Monday, November 18, 2024
Homeព័ត៌មានជាតិកូន​ភ្លោះ​ស្និទ្ធ​លោក​បណ្ឌិត​កែម ឡី សមត្ថ​កិច្ច​ឃាត់​ខ្លួន​មួយ​ចម្អិន​កំពឹស

កូន​ភ្លោះ​ស្និទ្ធ​លោក​បណ្ឌិត​កែម ឡី សមត្ថ​កិច្ច​ឃាត់​ខ្លួន​មួយ​ចម្អិន​កំពឹស

ភ្នំពេញ  កូនភ្លោះជាសកម្មជនបរិស្ថាន ដែលធ្លាប់ស្និទ្ធនឹងលោកបណ្ឌិតកែម ឡី កាល នៅរស់ ត្រូវអាជ្ញាធរខេត្តកណ្តាល ឃាត់ខ្លួន កាលព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ បន្ទាប់ ពីពួកគេបានធ្វើដំណើរទៅដល់ព្រំដែនកម្ពុជា វៀតណាម ក្នុងស្រុកលើកដែក ខេត្តកណ្តាល។ ប៉ុន្តែត្រូវបានដោះលែងវិញ នៅថ្ងៃដដែលនោះ

ក្រោយពីអាជ្ញាធរបញ្ជូនទៅប៉ុស្តិ៍ច្រកទ្វារ ព្រំដែនក្អមសំណ ពិនិត្យមើលលិខិតឆ្លងដែន និងផ្តិតមេដៃលើកិច្ចសន្យា។

លោកជុំ ហួត ត្រូវជាបង បញ្ជាក់ថា  អាជ្ញាធរ ឃាត់តែពីរនាក់បងប្អូនលោកប៉ុណ្ណោះ ដោយ ឡែកពលរដ្ឋផ្សេងទៀត គេអាចធ្វើដំណើរចូល ទៅប្រទេសវៀតណាម បានធម្មតា។ ដូច្នេះលោក ចាត់ទុកថា នេះជាចេតនា បើទោះបីពួកលោក ត្រូវបានដោះលែងវិញក៏ដោយ។ ដូច្នេះលោក យល់ថា ជាចេតនារំលោភសិទ្ធិលោកធ្ងន់ធ្ងរ ដែល អាជ្ញាធរចាត់ទុករូបលោកជាអន្តោប្រវេសន៍  ខុសច្បាប់។

លោកជុំ ហួត បានរៀបរាប់ប្រាប់ នគរធំនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ថា ព្រឹក មិញហ្នឹង គឺខ្ញុំបានទៅច្រកព្រំដែនក្អមសំណ ព្រំដែនវៀតណាម ក្នុងគោលបំណងទៅពិនិត្យ មើលវត្តប៉ាក់ណាម ដោយសារខ្ញុំគិតថា ចង់ ឆ្លងដែនតាមច្រកវៀតណាម។ ពេលនោះ ឃើញ ខ្ញុំ២នាក់បងប្អូន គាត់ចង្អុលភ្លាម គាត់ឱ្យខ្ញុំទុក ម៉ូតូ។ ពេលដែលខ្ញុំចុះពីលើម៉ូតូ គាត់បានទាមទារប៉ាស្ព័រខ្ញុំ ហើយខ្ញុំអត់ឱ្យ៣ដង។ អត់ឱ្យទៅ ក៏គាត់មានកម្លាំងថែមទៀត ហើយខ្ញុំគិតថា អត់ស្រួលទេ អ៊ីចឹងខ្ញុំក៏ឱ្យគាត់មើល។ គ្រាន់ តែបានដល់ដែគាត់ភ្លាម គាត់តេទៅមេគាត់ ហើយបន្ទាប់មក គាត់ឃាត់ប៉ាស្ព័រខ្ញុំ គាត់អត់ ឱ្យខ្ញុំវិញទេ! បន្ទាប់មក គាត់ថាឃាត់ខ្លួនអូនឯង សិន។ គាតឃាត់ខ្ញុំហើយ តាមដានខ្ញុំរួច ១ម៉ោង ក្រោយមក បញ្ជូនខ្ញុំទៅច្រកអន្តោប្រវេសន៍ ដោយឱ្យខ្ញុំហ្នឹងផ្តិតមេដៃ តាមដែលគាត់និយាយ ចោទខ្ញុំពីបទអន្តោប្រវសន៍ខុសច្បាប់ ខ្ញុំមិនដឹង ដែរ តែដោយសារតែខ្ញុំមានមេធាវី មានអង្គការផ្សេងៗគាត់ជួយ ហើយគាត់ក៏អត់ចោទ វិញ គាត់គ្រាន់តែឱ្យផ្តិតមេដៃ។ ខាងមេធាវី និងសង្គមស៊ីវិល អត់បានទៅទេ តែខាងមេធាវី ប្រហែលនិយាយជាមួយមេគេហ្នឹង ទើបមេគេ បញ្ជា ហើយណាមួយ ខ្ញុំមានមេធាវីនៅអាមេរិក ខ្ញុំបានទាក់ទង ហើយមេធាវីក៏បានទាក់ទងស្ថានទូតអាមេរិក ហើយខាងស្ថានទូតអាមេរិក ក៏ ផ្តល់ព័ត៌មានមក។ អ៊ីចឹងហើយ ទើបគេដោះលែងខ្ញុំវិញ។ ពេលហ្នឹង អត់ទាន់ចូលដល់ទឹកដី វៀតណាម ទេ ទឹកដីខ្មែរយើងទេ ហើយគេ ផ្សេងចេញចូលសេរីអ៊ីចឹងទៅ ហើយក្នុងនោះ ក៏មានខ្មែរយើងមួយចំនួន គាត់ឃើញយើងហើយ គាត់រោមយើង គាត់មានបំណងចង់ការពារយើង ប៉ុន្តែដោយសារអាជ្ញាធរឃាត់សួរទៅ ក៏គាត់ ព្យាយាមធ្វើអន្តោប្រវេសន៍វិញ      

លោកជុំ ហួត រៀបរាប់បន្តថាគោលបំណងសំខាន់នៃការចុះទៅនេះ ខ្ញុំមាន២ ទី១ ទៅពិនិត្យ ទៅវត្តប៉ាក់ណាមហ្នឹង តើមានការ រំលោភបំពានពីអាជ្ញាធរវៀតណាមឬអត់ទី២ ខ្ញុំទៅរៀបចំកឋិន ថ្ងៃទី១៣ ហើយខ្ញុំក៏ មិននឹកស្មានថាគាត់ឃាត់ខ្លួនខ្ញុំដែរ។ ខ្ញុំមិនបាន ជូនដំណឹងទៅអាជ្ញាធរមុនទេ ព្រោះខ្ញុំយល់ថា ក្នុងនាមខ្ញុំជាប្រជាពលរដ្ឋខ្មែរ ខ្ញុំអាចចេញចូល បាន។ ក្នុងនាមខ្ញុំជាសកម្មជនបរិស្ថានម្នាក់ ហើយ ខ្ញុំជាពលរដ្ឋខ្មែរដែលអាជ្ញាធរចាត់ទុកខ្ញុំជាជនអន្តោប្រវេសន៍ ដែលមិនមែនជាជនជាតិខ្មែរ ជាការរំលោភសិទ្ធិខ្ញុំមែនទែន ក្នុងនាមខ្ញុំប្រជាពលរដ្ឋ ហើយខ្ញុំកាន់អត្តសញ្ញាណប័ណ្ណ ហើយ ខ្ញុំកើតនៅលើទឹកដីខ្មែរ។ ខ្ញុំសំណូមពរថា គួរ តែរដ្ឋាភិបាល ឬអាជ្ញាធរ គួរគិតគួរឡើងវិញ ពី បញ្ហាពួកខ្ញុំ គឺមិនអាចចង់ឃាត់ខ្លួនខ្ញុំ ចោទខ្ញុំ ជាអន្តោប្រវេសន៍ខុសច្បាប់ មិនបានទេ។ អ៊ីចឹង មេត្តាពិនិត្យមើលឡើងវិញអំពីអ្វីដែលស្ថិតក្រោម រដ្ឋធម្មនុញ្ញ។ អ៊ីចឹងបើរដ្ឋាភិបាលព្យាយាមធ្វើ អ៊ីចឹង រំលោភទៅលើរដ្ឋធម្មនុញ្ញោហីយ អ៊ីចីងឹ មេត្តាគិតគូរឡើងវិញ

យ៉ាងណាក៏ដោយ ពាក់ព័ន្ធនឹងបញ្ហានេះ មិនអាចទាក់ទងសុំមតិយោបល់ ការឆ្លើយបំភ្លឺ  ពីប្រធាននាយកដ្ឋានជនភៀសខ្លួន នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក គឹម សារិន បានទេ កាលពិម្សិលមិញ។

គួរបញ្ជាក់ដែរថា យុវជនទាំងពីរ ជាមនុស្ស ស្និទ្ធស្នាលនឹងលោកបណ្ឌិតកែម ឡី ហើយពួកគេទើបតែត្រឡប់ចូលមកកម្ពុជា វិញ ក្រោយពី ពួកគេទទួលបានឋានៈជាជនភៀសខ្លួនពីអង្គការ សហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន ទៅ រស់នៅប្រទេសទីបី។ អ្នកទាំងពីរនាក់នេះ បាន ភៀសខ្លួនចេញក្រៅប្រទេសប៉ុន្មានថ្ងៃក្រោយ ការធ្វើឃាតលោកបណ្ឌិតកែម ឡី ដោយព្រួយ បារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន។

ចំពោះមូលហេតុ វិលចូលស្រុកវិញ ដោយសារអ្នកទាំង២ ចង់បម្រើការងារសង្គម ជាពិសេសពាក់ព័ន្ធនឹងបញ្ហាបរិស្ថាន តាមការ ណែនាំបង្ហាត់បង្ហាញ ផ្តល់ទស្សនៈមតិ ពីលោក បណ្ឌិតកែម ឡី ពេលលោកនៅមានជីវិត មិន ទាន់ត្រូវបានឃាតករបាញ់ប្រហារ កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០១៦។

លោកជុំ ហួត បានបញ្ជាក់ពីបំណងនេះ ថាបាទ! ខ្ញុំបានសម្រេចរួចហើយថា ខ្ញុំនឹងមក ខ្មែរវិញ ហើយខ្ញុំមិនមានការភ័យខ្លាចឃាត់ខ្លួន  ធ្វើបាបតាមវិធីផ្សេង គឺខ្ញុំអត់មានការព្រួយបារម្ភអីទាំងអស់ ព្រោះខ្ញុំសម្រេចចិត្តថា ខ្ញុំមក  វិញហើយ។ ដូចលោកពូគាត់បានមានប្រសាសន៍ អ៊ីចឹង គាត់ចង់ឱ្យយុវជនជាច្រើនស្រលាញ់បរិស្ថាន ការពារទន្លេ ហើយរួមគ្នាមួយ ដើម្បីអ្វី ដែលយើងមិនពេញចិត្ត។ មានតែយុវជនទេ ជាសសរទ្រូងមួយ បើសិនជាយុវជនមិនហ៊ាន ចេញខ្ញុំផ្ទាល់ជាគំរូគេ ហេតុអីបានខ្ញុំសម្រេចចិត្តមកវិញ? ព្រោះខ្ញុំចង់ផ្តល់គំរូដល់យុវជន ដោយយល់ឃើញថា ខ្ញុំមិនអាចសោយសុខតែ ខ្លួនឯង មានការឧបត្ថមពីរដ្ឋាភិបាលប្រទេស ទី៣ មានការធ្វើ ត្រឹមត្រូវ។ អ៊ីចឹងខ្ញុំគិតថា ខ្ញុំ លះបង់អស់ហើយ ដើម្បីជាគំរូដល់យុវជនថា តើយុវជនហ្នឹងហ៊ាន លះបង់យ៉ាងម៉េចបានគាត់ សុខចិត្តមកវិញ?”៕

ដោយ ៖ កុលបុត្រ

RELATED ARTICLES