ភ្នំពេញ៖ចំណងស្នេហាតារាចម្រៀងសំនៀងផ្អែមរបស់ថោនលោកគូម៉ា និងស្រីស្រស់ម៉ៅ គឹមធីតា កាន់តែមានភាព ស្អិតល្មូត ខ្លាំងទៅៗនៅរដូវកូវីតនេះព្រោះគូស្នេហ៍យុវវ័យ១គូនេះតែងតែបង្ហាញភក្ដីស្មោះស័គ្រគ្នាចិត្ត១ថ្លើម១បើទោះជាពួកគេមិនទាន់ឈានទៅកំណត់ពេលវេលានៃការរៀបការជាក់លាក់ក្ដី។
តារាចម្រៀងគូម៉ា ធ្លាប់ប្រាប់អ្នកយកព័តមានយើងនៅCtnថាលោក កំពុងតែស្វែងយល់ចិត្តគ្នាជាមួយកញ្ញាធីតា មិនអាចនិយាយរឿងរៀបការពេលណាបានឡើយ។ចំណែកស្រីស្រស់គឹមធីតា វិញធ្លាប់វាចារថានាងស្រលាញ់គូម៉ា ត្រង់សម្លេងផ្អែម និងចេះថ្នមហ្នុងតែម្ដង…។
ម្ចាស់បទ”មនុស្សដែលបងស្រលាញ់ជាងគេគឺអូន”លោកគូម៉ា និងតារាភាពយន្ដ,បង្ហាញម៉ូដកញ្ញាម៉ៅ គឹមធីតា បានភ្ជាប់ ស្នេហ៍ជាចំហហើយពួកគេតែងតែទៅកម្សាន្ដតាមតំបន់ទេសចរណ៍តែ២នាក់ដើម្បីសាងអនុស្សាវរីយ៍និងរឹតចំណងស្នេហាមុនពេលដឹកដៃគ្នាក្រាបផ្ទឹមនាពេលខាងមុខ។
បើតាមព័តមានថានាងគឹមធីតា មានតារាសម្ដែងមួយចំនួនទៀត ដែលមានរូបរាង សង្ហារក៍ធ្លាប់តាមស្នេហានាងផងដែរ តែនាងធីតា ដែលធ្លាប់មានព័តមានថាជាអតីតគូស្នេហ៍លោកសម្បើមស័ក្ក នោះសម្រេច ចិត្តប្រគល់បេះដូងឲ្យតែបុរស សំនៀងផ្អែមគូម៉ា តែម្នាក់គត់ទើបធ្វើឲ្យប្រុសស្អាតមួយ ចំនួនទៀតដែលលង់ស្នេហា នាងដែរបាន ដកថយអស់។នេះជាគូស្នេហ៍តារាមួយទៀតហើយដែលពួកគេបានជ្រើសផ្លូវសាងស្នេហ៍ដូចគ្នាទៅនិងគូស្នេហ៍តារាពេជ្រ សោភា -ឆឹម សក្កដា ,ទេព បូព្រឹក្ស-ងួន ចាន់ដេវីត,ហ្វា ហ្វា-នាយចឺម,ម៉ា នីកា-ឡោ វណ្ណារ័ត្ន(ចន) និងប៉ាច គីមមួយ-សយរតនៈ ជាដើម ខណៈដែល មហាជនរងចាំមើលថាតារាជ្រើស ស្នេហ៍អ្នកសិល្បៈដូចគ្នាខាងលើនេះ តើគូ១ណាទៅដែល នឹងរៀបការ មុនគេ?
លោកគួច ខេវិន អ្នកផលិតកម្មវិធីទូរទស្សន៍ល្បីឈ្មោះធ្លាប់និយាយ ថាតារាដែលជ្រើសរើសគូស្នេហ៍ជាអ្នកសិល្បៈឬអ្នកនៅ ក្នុង រង្វង់សិល្បៈដូចគ្នាច្រើនតែរក្សារបានស្នេហាគង់វង្សនិងយូរអង្វែងជាងជ្រើសគូស្នេហ៍ក្រៅរង្វង់សិល្បៈ ព្រោះថាពួកគេ បាន យល់ ច្បាស់ពីការងារនិងអាជីពរបស់គេដែលត្រូវប្រឈម ហេតុនេះហើយមិនងាយប្រចណ្ឌឬជួបបញ្ហាបែកបាក់គ្នានោះទេ៕