Friday, September 20, 2024
Homeតារាខ្មែរព្រាប សុវត្ថិ អាចល្បីបាន៣៨ឆ្នាំ?

ព្រាប សុវត្ថិ អាចល្បីបាន៣៨ឆ្នាំ?

តារាចម្រៀងវ័យ៤៦ឆ្នាំលោកព្រាប សុវត្ថិ បានឈរជើងនៅGalaxyរយៈពេលជាង៩ខែមកហើយក្រោយពីលោកបាន សម្រេច ចិត្តដើរចេញពីហង្សមាសកាលពីថ្ងៃទី២៥ខែសីហាឆ្នាំ២០២០ បន្ទាប់ពីរួមរស់នៅផលិតកម្មដែលមានអគ្គនាយកលោកឧកញ៉ាអ៊ឹង ឆៃងួន រយៈពេល២៣ឆ្នាំ។ការចូលGalaxyរបស់លោកព្រាប សុវត្ថិ មានព័តមានថាលោកបានចុះកុងត្រារយៈ ពេល៥ឆ្នាំ គឺមាន ន័យថាកំពូលតារាចម្រៀងរូបនេះច្រៀងនៅផលិតកម្មថ្មីនេះដល់ទៅឆ្នាំ២០២៥។

ប៉ុន្ដែអ្វីដែលគូឲ្យភ្ញាក់ផ្អើលក្រោយ មានការ លើកឡើងពីទស្សនិកជនមួយចំនួនថាបទចម្រៀងរបស់លោកព្រាប សុវត្ថិ មិនទាន់ខ្លាំងខ្លាដូចកាលនៅហង្សមាស ហើយនៅ តាមបណ្ដារកម្មវិធីទាំងឡាយគេច្រៀងតែបទចាស់ៗរបស់ព្រាប សុវត្ថិ ជាងនៅGalaxyនោះទើបមានការលេចឭថាព្រាប សុវត្ថិ មិនសូវសប្បាយចិត្តហើយភ្លាមៗនោះGalaxyបានចេញ សេច ក្ដីប្រកាសថាផលិតកម្មមួយនេះនឹងបន្ដធ្វើការជាមួយព្រាប សុវត្ថិ ១០ឆ្នាំតទៅមុខទៀតពោលគឺទាំងកុងត្រាចាស់ និង ថ្មីឈានដល់ទៅ១៥ឆ្នាំដែលមានន័យថាព្រាប សុវត្ថិ នឹងផ្ញើរខ្លួន នៅ ផលិត កម្មជើងថ្មីតែលុយច្រើន នេះរហូតដល់ ឆ្នាំ២០៣៥ឯណ្ណោះ។

មតិមហាជននបានលើកឡើងថាបើសិនជាព្រាប សុវត្ថិ ល្បីល្បាញ នៅGalaxy រយៈពេល១៥ឆ្នាំនោះ លោកនឹង មានអាយុ ៦១ឆ្នាំគឺមានន័យថាព្រាប សុវត្ថិ នឹងល្បីល្បាញក្នុង អាជីពចម្រៀង សរុប ទាំងនៅហង្សមាស២៣ឆ្នាំទៀតគឺ៣៨ឆ្នាំ។

          តើព្រាប សុវត្ថិ  ពិតជាអាចល្បីល្បាញជាងគេក្នុងអាជីពចម្រៀងរហូតដល់៣៨ឆ្នាំបានដែរឬទេ?

 លោកនូ ស៊ឹប អតីតតារាចម្រៀងផលិតកម្មរស្មីហង្សមាសធ្លាប់បាន ឲ្យដឹងថាកត្តាល្បី ឬមិនល្បីមិនមែននៅ លើអាយុ នោះទេ ព្រោះដូចជារូបលោកពេលនេះអាយុ៧៨ឆ្នាំទៅហើយតែនៅតែអាចច្រៀងកើត។

លោកថាបញ្ហាសំខាន់ នៅលើសុខភាពទេ ហើយ ដូចព្រាប សុវត្ថិ អីចឹងកាលពីក្មេងរូបរាងក៍មិន សូវសង្ហារ ច្រៀង ក៍ មិន សូវ ពិរោះដូចពេលនេះទេ តែឥឡូវព្រាប សុវត្ថិ ក្លាយទៅជាតារាចម្រៀង១ដែលមានលក្ខណៈស្ដង់ ដាអន្ដរជាតិហើយសម្លេង មិន ទាន់ធ្លាក់ចុះឡើយ។លោកថាព្រាប សុវត្ថិ អាចល្បីយូឆ្នាំទៀតឬយ៉ាងណាសំខាន់ទៅ និងផលិតកម្មដែលធ្វើបទចម្រៀង ឲ្យ លោក ច្រៀងផងដែរ។ដោយឡែកលោក សាសា្ដចារ្យសេង សំអាន មន្រ្ដីជាន់ខ្ពស់របស់ ក្រសួងវប្បធ័មនិងវិចិត្រ សិល្បៈ ធ្លាប់បាននិយាយខ្លីថាព្រាប សុវត្ថិ នឹងល្បីយូឆ្នាំ តទៅទៀតព្រោះពេលនេះសម្លេងមិនទាន់បែកឬធ្លាក់ចុះឡើយ។

  ព្រាប សុវត្ថិ បានចេញបទចម្រៀងបុកជាច្រើនបទនៅGalaxyហើយក្រៅពីរក្សារតំណែង បានមិនស្រុតចុះនោះ លោក ក៍បាន យឹតយោងតារាចម្រៀងស្រីវ័យក្មេងនាងតន់ ច័ន្ទសីម៉ា ឲ្យស្ទុះឡើងស្ទើរ តែដល់កំពូលផងដែរក្រោយ ពីបានចេញបទចម្រៀង ចាប់ដៃគូគ្នាជាច្រើនបទមក។ប៉ុន្ដែយ៉ាងណាព្រាប សុវត្ថិ មិនអាចជិះសេះលែងដៃបានឡើយព្រោះថាពេលនេះលោកខេម ប៊ុន ថៃ ហៅខេមរៈ សិរីមន្ដ កំពុងតែខ្លាំងក្លានៅហង្សមាសនិងចេញបទចម្រៀង កាន់តែប្រជែងគ្នាយ៉ាងស្វិតស្វាញជាមួយ លោក ព្រាប សុវត្ថិ បើទោះជាអ្នកជំនាញសិល្បៈលើកឡើងថាព្រាប សុវត្ថិ-ខេមរៈ សិរីមន្ដ មិនទាន់អាចដឹងឈ្នះព្រោះបទចម្រៀង ចេញបុកគ្នាមិនទាន់អស់ដោយសារតែកូវីដក្ដី៕

RELATED ARTICLES