មាស សុខសោភា បានក្លាយទៅជាតារាចម្រៀងផលិតកម្មរាម រយៈពេលជាង៣ខែមកហើយដែលតំណាក់កាលដំបូងនាងចុះកុងត្រាជាមួយទ្រនុំថ្មីនេះត្រឹមតែរយៈពេល១ឆ្នាំបុណ្ណោះ ប៉ុន្ដែដោយសារទំនាក់ទំនាក់ទំនងរវាងសោភា និងថៅកែថ្មីអ្នកស្រីអូន កាន់តែស្អិតល្មូតនោះគេជឿរថាសោភា នឹងអាចបន្លាយនៃការកុងត្រាបន្ថែមទៀតជាមិនខានបើទោះជាការចេញបទចម្រៀងបើកឆាកមិនទាន់ធ្វើឲ្យគេចាប់អារម្មណ៍ខ្លាំងទៅលើបទចម្រៀងរបស់សោភា ខ្លាំងក្លាដូចមុនក្ដី។សំណួរដែលមហាជនចង់ដឹងថាតើមាស សុខសោភា នឹងគេចពីផលិតកម្មហង្សមាសបានជារៀងរហូតឬយ៉ាងណាក្រោយផលិតកម្មធំនេះបរាជ័យក្នុងការអូសទាញនាងមកចុះកុងត្រាអស់រយៈពេលជាង១០ឆ្នាំទៅហើយ…។



ការលើកឡើងបែបនេះដោយសារតែគេបានដឹងថាមាស សុខសោភា ស្ទើតែនឹងក្លាយទៅជាតារាចម្រៀងហង្សមាសទៅហើយនៅចុងឆ្នាំ២០២០ ក្រោយនាងប្រកាសដើរចេញពីថោន តែចុងក្រោយការចចារនៅតែមិនអាចទៅរួចដដែលហើយទីបំផុតរាម ឆក់បានសោភា និងថែមទាំងទទួលបានអតីតតារាហង្សមាសម្នាក់ទៀតមកធ្វើជាដៃគូសោភា ទៀតផងនោះគឺលោកដួង វីរៈសិទ្ធ ទើបគេនិយាយបានថាហង្សមាស”ត្រីរ៉ស់ក៍រួច ទន្យាយក៍រួច”។



លោកគ្រូភ្លេង(Composer)ល្បីឈ្មោះម្នាក់នៅហង្សមាសបាននិយាយដោយសុំមិនឲ្យដាក់ឈ្មោះថាទោះជាពេលនេះហង្សមាសមានសមាជិកកាន់តែច្រើនក្ដី ប៉ុន្ដែផលិតកម្មធំនេះនៅតែត្រូវការតារាចម្រៀងខ្លាំងៗថែមទៀតដើម្បីធ្វើឲ្យផលិតកម្មនេះក្លាយទៅជាក្រុមហ៊ុនកម្សាន្ដដែលធំជាងគេនៅកម្ពុជា។លោកបន្ថែមថាតាមពិតមាស សុខសោភា ជាមុខសញ្ញានៃការចង់បានរបស់ហង្សមាសជាច្រើនឆ្នាំមកហើយ តែការចរចាមិនត្រូវគ្នាដោយសាតែរឿងអ្វីនៅពីក្រោយខ្នងនោះលោកក៍មិនសូវដឹងច្បាស់ដែរ។តាមទស្សនៈរបស់លោកយល់ថាហង្សមាសនៅតែត្រូវការមាស សុខសោភា ព្រោះបើនាងចូលមកគឺមានតែចំណេញហង្សមាសព្រោះតែបានសុខសោភា ក្នុងដៃយកទៅដេញថ្លៃConcertsធំៗ ផងស្ពតផងអីចឹង១ឆ្នាំៗចំណេញប៉ុន្មានហើយកន្លែងណាដែលថាហង្សមាសមិនចង់បាន?លោកគ្រូភ្លេងរូបនោះបន្ថែមទៀតថាទោះជាពេលនេះហង្សមាសមានតារាច្រើនយ៉ាងណាក៍ដោយ ប៉ុន្ដែការច្រៀងបទស្លូវនៅតែគ្មានតារាណាអាចច្រៀងបានល្អជាងសោភា នោះទេ។លោកអះអាងទៀតថាទាក់ទងរឿងរាមទាញបានទាំងសុខសោភា និងដួង វីរៈសិទ្ធិ ធ្វើឲ្យហង្សមាស”ត្រីរ៉ស់ក៍រួច ទន្សាយក៍រួច”នោះលោកថាមិនត្រឹមត្រូវទាំងស្រុងនោះទេព្រោះអីមុននេះព្រាប សុវត្ថិ ដែលជាតារាសំខាន់ជាងគេរបស់ហង្សមាសនោះក៍ជាត្រីរ៉ស់ដែលGalaxyស្ទួចបានហើយដែរ…។



មាស សុខសោភា បានផាត់ចោលផលិតកម្មហង្សមាសនិងGalaxy ដើម្បីទៅចូលរួមជាមួយទ្រនុំថ្មីរាម ដោយមិនខ្លាចពិបាកឈជើងប្រជែងជាមួយតារាចម្រៀងនៅផលិតកម្មល្បីៗដ៍ទៃទៀតឡើយ ហើយពេលនេះនាងបានក្លាយទៅជាដៃគូជាមួយលោកដួង វីរៈសិទ្ធ ទៀតផង។សោភា ធ្លាប់និយាយថាទោះជានាងបានប្ដូរផលិតកម្មជាច្រើនលើកច្រើនសារមែន ប៉ុន្ដែអ្នកគាំទ្ររបស់នាងមានការជឿរជាក់ថានាងទៅដល់ផលិតកម្មណាក៍នៅល្បីដែរហេតុនេះហើយនាងគិតថាមិនសំខាន់នៅលើការជ្រើសរើសផលិតកម្មនោះទេព្រោះសម័យនេះទៅហើយទោះជាច្រៀងគ្មានផលិតកម្មក៍នៅតែល្បីដែរ។នាងថាមុនចូលរាម ហង្សមាសធ្លាប់ទាក់ទងនាងមែន ប៉ុន្ដែGalaxyគ្មានទំនាក់ទំនងជាមួយនាងទេ។



លោកនូ ស៊ឹប អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាសធ្លាប់បាននិយាយថាមិនមែនតែហង្សមាសនោះទេ ទោះជាផលិតកម្មណាក៍ចង់បានសុខសោភា ដែរ។លោកថាតារាមានសម្ថភាពបែបនេះទៅដល់ផលិតកម្មណាក៍នៅតែល្បីដែរហើយការដែលសោភា ចាប់ដៃជាមួយដួង វីរៈសិទ្ធ ធ្វើឲ្យអ្នកទស្សនាប្លែកអារម្មណ៍មួយ។



ទោះជាពេលនេះមាស សុខសោភា មិនទាន់ធ្វើព្យុះភ្លៀងនៅរាម ក្ដីប៉ុន្ដែអតីតតារារស្មីស្ទឹងសង្កែរ,U2,សាន់ដេ,M និងថោន រូបនេះមិនពឹងលើរាម ១០០%នោះទេព្រោះនាងមានស្វាមីលោកអ៊ឹត រ៉ាដា ដែលជាអ្នកគ្រប់គ្រងផលិតកម្មរឈ្មោះCamtrax នោះចាំជួយសោភា គ្រប់ពេលពោលគឺបើច្រៀងនៅរាម មិនផ្ទុះនោះលោកនឹងបញ្ចេញបទនៅផលិតកម្មផ្ទាល់ខ្លួនទប់ទល់ភ្លាមៗតែម្ដង៕ ហ៊ឹម វិចិត្រ





