Friday, September 20, 2024
Homeតារាខ្មែរលោកគួច ខេវិន ប្រតិកម្មយឿន ពិសី យំអន់ ចិត្តហង្សមាសនិងផ្ដាំកុំឲ្យអស់សង្ឃឹម

លោកគួច ខេវិន ប្រតិកម្មយឿន ពិសី យំអន់ ចិត្តហង្សមាសនិងផ្ដាំកុំឲ្យអស់សង្ឃឹម

លោកគួច ខេវិន ដែលជាអ្នកផលិតកម្មវិធីទូរទស្សន៍ដ៍ល្បាញនិងមានបទពិសោធន៍ លើវិស្ស័យនេះជាច្រើន ឆ្នាំមកហើយនោះ បានបង្ហាញចំណាប់អារម្មណ៍និងផ្ដល់ដំបូន្មានល្អៗដល់ម្ចាស់ពានCambodia Got Talent នៅដូវកាលទី១យឿន ពិសី បន្ទាប់ពីតា រាចម្រៀងពិការភ្នែកមកពីខេត្តកំពង់ចាមរូបនេះតូចចិត្តយ៉ាង ខ្លាំងរហូត ដល់ស្រែកយំអន់ចិត្ តដែលហង្សមាស បានទុករូបគេ ចោល ក្រោយជាប់ពានមួយនេះរយៈពេលជាង៥ឆ្នាំហើយគ្មានការងារឲ្យធ្វើដើម្បីរកថវិការចិញ្ចឹមជីវិត។

យឿន ពិសី ក៍ធ្វើ ឲ្យ មហាជនសម្ដែងការអាណិតអាសូរជាខ្លាំងផងដែរ ក្រោយរូបគេចង់ ឲ្យពេល វេលាត្រឡប់ថយ ក្រោយដោយសុំមិន យកពាន នេះវិញល្អជាង កុំឲ្យមានក្ដីសង្ឃឹមក្នុងជីវិតព្រោះបានពានដូចយក ទៅអោប ទុកនៅផ្ទះរាប់ឆ្នាំ។

ប៉ុន្ដែលោកខេវិន បានលើក ទឹកចិត្តដល់ពិសី ថាកុំអស់សង្ឃឹមក្នុងជីវិត ហើយលោកចេញសារថា” ផ្ញើរចំពោះ ប្អូន យឿន ពិសី ជាទីស្រឡាញ់រាប់អាន! តាមពិតទៅ បងមានក្តីអាណិតអាសូរចំពោះប្អូនជាពន់ពេក ក៏ប៉ុន្តែប្អូនទំនង ជាមិន បានស្វែងយល់អោយច្បាស់ជាមុន អំពីពានរង្វាន់របស់ប្អូនមុននឹងប្អូនធ្វើការឡាយ ស្រែកទ្រហោយំ នៅ លើផេករបស់ប្អូន… ។ ប្អូនគឺជាជ័យលាភី នៃកម្មវិធី លំដាប់ពិភពលោកCambodian Got Talent… ដែលជាកម្មវិធី ឬជាវេទិកាបង្ហាញ សមត្ថភាព ទេពកោសល្យទូទៅ  អ្នកដែលមាន ទេពកោសល្យលើសគេនឹងអាចទទួលបានចំណាត់ថ្នាក់ជាជ័យលាភីតែប៉ុណ្ណោះ គឺវាមិនដូចកម្មវិធី The Voice of Cambodiaនោះឡើយ! The Voice of Cambodia គឺគេសំដៅទៅ លើសម្លេង កាយវិការ បូកផ្សំទៅលើរូបសម្បត្តិថែមទៀតផង! បងធ្លាប់បានផលិតកម្មវិធីប្រកួតប្រជែងជាច្រើនរាប់ភ្លេច… ដូច្នេះប្អូនត្រូវចាំថា ការប្រកួតប្រជែងគឺគ្រាន់តែជាវេទិការ ស្ទាបស្ទង់សមត្ថភាពរបស់ប្អូនតែប៉ុណ្ណោះ មិនមែនមានន័យថាបានទទួលជ័យ លាភីហើយ ត្រូវអង្គុយហៃអើទេ… វាគ្រាន់តែជាឱកាសចាប់ផ្តើមរបស់ប្អូនហើយត្រូវបន្តហ្វឹក ហាត់ដើម្បីលោតចូលទៅក្នុង ទីផ្សារសេរីតែប៉ុណ្ណោះ ! បងចង់ប្រាប់ប្អូនថា ទូរទស្សន៍ គឺគ្រាន់តែជាកន្លែងផលិតកម្មវិធី និងផ្សព្វផ្សាយតែប៉ុណ្ណោះ អ្វីៗគឺត្រូវពឹងផ្អែកទៅលើអ្នកឧបត្ថម្ភ កម្មវិធី(Sponsore) ហេតុដូច្នេះ អោយតែអ្នក ឧបត្ថម្ភហាមាត់ថាទៅ លិច គឺលិច ថាទៅកើត គឺកើតហើយ…ដល់តែអ៊ីចឹងទៅ អ្នកផលិត ឬអ្នកដឹកនាំកម្មវិធីប្រៀបដូចជាអាមោកអញ្ចឹងដែរ! ។ បើហ៊ានតែតមាត់ច្រើនគឺត្រូវគេធ្វើស៊ីជាក់ជាមិនខានឡើយ… ដោយសារតែអ្នកឧបត្ថម្ភកម្មវិធីជាអ្នកបញ្ជារចង្កូតទទឹងទទែង ច្រង៉េងច្រង៉ាងយ៉ាង ដូច្នេះទើបបានជាកម្មវិធី របស់ទូរទស្សន៍ខ្លះបានចំណាយលុយអស់រាប់ពាន់ រាប់ម៉ឺនដុល្លារ តែគ្មានអ្វីប្លែក! វាដដែលៗ គ្មានអ្នកចាប់អារម្មណ៍ គ្មានអ្នកតាមដាន ឯចំនួនអ្នកមើល មិនស្មើទៅនឹងអ្នកឡាយលក់ឡេជេរ បញ្ចោរគ្នាផង ឬក៏មិនស្មើនឹង សុខា ត្រូវគេទះកំផ្លៀងនោះឡើយ។

ហេតុនេះហើយប្អូន យឿន ពិសី មិនបាច់ឆ្ងល់ទេ… Sponsor គឺជាក្មេងៗជំនាន់ក្រោយ សូម្បីតែវប្បធម៌ ប្រពៃណី ឬក៏គុណធម៌របស់ខ្មែរយើងក៏ពួកគេមិនបានស្វែងយល់ផង! ពេលខ្លះសូម្បីតែកម្មវិធីបុណ្យជាតិ​ ក៏ពួក Sponsor​ សុំដក​កម្មវិធី មិន ព្រមធ្វើដែរ​ ដោយគិតថាគ្មានអ្នកណាមើល​ ប៉ុន្តែបើកម្មវិធី បុណ្យ អន្តរជាតិគេវិញ​ គឺពួក Sponsors ហ្នឹងប្រជុំក្បាលគ្នា ដណ្តើមធ្វើ! ដូច្នេះកុំថាឡើយប្អូន សូម្បីតែលោក ណូយ វ៉ាន់ណេត ក៏ពួកក្មេងអស់ហ្នឹងមិនស្គាល់គាត់ផង… ពួកគេស្គាល់ តែចំនួន អ្នកទស្សនា (Viewers)ឡើងKK ហើយគេគឺជាអ្នកឧបត្ថម្ភនៃកម្មវិធីគឺគេអាចកុម្ម៉ង់ប្រធានកម្មវិធី និង TV បាន! បើមិនដូច្នេះទេ មិនធ្វើ តាមអាចបាត់ បង់Sponsor ភ្លាមៗ! ។ដូច្នេះសូមប្អូនកុំអស់ សង្ឃឹមធ្វើអ្វី បើប្អូនស្រឡាញ់អ្វីមួយ ប្អូនត្រូវតែខិតខំទ្វេរឡើង ហើយត្រូវចេះអភិវឌ្ឍន៍ខ្លួនអោយបានល្អ ព្រោះមនុស្សល្អៗ មានសមត្ថភាព ពោរពេញដោយ ទេពកោសល្យលើសប្អូននៅមានច្រើនណាស់ប៉ុន្តែគេមិនចាប់អារម្មណ៍ មិនអើពើចូលរួមប្រកួត ហើយប្អូនក៏ពុំទាន់ជួបពួក គេជាដៃគូដែរ ដោយ សេចក្តីស្រឡាញ់រាប់អាន, បង គួច ខេវិន”៕

RELATED ARTICLES