Tuesday, November 26, 2024
Homeព័ត៌មានអន្តរជាតិអាយសុីស ៨នាក់ហែក គុករត់ នៅឥណ្ឌា

អាយសុីស ៨នាក់ហែក គុករត់ នៅឥណ្ឌា

ព័ត៌មានទាន់ហេតុការណ៍បំផុត

ឥណ្ឌា៖ មន្ត្រីប៉ូលិសជាន់ ខ្ពស់ម្នាក់បានឲ្យដឹង ថាយ៉ាងហោច ណាស់មាន យុទ្ធជនរដ្ឋអ៊ីស្លាម ៨នាក់ដែល ជាក្រុម ចលនាអ៊ីស្លាម និស្សិតឥណ្ឌា ដែលគេបាន ហាមប្រាមបានរត់គេច ខ្លួនពីពន្ធនាគារមួយ ដែលស្ថិតនៅរដ្ឋ ភាគកណ្តាល ឥណ្ឌាគឺក្នុងក្រុង Bhopal រដ្ឋ Madhya Pradesh នៅថ្ងៃច័ន្ទ នេះបន្ទាប់ ពីពួកគេបាន សម្លាប់ឆ្មាំគុកម្នាក់រួចមក។

មន្ត្រីប៉ូលិសរូបបាន ឲ្យដឹងដោយសុំមិន បញ្ចេញឈ្មោះ យ៉ាងដូច្នេះថា ការហែកគុក រត់ដោយ សេចក្តីអង់អាចក្លា ហាននេះ បានកើត ឡើងនៅ មន្ទីរឃុំឃាំង Bhopal Central ក្នុងរង្វង់ម៉ោង ២និង០០នាទីក្នុងស្រុក។ នៅគ្រានោះគឺក្រុម សកម្មប្រយុទ្ធដែលជាទណ្ឌិតបានសម្លាប់អ្នក យាមឬឆ្មាំគុក ដោយចាក់នឹងកាំបិត ក្រោយមកទើប ប្រើប្រាស់ភួយ ដើម្បីចងឡើង លើជញ្ជាំង រត់គេចខ្លួន។

ចំណែករដ្ឋមន្ត្រីមហាផ្ទៃលោក Bhupendra Singh បានថ្លែង ប្រាប់អ្នក សារព័ត៌មានថា រដ្ឋាភិបាលរដ្ឋខាង លើបានបង្គាប់ឲ្យ មានការស៊ើ បអង្កេត ក្នុងឧប្បត្តិហេតុនេះ។ នឹងមានការ ស៊ើបអង្កេត មួយក្នុងហេតុការ ណ៍ដែលបាន កើតឡើងកន្លង មកនេះផងដែរ។

នេះមិន មែនជាលើក ដំបូងឡើងដែល មានកា រហែក គុករត់បែបនេះ ពីសំណាក់ក្រុម សកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ដែលបាន កើតឡើងក្នុងប្រទេសឥណ្ឌា។ កាលពីឆ្នាំ២០១៣ មាន ក្រុមស កម្មប្រយុទ្ធ៧ នាក់បាន ឡើងជញ្ជាំង បន្ទប់ទឹកនៅ មន្ទីរឃុំឃាំង Khandwa និងរត់គេចខ្លួនចេញពីកន្លែងនោះ ដែលមាន ចម្ងាយពីក្រុង Bhopal ប្រមាណជា ២៨០គីឡូម៉ែត្រ។

អាជ្ញាធរបានឲ្យ ដឹងថាក្រុម SIMI ជាអង្គការមួយស្ថិតនៅក្រៅ ច្បាប់ដែលមាន ជាប់ទាក់ទង និងក្រុមស កម្មប្រយុទ្ធរដ្ឋអ៊ីស្លាម។ រដ្ឋាភិបាលក៏បានរិះគន់ផងដែរ ថាក្រុមនេះ ជាអ្នកបំផ្ទុះ គ្រឿងផ្ទុះនៅ ក្នុងទីក្រុង មុមបៃកាលពីឆ្នាំ ២០១៣ផង ដែរដែល យ៉ាងហោច ណាស់មាន មនុស្ស៥០នាក់ ត្រូវបានសម្លាប់ តែយ៉ាងណា ក្រុមនេះបាន អះអាងបដិសេធ។

RELATED ARTICLES