ភ្នំពេញ៖តារាចម្រៀងសាន់ដេនាងឆេង ស្រីនិច្ច ហៅវីរៈ និច្ច បានភ្ជាប់ពាក្យជាមួយបុរសរូបសង្ហារម្នាក់នៅព្រឹកថ្ងៃទី៤ខែសីហាឆ្នាំ២០២១នេះដែលពិធីនោះមានតែសាច់ញាត្តិទាំងសងខាងប៉ុណ្ណោះដែលចូលរួមដើម្បីបង្ការពីជំងឺកូវីដ-១៩។
គូដណ្ដឹងរបស់វីរៈ និច្ច ជាបុរសរូបសង្ហារម្នាក់មានអាខោនហ្វេសបុកឈ្មោះថា”Kheiv Pich ហើយលោកបានសរសេរសារនៅលើបណ្ដាញសង្គមភ្ជាប់ជាមួយរូបថតចាស់ទុំចូលស្ដីដណ្ដឹងវីរៈ និច្ច នោះថា”អរគុណម៉ាក់ប៉ា និងគ្រួសារទាំងសងខាង ដែល ផ្ដល់ថ្ងៃនេះឲ្យកូន”។
ពិធីភ្ជាប់ពាក្យរបស់នាងវីរៈ និច្ច នេះក៍មានការចូលរួមពីតារាចម្រៀងសាន់ដេលោកខាន់ ជេមស៍ ដែលត្រូវជាពូបង្កើតរបស់នាងផងដែរដោយលោកបានបញ្ចេញសារថា”ជូនពរក្មួយស្រីក្នុងថ្ងៃពិសេស”។
លោកខាន់ ជេមស៍ បានប្រាប់អ្នកយកព័តមានយើងតាមឆាតហ្វេសបុកយ៉ាងខ្លីថាក្មួយស្រីលោកកញ្ញាវីរៈ និច្ច ធ្វើពិធី គេចូល ស្ដីដណ្ដឹងមិនមែនរៀបការនោះទេ។តែលោកមិនបញ្ជាក់ថាតើអនាគតស្វាមីវីរៈ និច្ច ប្រកបមុខរបរអ្វីឡើយ បើទោះជា អ្នកយក ព័តមានយើងព្យាយាមសួរជាច្រើនសារក្ដី។
វីរៈ និច្ច លេចធ្លោគូសមនៅសាន់ដេបន្ទាប់ពីនាងល្បីបទ”សម័យនេះ ស្រលាញ់ស្មោះម៉េចស្ទាវ” និងបទចម្រៀងមួយចំនួនទៀតដែលមានបទខ្លះនាងច្រៀងសម្ដែងជាមួយនាយចឺម ផងដែរ។
អ្វីដែលគូរឲ្យចាប់អារម្មណ៍ដោយសារតែពិធីភ្ជាប់ពាក្យរបស់នាងចំរដូវកូវីដទើបមិនមានតារាចម្រៀងរួម អាជីពចូលរួមសាទរ ដោយផ្ទាល់ឡើយគឺបានតែជូនពរនាងតាមខមិននៅលើហ្វេសបុកតែប៉ុណ្ណោះ។ដោយឡែកវីរៈ និច្ច វិញនាងនិង គូដណ្ដឹង ក៍ បានពាក់ម៉ាសក៍ធ្វើពីធីរបស់ពួកគេនៅថ្ងៃពិសេសនេះដែរ។
គូរំលឹកថាឆេង ស្រីនិច្ច ជាអតីតFreshieលេខ២កាលពីឆ្នាំ២០១៤ហើយនាងបានចូលច្រៀងនៅសាន់ដេក្រោយមានការជម្រុញពីលោកខាន់ ជេមស៍ ។តារារូបស្រស់នេះបានចំណាយលុយ៥ម៉ឺដុល្លារបើកហាងលក់សម្លៀកបំពាក់នៅក្បែរផ្សារស្ទឹងមានជ័យថ្មីមុនក្លាយទៅជាគូដណ្ដឹងរបស់លោកKheiv Pich ជាផ្លូវការនេះ៕