យុវវ័យ១៨+
- ត្រូវដឹងដោយខ្លួន ឯងនៃភាពខុស គ្នារវាងការធ្លាក់ ក្នុងអន្លង់សេ្នហ៍ និងការមានអារម្មណ៍ ស្រលាញ់ងុបងល់។ ខណៈពេល ដែលអ្នក មានអារម្មណ៍ ស្មុគស្មាញមួយ ចំនួនពាក់ព័ន្ធនិង ការធ្លាក់ក្នុងអន្លង់ ស្នេហ៍ជាមួយ និងអ្នកណាម្នាក់ ជាទូទៅវាជាបទពិសោធន៍ នៃការទទួល អារម្មណ៍ឆាប់រំជួលចិត្តមួយ។ ប៉ុន្តែការមាន អារម្មណ៍ស្រលាញ់ ងុបងល់វិញ អាចជាការ លំបាកដែលមិនគួរឲ្យជឿហើយក៏ តម្រូវឲ្យមាន សកម្មភាពច្រើន ដែលពាក់ព័ន្ធនិង ការខិតទៅរក ទំនាក់ទំនងជិតស្និទ្ធ។
- ចូរពិចារណាថា តើអ្នកទាំងពីរដោះ ស្រាយវិវាទក្នុងទំនាក់ ទំនងរបស់អ្នក ដូចម្តេច។ គូស្នេហ៍ភាគ ច្រើនគឺហាក់ ដូចជាមានកម្សោយនៅក្នុង ដំណោះស្រាយ ជម្លោះឬពុំមាន បច្ចេកទេសក្នុងការ ប្រយុទ្ធប្រឆាំងនិងវិវាទ ទាំងអស់នោះ ក៏ដូចជាការបន្សាបអារម្មណ៍ ទោសៈឬបង្កកនូវ ឥរិយាបថរបស់ ខ្លួនក៏មានដែរ។
- ត្រូវគិតអំពីថា តើអ្នកទាំងពីរមាន កិច្ចការជាអាទិភាព ស្រដៀងគ្នាឬគោល ដៅជីវិតប្រហាក់ ប្រហែលគ្នា។ នេះគឺជាការ បោះជំហានដ៏ សំខាន់មួយ ក្នុងការតាំង ចិត្តឬប្តេជ្ញា ចិត្តលើកម្រិត នៃការអនុវត្តជា មួយនិងមិត្តស្រី របស់អ្នកហើយ ក៏ជាការបោះជំហានដ៏ សំខាន់សម្រាប់ នាងក្នុងការប្តេជ្ញា ចិត្តចំពោះអ្នកដែរ។
- ចូរកំណត់ថា តើអ្នកនិងមិត្តស្រី របស់អ្នកមានការ ស្និទ្ធិស្នាលគ្នា៤ចំណុច ដូចខាងក្រោមនេះ ដែរទេ។ អ្នកនិពន្ធ ឈ្មោះ Ronald Adler និង Russell Proctor II បានគូសបញ្ជាក់ ថាម៤ចំណុច នេះយើងអាច មានអារម្មណ៍ ទំនាក់ទំនងគ្នា យ៉ាងជិតស្និទ្ធជាមួយនិងចំណុចពិសេស ដទៃទៀតដូចជា៖ រាងកាយធម្មជាតិ មនោសញ្ចេតនាអារម្មណ៍ សតិបញ្ញានិងសកម្មភាពដែលបានចែករំលែកគ្នា។
- សួរទៅមិត្តនិងក្រុម គ្រួសាររបស់អ្នក តើពួកគាត់មាន អារម្មណ៍យ៉ាង ណាដែរចំពោះ មិត្តស្រីរបស់អ្នក។ ប្រសិនជាអ្នក ដែលជិត ស្និទ្ធបំផុត ជាមួយអ្នក កំពុងតែលើកទឹក ចិត្តអ្នកឲ្យចែក ផ្លូវគ្នាជាមួយនិង មិត្តស្រីរបស់អ្នក នេះអាចបង្ហាញ ឲ្យឃើញ ថាមនុស្សម្នាក់នោះមិន មែនអ្នកដែល ត្រូវជ្រើស រើសឡើយ។
- ស្តាប់សំដីសំដៅ ឬការបញ្ចេញ សំឡេងរបស់ នាងនៅពេល អ្នកជជែកជា មួយអ្នក។ ប្រៀបធៀប ថាតើនាង ជជែកជា មួយអ្នកនិងនាងជជែកជាមួយ អ្នកដទៃមាន លក្ខណៈដូចម្តេច។ ប្រសិនជាដៃគូ របស់អ្នក ប្រើប្រាស់ពាក្យ សំដីផ្អែម យកចិត្តទុក ដាក់និងមេត្តា ករុណានៅពេល ជជែកជាមួយនិងអ្នក វាគឺជាមាន ន័យថានាងចាត់ ទុកថាអ្នកជា មនុស្សពិសេស ក្នុងជីវិត របស់នាងហើយ។
- ចូរកត់សម្គាល់ថាតើ នាងចង់ ចំណាយពេលវេលាច្រើន បំផុតរបស់នាង សម្រាប់អ្នកដែរ ឬអត់ហើយ ឧស្សាហ៍តេទូរ ស័ព្ទមក អ្នកញឹកញាប់ដែរទេ។
- ចូរគិតមើលថាតើ នាងមានសួរអ្នកអំពី ថ្ងៃដែលនាងបាន ជួបឬឃើញ អ្នកដែរទេ។ តាមរយៈ ទង្វើនេះគឺទំនង ជាមានន័យថានាង បានចាប់អារម្មណ៍អំពី រឿងរ៉ាវនៃជីវិតរបស់អ្នក។
- ចូរសង្កេតមើល សញ្ញាមួយចំនួន ដែលនាងគោរព តាមយោបល់និង ការវិនិច្ឆ័យរបស់អ្នក។
- ចូរកត់សម្គាល់ឬ ពិចារណាថាមិត្តស្រី របស់អ្នកធ្វើឲ្យ អ្នកមានអារម្មណ៍ ល្អចំពោះខ្លួនឯង។ ដៃគូឬគូស្នេហ៍ម្នាក់ ដែលខ្វល់ ខ្វាយយកចិត្តទុកដាក់ ចំពោះអ្នកនឹង ជំរុញអ្នកមានអារម្មណ៍ គោរពខ្លួនឯង និងដឹងអំពីខ្លួនឯង។ ពួកគេគួរតែ ផ្តល់នូវការធ្វើកាន់ តែរឹងមាំនិងជំរុញ ឲ្យអ្នកមាន អារម្មណ៍ស្រលាញ់ គេវិញទៀតផង។
ប្រែសម្រួលដោយ៖ អុីវ វិចិត្រា