំពស់សោះ ក្មេងៗប្រលងជំនាន់ជាមួយគេធំៗអស់ហើយ ។តិចពេជ្រ ថៃ ជាមនុស្សក្រិនទេដឹង?”។

ភ្លាមៗក្រោយឃើញសំណេរបែបនេះពីលោកឧត្តមសេនយ៍ទី ចំរើនកុសល កាលពីថ្ងៃទី៥ខែមិថុនាឆ្នាំ២០២១ នោះស្រាប់តែពេជ្រ ថៃ បានបង្ហោះសំណេរជាមួយការនិយាយតបទាំងញ័រមាត់ហើយមិនសប្បាយចិត្តចំពោះការឭបែបនេះដោយថា”ខ្ញុំក៍ចង់ធំដូចគេដែរ ប៉ុន្ដែធ្វើម៉េចខ្ញុំកើតមកជាកូនអ្នកស្រែក្រ ម៉ែឪទៅធ្វើការមិនបានមើលថែរសុខភាពខ្ញុំ ហើយសុខភាពខ្ញុំមិនសូវល្អដូ
ចកូនលោកពូទេ ហើយលោកពូនិយាយអីចឹងប៉ៈពាល់អារម្មណ៍ក្មេងម្នាក់នេះយ៉ាងម៉េចខ្លះ?”។

គ្រាន់តែមានការជជែកគ្នារវាងពេជ្រ ថៃ និងលោកឧ្តតមសេនីយ៍ទី ចំរើនកុសល បែបនេះក៍មានហ្វេសបុកមួយឈ្មោះថាAh Pheakkor បានចូលទៅខមិនថា”ពេជ្រ ថៃ គាត់មិនមែនក្មេង គ្រាន់តែក្រិនទេអាយុ១៦-១៧ឆ្នាំ តែគ្នាមិនលូតកំពស់ ២០ឆ្នាំទៀតក៍មិនលូតកំពស់ដែរ មើលតែនាយក្រិន កំប្លែងទៅដឹងហើយបាទ”។

គូរបញ្ជាក់ថាពេជ្រ ថៃ ធ្លាប់ត្រូវបានទស្សនិកជនមួយចំនួនរិះគន់ថាច្រៀងមិនកើតតាំងពីមុនលើកពានម្លេះ តែក្រោយក្លាយទៅជាម្ចាស់ជ័យលាភីមករូបគេត្រូវបានហង្សមាសពេញចិត្តនិងលើកស្ទួយឲ្យមានឈ្មោះល្បីហើយតារាតូចល្អិតរូបនេះមានឱកាសបានសម្ដែងMVជាមួយលោកខេមរៈ សិរីមន្ដ និងពេជ្រ សោភា ថែមទៀតផង។ទោះជាយ៉ាងណាមហាជនភាគច្រើននៅតែសង្ស័យថាពេជ្រ ថៃ  ជាតារាចម្រៀងក្រិន ដូចការលើកឡើងរបស់លោកឧត្តមសេនីយ៍ទី ចំរើនកុសល ដែរ ប៉ុន្ដែអ្វីដែលអាចបញ្ជាក់ឲ្យដឹងការពិតគឺមានតែគេរងចាំមើលតទៅទៀតប៉ុណ្ណោះថារយៈពេល២០ឆ្នាំទៀតពេជ្រ ថៃ នៅតែធំប៉ុណ្ណឹងដូចម្ចាស់អាខោនឈ្មោះAh Pheakkor និយាយឬយ៉ាងណា?

RELATED ARTICLES