កាលពីយប់ថ្ងៃទី១៤ ខែមិថុនា នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានអញ្ជើញទៅកាន់តំបន់ទីតាំងគម្រោងអភិវឌ្ឍន៏ទីក្រុងរណប poipet Satellite city ជាប់នឹងព្រំដែនថៃទាំងយប់ដើម្បីត្រួតពិនិត្យបើកប្រាក់ជូនបងប្អូនកម្មករ ខណៈអ្នកម៉ៅការ ត្រូវបាន អាជ្ញារ ធឃាត់ខ្លួន។
អគ្គនាយកក្រុមហ៊ុន ឡេង ណាវ៉ាត្រា គ្រុប អ្នកឧកញ៉ា ឡេង ណាវ៉ត្រា បញ្ចេញសារនៅលើទំព័រហ្វេស បុកថា៖ “ខ្ញុំធ្វើដំណើរទាំងយប់មក ព្រំដែនថៃក្នុងគំរោងទីក្រុងរណប poipet Satellite city ហើយបង្ខំចិត្តឃាត់ខ្លួនម្ចាស់ ក្រុមហ៊ុនម៉ៅ ការ (KMB) ធ្វើតាមផ្លូវច្បាប់ ដែលក្រុមហ៊ុនម៉ៅការនេះមិនបើកប្រាក់អោយកម្មករ” ។
អ្នកឧកញ៉ា បន្ថែមថាក្រុមហ៊ុនខ្ញុំបាទ បានទូទាត់ទៅក្រុមហ៊ុនម៉ៅការតាមកិច្ចសន្យាអស់ទៅហើយ តែក្រុមហ៊ុនម៉ៅការ (KMB) បែរជាមិនបើកឲ្យកម្មករទៅវិញ ដែលធ្វើឲ្យកម្មករយល់ច្រលំមកលើក្រុមហ៊ុន ។ អ្នកឧកញ៉ាបានបញ្ជាក់ទៀតថា តែទោះជាយ៉ាងខ្ញុំបាន អោយក្រុមកាងារ ចេញលុយផ្ទាល់ខ្លួនបើកបញ្ចប់អោយកម្មករសិន ចំពោះក្រុមហ៊ុនម៉ៅការ(KMB) យើងបន្តនិតិវិធីដោះស្រាយតាមក្រោយ។
គូររម្លឹកជូនផងដែរថា ថ្មីៗនេះផ្ទុះកាតវ៉ាពីបងប្អូនកម្មករបំរើការងារឲ្យ “គម្រោងទីក្រុងរណប Poipet Satellite City” របស់មហាសេដ្ឋីវ័យក្មេង ឡេង ណាវ៉ាត្រា ថាមិនបានបើកលុយឲ្យកម្មករ។ ខណៈអ្នកគ្រប់គ្រង នៅគម្រោងទីក្រុងរណប របស់ អ្នកឧកញ៉ា បានស្វែរកតាមឃាត់ខ្លួនម្ចាស់ក្រុមហ៊ុន KMB ដែលម៉ៅការសាងសង់ដើម្បី មកទទួលខុសត្រូវនឹងបើក លុយជូន កម្មករជាកំហិត។ គម្រោងសាងសង់ទីក្រុងរណប របស់អ្នកឧកញ៉ា មានផ្ទៃដីទំហំរហូតជិត ៤000 (បួនពាន់) ហិចតា នោះ បានម៉ៅការទៅអោយក្រុមហ៊ុន (KMB) សាងសង់អាគាពាណិជ្ជកម្មគ្រោង ៣០អាគារ មានដូចជា៖ កាស៊ីណូ ហូតែល រីស៊ត ខុនដូ និងអាគាពាណិជ្ជកម្មជាច្រើនទៀត៕