Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិឥណ្ឌាកុម្ម៉ង់ ទិញ​យន្តហោះ​ ចម្បាំង២០០គ្រឿងពី..

ឥណ្ឌាកុម្ម៉ង់ ទិញ​យន្តហោះ​ ចម្បាំង២០០គ្រឿងពី..

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឥណ្ឌា៖ មន្ត្រីកងទ័ពជើង អាកាសបាន ឲ្យដឹងថាឥណ្ឌា កំពុងស្នើទិញយន្ត ហោះប្រយុទ្ធរាប់ រយគ្រឿងពី ក្រុមហ៊ុនផលិត នៅបរទេស ដរាបណា យន្តហោះទាំង នោះត្រូវបាន ផលិតឡើងក្នុង ប្រទេសឥណ្ឌានិង សហការជាមួយ ដៃគូក្នុងស្រុក។

អ្នកជំនាញបាន ឲ្យដឹងថាកិច្ចព្រមព្រៀង ទិញយន្តហោះ ម៉ាស៊ីនទោល ចំនួន២០០គ្រឿង ដែលផលិត ក្នុងប្រទេស ឥណ្ឌា មន្ត្រីកងទ័ពជើង អាកាសបាន លើកឡើងថា គួរតែមានការ បង្កើនការបញ្ជា ទិញរហូតដល់ ទៅ៣០០គ្រឿងស្រប ពេលដែល ខ្លួនឈប់ ប្រើប្រាស់យន្តហោះចម្បាំង របស់សហភាព សូវៀតបន្តិចម្តង រហូតទាំងស្រុង ។

ម្យ៉ាងទៀតកិច្ចព្រម ព្រៀងទិញនេះដែរ អាចនឹងមាន ទំហំទឹកប្រាក់ពី ១៣ប៊ីលានទៅ ១៥ប៊ីលានដុល្លារ ឯណោះ ដែលស្ថិត ក្នុងចំណោមកិច្ចព្រមព្រៀងទិញ យន្តហោះយោធា ធំជាងគេបំផុត របស់ឥណ្ឌា។

បន្ទាប់ពីកិច្ចព្រមព្រៀង ទិញយន្តហោះ ម៉ូដែលកម្រិត  ទំនើបជាងគេ Rafale ពីក្រុមហ៊ុន Dassault របស់បារាំង ត្រូវបាន កម្រិតត្រឹមតែ៣៦គ្រឿងវិញ កាលពីខែមុន កងទ័ព ជើងអាកាស ឥណ្ឌាកំពុង ព្យាយាមបង្កើន ការទទួលយក ពីប្រទេសឬ ក្រុមហ៊ុនដទៃទៀតដោយក្តីអស់សង្ឃឹមក៏ដូច ជាការចាប់យកតិច ជាងមុនក្នុងការពង្រឹង ប្រតិបត្តិការទៀតផង ដែលបច្ចុប្បន្នមាន កម្រិតមួយ ភាគបីតិចជាងតម្រូវការក្នុង ការសម្រាប់ ប្រឈមមុខជា មួយទាំងចិន និងប៉ាគីស្ថាន។

ប៉ុន្តែយ៉ាងណា រដ្ឋបាលរបស់លោក នាយករដ្ឋមន្ត្រី Narendra Modi មានបំណង ចង់បានយន្តហោះ យោធាជាច្រើន គ្រឿងបន្ថែមទៀតដែលត្រូវបាន ផលិតឡើងក្នុង ប្រទេស ឥណ្ឌាជាមួយ និងដៃគូមួយរ បស់ឥណ្ឌាក្នុង ការចាប់ផ្តើម ឧស្សាហកម្មយន្តហោះ ក្នុងស្រុកនិងបញ្ចប់នូវការចូលចិត្តនាំចូលតម្លៃថ្លៃៗតែម្តង។

ដោយឡែកក្រុម ហ៊ុនផលិត យន្តហោះអាមេរិក Lockheed Martin បានលើក ឡើងថាខ្លួន បានចាប់ អារម្មណ៍ ក្នុងការដំ ឡើងសង្វាក់ផលិតកម្មមួយ ចំពោះយន្តហោះ ម៉ូដែល F-16 របស់ខ្លួនក្នុង ប្រទេសឥណ្ឌា ដែលមិនត្រឹមតែ សម្រាប់ផ្គត់ ផ្គង់ដល់យោធា ឥណ្ឌាប៉ុណ្ណោះទេ វា ថែមទាំងអាចនាំ ចេញទៅបរទេស ទៀតផង។

RELATED ARTICLES