ភ្នំពេញ ៖ តំណាងរាស្ត្រគណបក្សប្រឆាំង បានប្រកាសថា មិនមានការខ្លាចរអានឹងការ សម្រេចដាក់ទណ្ឌកម្មវិន័យរបស់ប្រធានរដ្ឋសភា ចំពោះការធ្វើពហិការ មិនចូលប្រជុំសភានោះ ឡើយ។
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជា សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្ស សង្រោះជាតិ លោកជាម ច័ន្ទនី បានលើកឡើង ថា ការសម្រេចដាក់វិន័យរបស់រដ្ឋសភានេះ ជាការ រំលោភសិទ្ធិធ្ងន់ធ្ងរមកលើតំណាងរាស្ត្រ តែជំហរ តំណាងរាស្ត្រគណបក្សប្រឆាំង នឹងចូលប្រជុំ បើរដ្ឋសភា បើកកិច្ចប្រជុំពិភាក្សា និងអនុម័ត ច្បាប់ណាដែលមានប្រយោជន៍។
លោកជាម ច័ន្ទនី មានប្រសាសន៍ថា “បាទ! ដំណឹងនេះ យើងបានដឹងដែរ ដែលរដ្ឋសភា គណបក្សកាន់អំណាចហ្នឹង ធ្វើច្បាប់ដើម្បីកាត់ ប្រាក់ខែដល់តំណាងរាស្ត្រមួយចំនួន ដែលអត់ ចូលប្រជុំ។ ខ្ញុំគិតថា នេះជាការរំលោភសិទ្ធិ មួយ ពីព្រោះតំណាងរាស្ត្រ លោកមានសេចក្តី សម្រេចចិត្តរបស់លោក ច្បាប់ណាដែលលោក ពេញចិត្តក៏លោកចូល ច្បាប់ណាដែលលោកមិន ពេញចិត្ត ក៏លោកមិនចូល ហើយនេះជាការ បង្ខិតបង្ខំមួយ។ ប៉ុន្តែមិនមានជាបញ្ហាអីទេ យើង មើលទៅតាមកាលៈទេសៈទៅ យើងនឹងព្យាយាម ទៅប្រជុំឱ្យបានច្រើន តាមដែលអាចធ្វើ ទៅបាន ចំពោះច្បាប់ណាដែលមានសារប្រយោជន៍ចំពោះ ជាតិ”។
តំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ និងជា សមាជិកគណៈកម្មការទី២ នៃរដ្ឋសភា លោក លិម គិមយ៉ា បានបញ្ជាក់ថា សេចក្តីសម្រេច របស់ប្រធានរដ្ឋសភា អំពីការដាក់ទណ្ឌកម្មវិន័យ លើតំណាងរាស្ត្រ ដែលមិនចូលប្រជុំសភានោះ ពុំមានលទ្ធផលអ្វី លើតំណាងរាស្ត្រគណបក្ស សង្គ្រោះជាតិទេ តែតំណាងរាស្ត្រនឹងចូលប្រជុំ អនុម័តច្បាប់ដែលមានប្រយោជន៍។
លោកលិម គិមយ៉ា មានប្រសាសន៍ថា “របៀបដែលដាក់ច្បាប់វិន័យហ្នឹង គឺគេអត់គោរព ក្នុងន័យលទ្ធិប្រជាធិបតេយ្យទេ គឺសភាអាងតែ មានភាគច្រើនសម្រេច អត់មានការពិភាក្សា ជាមួយគ្នាទាំងអស់ នេះជារបៀបផ្តាច់ការក្នុង របបមួយ ដែលមិនមានលទ្ធិប្រជាធិបតេយ្យ។ តាមធម្មតា លទ្ធិប្រជាធិបតេយ្យ មុននឹងធ្វើអីមួយ យើងត្រូវពិគ្រោះគ្នានៅក្នុងស្ថាប័នហ្នឹង។ រឿងប្រាក់ខែ អត់មានបញ្ហាទេ ជំហរគណបក្ស សង្គ្រោះជាតិ គឺចង់ទៅចូលរួមក្នុងការកសាងស្រុក ចូលរួមពិភាក្សាធ្វើច្បាប់ ដើម្បីការពារផលប្រយោជន៍ប្រជាជាតិ និងប្រជាពលរដ្ឋ។ ក៏ប៉ុន្តែ ក្រោយពីថ្ងៃទី០៧ តុលា គណបក្សសង្គ្រោះជាតិ ប្រុងនឹងចូល ត្រៀមនឹងចូល ក៏ប៉ុន្តែមានការ កំញើញមកពីស្ថាប័ននីតិប្រតិបត្តិ ម៉្លោះហើយ តំណាងរាស្ត្រយើងយល់ថា គ្មានភាពសន្តិសុខ និងសុវត្ថិភាពក្នុងកិច្ចការអស់ហ្នឹង បានអត់ព្រម ចូល ប៉ុន្តែយើងប្រុងចូលជានិច្ច បើយើងឃើញ ថា មានសុវត្ថិភាពដល់តំណាងរាស្ត្រ យើងអត់ បញ្ហាទេ។ ហេតុដូច្នេះហើយបានតំណាងរាស្ត្រ យើងជាសមាជិកគ្រប់គណៈកម្មការ រមែងចូល ទៅធ្វើការដូចសព្វថ្ងៃហ្នឹង ដូចខ្ញុំជាដើម ថ្ងៃមុន ខ្ញុំចូលទៅចូលរួម ហើយថ្ងៃទី០១ ខែវិច្ឆិកា នេះ ខ្ញុំនឹងទៅចូលរួមពីរឿងច្បាប់ថវិកា។ សេចក្តី សម្រេចរបស់តំណាងរាស្ត្រភាគច្រើននេះ គឺ គណបក្សប្រជាជន គ្មានឥទ្ធិពលអីទៅលើគណ- បក្សសង្គ្រោះជាតិ ទេ ប៉ុន្តែគណបក្សសង្គ្រោះជាតិ នឹងចូលរួមពិភាក្សារឿងច្បាប់ទាំងអស់ ដែលគណបក្សយល់ឃើញថា ជាផលប្រយោជន៍ របស់ជាតិ យើងប្រុងជានិច្ច ដើម្បីចូលបម្រើ កិច្ចការសភា ដើម្បីផលប្រយោជន៍ប្រទេសជាតិ”។
ថ្លែងនៅក្នុងវេទិកានយោបាយស្តីពី “ប្រព័ន្ធ យុត្តិធម៌និងសិទ្ធសេរីភាព”កាលពីថ្ងៃទី២៨ ខែ តុលា ឆ្នាំ២០១៦ តំណាងារាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអភិបាល នៃក្រុមសមាជិក សភាគណបក្សសង្គ្រោះជាតិ លោកសុន ឈ័យ បានបញ្ជាក់ថា ការសម្រេចដាក់វិន័យអ្នកតំណាង- រាស្ត្រ គឺខុសនឹងរដ្ឋធម្មនុញ្ញ។ ដូច្នេះតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ មិនអាចចូលប្រជុំបានទេ តែបើការប្រជុំនោះ មានប្រយោជន៍ត្រឹមត្រូវ តាមច្បាប់ ជាពិសេសបើរដ្ឋសភា លើកវិសោធន- កម្មច្បាប់ទាំង៣ ដែលគណបក្សបានស្នើ តែ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានលុប ចោលនោះ មកប្រជុំពិភាក្សា គណបក្សនឹងចូល រួម។
លោកសុន ឆ័យ មានប្រសាសន៍ថា “ក្នុង នាមខ្ញុំជាប្រធានក្រុម ជាអភិបាលនៃគណៈអភិបាល ក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គឺ បានប្រកាសច្រើនដងហើយថា យើងមិនដែល ធ្វើពហិការទេ ហើយយើងគ្រាន់តែមិនអាចចូល ប្រជុំក្នុងករណីដែលសភា ធ្វើការប្រជុំសម្រេច ឬអនុម័តដែលមិនត្រឹមត្រូវ។ ដូច្នេះបើមាន កម្មវិធីដែលប្រជុំខុសច្បាប់ យើងអត់ទៅប្រជុំ ទេ ក៏ប៉ុន្តែបើសិនជារដ្ឋសភា យកច្បាប់ទាំង៣ ដែលយើងស្នើពាក់ព័ន្ធនឹងវិសោធនកម្ម ដើម្បី ពង្រឹងប្រព័ន្ធតុលាការ យើងចូលប្រជុំ ហើយ បើសិនណាជារដ្ឋសភា ប្រជុំច្បាប់ដែលពាក់ព័ន្ធ នឹងផលប្រយោជន៍ជាតិ យើងនឹងទៅប្រជុំ បើ រដ្ឋសភា កោះអញ្ជើញរដ្ឋមន្ត្រីដែលខាងគណបក្សសង្គ្រោះជាតិ ស្នើឱ្យមកឆ្លើយបំភ្លឺសំណួរ ផ្ទាល់មាត់ នៅថ្ងៃព្រហស្បតិ៍ យើងនឹងចូលរួម ប្រជុំ”។
តំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង និង ជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា ការសម្រេចដាក់ ទណ្ឌកម្មវិន័យលើអ្នកតំណាងរាស្ត្រ ពីសំណាក់ ប្រធានរដ្ឋសភា ដែលមានសំឡេងភាគច្រើន (គណបក្សប្រជាជនកម្ពុជា) មានចរិតនយោបាយ ច្រើនជាងធ្វើឱ្យស្ថាប័នមួយនេះប្រសើរឡើង។
ទោះបីយ៉ាងណា អ្នកនាំពាក្យរដ្ឋសភា នៃតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន បានបញ្ជាក់ថា ករណីតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ មិនចូលរួមប្រជុំសភា មិន ជាប់ទាក់ទងជាមួយគណបក្សប្រជាជនកម្ពុជា ឡើយ។ ដូច្នេះគណបក្សសង្គ្រោះជាតិ មិនត្រូវ ដាក់លក្ខខណ្ឌជាមួយគណបក្សប្រជាជនកម្ពុជា ឡើយ ពីព្រោះគណបក្សប្រជាជនកម្ពុជា មិន ដែលធ្វើខុសច្បាប់ ហើយគណបក្សប្រជាជនកម្ពុជា មិនអាចទទួលយកបានទេ ចំពោះលក្ខខណ្ឌរបស់ គណបក្សសង្គ្រោះជាតិ។
ដោយឡែក ជុំវិញបញ្ហាចូលប្រជុំសភារបស់ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ នេះដែរ ក្នុង ជំនួបពិភាក្សាការងារ ជាមួយលោកដានីញែល រូសសែល ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក នៅ ទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ លោកប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានគូសបញ្ជាក់ថា ការចូលរួមរបស់សមាជិក សភាគណបក្សប្រឆាំង ក្នុងកិច្ចប្រជុំរបស់គណៈ- កម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នាថ្ងៃទី២៦ ខែ តុលា ឆ្នាំ២០១៦ គឺជាសញ្ញានៃភាពធូរស្រាល ដែលអាចនាំដល់ការចូលរួមរបស់សមាជិកសភា គណបក្សប្រឆាំង ក្នុងសម័យប្រជុំរបស់រដ្ឋសភា នាពេលខាងមុខ។ ការបំពេញតួនាទីដ៏ត្រឹមត្រូវ របស់តំណាងរាស្ត្រ គឺតាមរយៈការចូលរួមនៅក្នុង កិច្ចប្រជុំរបស់រដ្ឋសភា។ សមាជិកសភាគណបក្ស ប្រឆាំង នឹងមិនបំពេញតួនាទីរបស់ខ្លួន ជាតំណាង- រាស្ត្រទេ បើធ្វើពហិការកិច្ចប្រជុំរដ្ឋសភា។
គួរបញ្ជាក់ថា សេចក្តីសម្រេច ស្តីពីការ អនុវត្តវិន័យចំពោះតំណាងរាស្ត្រ ចុះថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ដែលចុះហត្ថលេខាដោយ សម្តេចហេង សំរិន ប្រធានរដ្ឋសភា មានចំនួន ១៨មាត្រា។ ក្នុងនោះមាត្រា ១៧ បានចែងថា គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ជាអ្នកដាក់ ទណ្ឌកម្មខាងវិន័យដោយស្វ័យប្រវត្តិ កាលបើ បានដឹងច្បាស់ថា មូលហេតុដែលខានមកប្រជុំ របស់សមាជិកសភា មិនអាចយកជាការបាន ដោយផ្អែកលើរបាយការណ៍របស់អគ្គលេខាធិការ- ដ្ឋានរដ្ឋសភា ឬរបស់ប្រធានគណៈកម្មការនានា នៃរដ្ឋសភា វៀរលែងតែក្នុងករណីដែលរដ្ឋសភា បានទទួលពាក្យតវ៉ាសមហេតុសមផលអំពីសាមី ខ្លួន ក្នុងពេលប្រជុំពេញអង្គ។
ចំពោះគោលបំណងនៃសេចក្តីសម្រេចនោះ គឺមានគោលបំណងកំណត់បែបបទ និងនីតិវិធី ក្នុងការអនុវត្តវិន័យចំពោះតំណាងរាស្ត្រទាំងអស់ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងសមាជិកគណៈកម្មការនានានៃរដ្ឋសភា ដែល មិនបានមកប្រជុំដោយឥតមានមូលហេតុយក ជាការបាន និយាយកាត់អ្នកដទៃ វាយប្រហារ លើបុគ្គល សំដែងអាការៈផ្សេងៗដែលនាំឱ្យខូច សណ្តាប់ធ្នាប់ ឬច្របូកច្របល់ក្នុងសាលប្រជុំ និងញុះញង់ឱ្យប្រើអំពើហិង្សា ជេរប្រមាថមើល- ងាយរដ្ឋសភា ឬប្រធានរដ្ឋសភា ជេរប្រមាថ មើលងាយព្រះមហាក្សត្រ ជេរប្រមាថមើលងាយ តំណាងរាស្ត្រឯទៀត។
ក្នុងសេចក្តីសម្រេចនោះ បានបញ្ជាក់ថា តំណាងរាស្ត្រ មិនអាចអវត្តមានដោយមិនមាន ការអនុញ្ញាតពីប្រធានរដ្ឋសភា បានឡើយ។ តំណាងរាស្ត្រណាឈប់ ខានមកប្រជុំដោយគ្មាន ការអនុញ្ញាត ត្រូវកាត់ប្រាក់បំណាច់ ទទួលការ ព្រមាន ក្រើនរំលឹក បន្ទោស និងបណ្តេញចេញ មួយរយៈពីសាលប្រជុំរដ្ឋសភា ជាដើម៕
ដោយ ៖ កុលបុត្រ