ភ្នំពេញ៖តារាចម្រៀងឈួន សុវណ្ណឆ័យ មានគម្រោងនាំកូនទាំង៣(ប្រុស១)ទៅដើរលើទឹកដីបារាំងនៅដើមខែសីហាឆ្នាំ២០២១នេះរយៈពេល២សប្ដាហ៍ដែលជាទម្លាប់ក្នុង១ឆ្នាំនាងចេញទៅលំហែរអារម្មណ៍នៅប៉ែកអ៊ឺរ៉ុបម្ដង ប៉ុន្ដែឆ្នាំនេះសុវណ្ណឆ័យ ត្រូវខកខានដំណើរព្រោះតែកូវីដ-១៩ មិនទាន់ស្ងាត់ ខណៈដែលអាជីពចម្រៀងវិញនាងក៍បានបង្ខំចិត្តផ្អាកការច្រៀងសម្ដែងនៅតាមឆាកទូរទស្សន៍ជិត៣ខែទៅហើយ។

ឈួន សុវណ្ណឆ័យ បានវាចារថានាងបានត្រៀមខ្លួនរួចរាល់អស់ទៅហើយជាមួយកូនៗដើម្បីទៅលេងនៅបារាំងជាថ្មីម្ដងទៀតនៅនៅចុងខែកក្កដា ឬដើមខែសីហា នេះតែឥឡូវត្រូវពន្យាពេលវិញនិងមិនទាន់កំណត់សារជាថ្មីម្ដងទៀតថាត្រូវចេញទៅពេលណានោះទេដោយសារតែកូវីដមិនទាន់ស្ងាត់បែបនេះទោះជានាងបានចាក់វ៉ាក់សាំងគ្រប់ដូសទៅហើយក្ដី តែមិនចង់ទៅទាំងប្រថុយនោះទេ។

ដោយឡែកទាក់ទងអាជីពចម្រៀងវិញនាងថាបានផ្អាកឡើងច្រៀងជិត៣ខែដែរដោយសារតែមានការបារម្ភរឿងកូវីដផង និងម្យាងទៀតមួយរយៈមុននេះនាងរវល់ការងារក្រៅសិល្បៈផង ទើបមិនទាន់ទទួល ប៉ុន្ដែមិនយូទេនាងនឹងវិលមកច្រៀងសម្ដែងតាមឆាកប៉ុស្ដិ៍ទូរទស្សន៍វិញឆាប់ៗនេះវិញហើយ ព្រោះថាមុននេះក៍មានគេហៅដែរតែនាងមិនទាន់មានពេលអាចឡើងបាន។

មុនវិលរកឆាកតន្រ្ដីសារជាថ្មីនេះឈួន សុវណ្ណឆ័យ បានបង្ហាញរថយន្ដទំនើបម៉ាកFord Raptor 2021 តម្លៃជាង១០ម៉ឺនដុល្លារដែលនាងទើបទិញដ៍ថ្មីសន្លាង ទើបធ្វើឲ្យអ្នកនាងសុវណ្ណឆ័យ មានរថយន្ដទំនើបៗកាន់តែច្រើនគ្រឿងជិះឆ្លាស់គ្នាមានដូចជាRolls Royce ,Lexus Lx570 និងAlphard ជាដើម។

សុវណ្ណឆ័យ មិននិយាយរឿងកាលេងម៉ូដឡានថ្លៃៗនេះទេតែកន្លងមកនាងធ្លាប់ប្រាប់អ្នកកាសែតថាបានលុយមក ពីការចំ ណេញលក់ជ្រូកនៅកសិដ្ឋានរបស់នាងឯខេត្តកំពង់ស្ពឺដែលមុខរបរក្រៅសិល្បៈមួយនេះនាងបើក និងតំណើរការ ជាច្រើន ឆ្នាំមកហើយ។

ប៉ុន្ដែក្រោយសុវណ្ណឆ័យ ចែកផ្លូវគ្នាជាមួយអតីតស្វាមីលោកប្រាក់ គន្ធី ដែលជាមន្រ្ដីស្ថានទូតបារាំងជាច្រើនឆ្នាំ មកនោះនាង មិនដែលបង្ហាញគូស្នេហ៍ថ្មីជាសាធារណៈឲ្យគេឃើញម្ដងណាឡើយ បើទោះជាមានការសន្និដ្ឋាន ថាពេលនេះនាងមិនមែន ទុក ជីវិតជាស្រ្ដីមេម៉ាយឲ្យបន្ដក្នុងជីវិតនាងទៀតក្ដី៕




