អ្នកនាងគង់ សុជាតិ បានបង្ហាញទំនុកចិត្តលើស្វាមីក្មេងលោកជា វិបុល ដូចដើមឡើងវិញហើយបន្ទាប់ពីរឿងស្នេហាលោកវិបុល និងពិការិនីចាន់ កែវនិមល វិលទៅរកភាពស្ងប់ស្ងាត់បន្ដិចម្ដងៗហើយរយៈពេលចុងក្រោយនេះពួកគេក៍លែងធ្វើជាដៃគូឆ្លងឆ្លើយគ្នាទៀតដែរ។សុជាតិ បានបានចេញសារថា”ជីវិតនិងកំហុសគឺជាគូនិងគ្នា តាំងពីកើតមកមិនមានអ្នកណាដែលមិនធ្លាប់ខុសនោះទេ”។



គូរបញ្ជាក់ថាមុនអ្នកនាងគង់ សុជាតិ ផ្ដល់សេចក្ដីទុកចិត្តលើស្វាមីឡើងវិញនេះលោកជា វិបុល ក៍ធ្លាប់សារភាពពីកំហុសឆ្គងផងដែរទៅលើសុជាតិ តាមរយៈការទៅសាងផ្នួសជាសាមណេរ(នេន)រយៈពេល១០ថ្ងៃនៅវត្តនិគ្រោធវ័ន្ដកាលពីថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២០ទើបធ្វើឲ្យសុជាតិ លែងប្រកាន់កំហុសឆ្គងរបស់ប្ដីតទៅទៀត។ប៉ុន្ដែសុជាតិ ហាក់បង្កើនការប្រុងប្រយ័ត្នប្ដីជាងមុនតាមរយៈការចេញទៅធ្វើជាMCជាមួយប្ដីនៅហង្សមាសដោយមិនអាចបណ្ដោយឲ្យស្វាមីរូបសង្ហារទៅធ្វើដៃគូជាមួយពិធីការិនីផ្សេងដោយគ្មានរូបអ្នកនាងនៅក្បែរនោះទៀតទេព្រោះខ្លាចមានរឿងធំម្ដងទៀត។



សុជាតិ ប្រឹងរឹតចំណងស្នេហ៍ជាមួយស្វាមីក្មេងកាន់តែខ្លាំងផងដែរតាមរយៈការដឹកដៃប្ដីចេញទៅកម្សាន្ដនិងញាំអាហារតាមបណ្ដាររម្យនីយ៍ដ្ឋាននៅខេត្តជាច្រើនដែលមើលទៅសកម្មភាពប្ដីប្រពន្ធតារា១គូនេះប្រៀបបានដូចជាអំឡុងពេលដែលពួកគេស្រលាញ់គ្នាដំបូងនៅឆ្នាំ២០១៣ដែរទើបធ្វើឲ្យគូស្នេហ៍យុវវ័យមួយចំនួនសុំខ្មាសតែម្ដង។



គូរបញ្ជាក់ថាអ្នកនាងគង់ សុជាតិ ត្រូវបានដឹកចូលមន្ទីពេទ្យសង្រ្គោះជាបន្ទាន់កាលពីពាក់កណ្ដាលឆ្នាំ២០២០ ក្រោយផ្ទុះព័តមានថាស្វាមីក្មេងរបស់នាងលោកជា វិបុល បង្កាត់ភ្លើងស្នេហាក្រៅឆាកជាមួយអ្នកនាងចាន់ កែវនិមល។ ប៉ុន្ដែដោយសារតែប្ដីដឹងកំហុសនិងងាកមកសា្រលាញ់ប្រពន្ធកូនលើសដើមនោះទើបធ្វើឲ្យសុជាតិ បានធូស្រាលនិងស្រស់ថ្លាឡើងវិញហើយពេលនេះកំពុងរៀបគម្រោងយកកូនប្រុសភ្លោះតាមសំណើរលោកវិបុល ទៀតផង បន្ទាប់ពីរៀបការជាង៧ឆ្នាំទទួលបានចំណងដៃកូនស្រីម្នាក់ឈ្មោះជា សុជានារី ហៅដូរី អាយុជាង៣ឆ្នាំ។តែអ្នកនាងសុជាតិ ធ្លាប់ប្រាប់ថាបើសិនជានាងមានបញ្ហាសុខភាពហើយពេទ្យប្រាប់ថាមិនអាចយកកូនបានថែមទៀតក៍លោកវិបុល មិនប្រកាន់ខឹងដែរព្រោះថាពេលនេះនាងមានកូនសរុប៣នាក់ទៅហើយ(កូន២នាក់ជាមួយអតីតស្វាមីលោកម៉ៅ សាលភាព)៕

