អ្នកនាងអម្ពរ ទេវី បានលុបចោលម្រោងវិលមកស្រុកខ្មែរសារជាថ្មីដើម្បីថតភាពយន្ដឲ្យផលិតកម្មមួយព្រោះតែកូវីដ-១៩ មិនទាន់ស្ងាត់បន្ទាប់ពីនាងធ្លាប់ចុះមកថតរឿង”ទឹកចិត្តម្ដាយសម័យថ្មី”ឲ្យអ្នកស្រីពាន់ ភួងបុប្ផា កាលពីខែសីហាឆ្នាំ២០១៦ និងថតរឿង”ឆន្ទា”ឲ្យផលិកម្មមួយកាលពីឆ្នាំ២០១៧ នឹងត្រូវបានផលិតកម្មមួយផ្សេងទៀតចង់អញ្ជើញអតីតតារាសម្ដែងដ៍ល្បីល្បាញកាលពីឆ្នាំ១៩៩០នេះមកសម្ដែងដៃគូជាមួយលោកទេព រិនដារ៉ូ សារជាថ្មីតែពេលនេះគម្រោងនោះត្រូវបានខកខានដោយសារតែកូវីដ។
យ៉ាងណាតាមរូបភាពនៅលើបណ្ដាញសង្គមបង្ហាញថាអ្នកនាងអម្ពរ ទេវី កំពុងរស់នៅយ៉ាងមានសុភមង្គលលើទឹកដីអាមេរិក ជាមួយស្វាមីថ្មីនិងកូនស្រីរបស់នាងជាមួយប្ដីក្រោយ ខណៈដែលកូនប្រុសច្បងរបស់នាងឈ្មោះសូលី ភារុណ អាយុជាង ២២ឆ្នាំ ដែលជាទាហ៊ានអាមេរិកនោះពេលនេះគេមានគូស្នេហ៍ហើយជានារីស្បែកសទៀតផង។
អ្វីដេលគូរឲ្យចាប់អារម្មណ៍នៅពេលដែលអ្នកនាងអម្ពរ ទេវី ឃ្លាតពីមាតុភូមិជាង១០ឆ្នាំនេះលោកពេជ្រ ភារុណ ដែលឆ្នាំនេះមានអាយុ៦៧ឆ្នាំនិងបានដកខ្លួនពីការថតភាពយន្ដជាង២០ឆ្នាំទៅហើយនោះលោកមិនមានបំណងយកភរិយាថ្មីទៀតឡើយគឺទុកជីវិតជាពោះម៉ាយយ៉ាងសាមញ្ញហើយរស់នៅផ្ទះវីឡាស្កឹមស្កៃនៅបុរីមួយម្ដុំបឹងស្នោរ ខណ្ឌច្បារអំពៅ។
ដោយឡែកទំនាក់ទំនងរវាងលោកភារុណ និងអ្នកនាងអម្ពរ ទេវី គឺនៅសល់ត្រឹមជាប្អូនជាក់ស្ដែងដូចជាអំឡុង ពេលដែល អ្នក នាង អម្ពរ ទេវី ចុះមកថតភាពយន្ដរឿង”ទឹកចិត្តម្ដាយសម័យថ្មី”កាលពីឆ្នាំ២០១៧ នោះលោកបានកាត់ ឈុតសម្រិតសម្រាំង ឲ្យអតីតភរិយាលោកថតរឿងនោះដល់ទៅ៨កំផ្លេឯណ្ណោះ។
លោកពេជ្រ ភារុណ ធ្លាប់ប្រាប់អ្នកយកព័តមានយើងថាលោកតែងតែចង់អតីតភរិយាលោកស្រស់ស្អាតជានិច្ចហេតុនេះហើយដើម្បីឲ្យសាកសមកិត្តិយសនិងកេរ្តិ៍ឈ្មោះរបស់គាត់លោកត្រូវតែច្នៃម៉ូដដ៍ប្រណិតបំផុតជូនគាត់គ្រប់ពេលឲ្យតែអ្នកនាងអម្ពរ ទេវី ត្រូវការ។លោកថាចំណងស្នេហាលោកជាមួយអ្នកនាងអម្ពរ ទេវី ជាង១០ឆ្នាំទទួលបានកូន២នាក់គឺកូនទី១៖ប្រុសឈ្មោះភារុណ ឥន្រ្ទបុត្រ (សូលី ភារុណ)និងកូនទី២៖ស្រីឈ្មោះភិរុណ លក្ស្មីទេវី៕