Saturday, November 23, 2024
Homeតារាខ្មែរខាត់ សុឃីម ៖ទោះថ្ងូរជំពាក់លុយធនាគារច្រើន តែមិនបាក់ទឹកចិត្តត្រៀមធ្វើថៅកែ

ខាត់ សុឃីម ៖ទោះថ្ងូរជំពាក់លុយធនាគារច្រើន តែមិនបាក់ទឹកចិត្តត្រៀមធ្វើថៅកែ

ភ្នំពេញ៖តារាពហុជំនាញអ្នកនាងខាត់ សុឃីម នៅតែបង្ហាញទឹកមុខស្រស់ថ្លាទោះជាកន្លងមកនាងធ្លាប់បញ្ចេញសារ​ថាជំពាក់​លុយធនាគារច្រើនហើយសងមិនទាន់រួចក្ដី តែពេលនេះនាងកំពុងត្រៀមសម្ពោធហាងរក្សារសម្រស់ដ៍ធំមួយ។

សុឃីម បាន​តុបតែងខ្លួនប្លែកជាងមុនផងដែរពេលជិតក្លាយទៅ ជាថៅកែស្រីហាងថ្មីនោះតែនាងមិននិយាយរឿង ជំពាក់ លុយ ធនាគារទៀតទេ ព្រោះតែមុននេះនាងថាក្រោយបង្ហាញបទពិសោធន៍រឿងចាញ់ល្បិច​កលគេរហូតដល់ជំពាក់ ធនាគារ ទៀត​នោះស្រាប់​តែ​មានអ្នកខ្លះ​បានសើចចំអកនិងពេកជ្រាយឲ្យនាងទៅវិញបើទោះជា​អ្នកនាងកាត់កេរ្ដិ៍កាត់ខ្មាសដើម្បីផ្ដល់មេរៀន ទាំងនោះ​ក្នុង​ចេតនាកុំឲ្យមានអ្នកចាញ់បោគេបន្ទាប់ពីនាងក្ដី។

 គូរបញ្ជាក់ថាទោះជាអ្នកនាងខាត់ សុឃីម ហាក់មានយ៊ីអ៊ុនដាក់ដោយចាញ់បោកថៅកែក្រុមហ៊ុនអ៊ីណារីតា អស់លុយ​រាប់​សែនដុល្លារ ព្រោះតែនាយកក្រុមហ៊ុននេះឈ្មោះឌីម សួនណាត ត្រូវបានសម្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនតាំង​ពីថ្ងៃទី១៦ខែកក្កដា​ឆ្នាំ២០១៩ តាមពាក្យបណ្ដឹងរបស់ជនរងគ្រោះពីបទឆបោកនិងចេញសែលស្អុយនោះក្ដី តែអ្នកនាងសុឃីម ហាក់នៅតែរឹងមាំ​ដោយ​ចំណាយលុយជាច្រើនម៉ឺនដុល្លារសម្រាប់ការចាប់ផ្ដើមអាជីវកម្មថ្មី ទោះជាមុននេះនាងបានសេងហាងសម្អាង​ការនិង​ប្រកាស​លក់ផ្ទះជាបន្ទាន់យកលុយទៅសងធនាគារក៍ដោយ។

ប៉ុន្ដែតារាពហុជំនាញអ្នកនាងសុឃីម មិនប្រាប់ថានាងជំពាក់​លុយធនាគារនោះចំនួនប៉ុន្មាននោះទេ បើទោះជាមានការប្រម៉ាណ ថាទឹកលុយនោះមិនក្រោមកន្លះលានដុល្លារក្ដី។សុឃីម តែងតែបញ្ចេញសារថាដ៍រាបណាសងលុយធនាគារមិនទាន់រួច ត្រូវតែ រឹងមាំ ហើយមានពេលខ្លះនាង​ថាចង់ប្រើជីវិតបែប​សា​មញ្ញ​នៅពេលដោះបំណុលរួច។ដោយឡែកគម្រោងយកកូន ថែម១ទៀត នោះសុឃីម ត្រូវបានលុបចោលទៅហើយបន្ទាប់​ពី​នាងបានដឹកដៃលោកអ៊ិន សុបញ្ញា ហៅផាណូ រៀបការកាលពី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១២ ដែលចំណងស្នេហ៍ជិត៩ឆ្នាំនេះ​ពួកគេ​ទទួល​បានកូនប្រុសម្នាក់ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជាង៧ឆ្នាំ និងកូនប្រុស ឈ្មោះស្កាយ ដែលគេសង្ស័យថាជាកូនលោកចា រិទ្ធី ពេញវ័យកំលោះទៅហើយ។សុឃីម ធ្លាប់ថាការមានស្វាមីនិង កូន២ នាក់ នេះសម្រាប់ គ្រួសារនាងគ្រប់គ្រាន់ទៅហើយ៕

RELATED ARTICLES