ភ្នំពេញ៖អ្នកនាងខាត់ សុឃីម បានធ្វើឲ្យមនុស្សខ្លះមើលងាយអស់មួយរយៈធំក្រោយពីលេចឭថាអ្នកនាងបានជំពាក់លុយធនាគារច្រើនបន្ទាប់ពីលង់ខ្លួនចាញ់បោកក្រុមហ៊ុនអ៊ីណារីតា អស់លុយជាច្រើនសែនដុល្លារ ខណៈដែលថៅកែក្រុមហ៊ុននេះលោកឌីម សួនណាត ត្រូវសម្ថកិច្ចចម្រុះធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៦ខែកក្កដាឆ្នាំ២០១៩មកម្លេះនាំឲ្យសុឃីម ជាប់គាំងលុយគ្រប់ច្រក។

តែបន្ទាប់ពីក្លាយទៅជាថៅកែស្រីហាងរក្សារសម្រស់មួយដែលចំណាយទុនអស់រាប់ម៉ឺនដុល្លារនៅរដូវកូវីដនេះមកស្រាប់តែ ពេលនេះសុឃីម ចាប់ផ្ដើមកលេងខ្លួនសារជាថ្មីឡើងវិញដែលបញ្ជាក់ឲ្យឃើញថាកម្រិតនៃជីវភាពរបស់នាងប្រសើរនោះគឺ ការពាក់គ្រឿងអលង្ការជាមាសធំៗដូចជាខ្សែរក,ក្រវិល ,ខ្សែរដៃ និងជញ្ជៀនជាដើមដែលធ្វើឲ្យអ្នកគាំទ្រអ្នកនាងសុឃីម សប្បាយចិត្តឡើងវិញរហូតមានអ្នកខ្លះលាន់មាត់ថា”អីយ៉ា!អាឃីម ពាក់មាសធំៗដល់ហើយ”។

ការលេងខ្លួនរបស់អ្នកនាងខាត់ សុឃីម បែបនេះដើម្បីឲ្យស្របគ្នាទៅនិងអ្នកលក់Onlineផ្សេងៗទៀតដែលឲ្យតែពួកគេឡើងជាថៅកែចាប់ផ្ដើមលេងគ្រឿងមាសពេជ្រជ្រែកខ្លួនតែម្ដង។

ចំពោះអ្នកនាងសុឃីម វិញថ្មីៗនេះនាងបានបញ្ចេញសារថាដោយសារតែកូវីដ មិនដឹងថាចប់ពេលណានោះ ហេតុនេះ ហើយ នាងថាមិនអាចរងចាំធ្វើតែការងារសល្បៈមួយមុខទៀតទេគឺត្រូវតែងាកទៅធ្វើអ្វីមួយ។មិនយូប៉ុន្មាននាងបាន ក្លាយទៅជាថៅ កែហាងសម្រស់ធំមួយ តែនាងនិយាយលេងបែបមែនថាអរគុណធនាគារដែលឲ្យនាងខ្ចីលុយពេលដែលនាងជួបការលំបាក។

គូរបញ្ជាក់ថាខាត់ សុឃីម បានភ្ជាប់ស្នេហ៍ជាមួយលោកអ៊ិន សុបញ្ញា ហៅផាណូ ជាង៨ឆ្នាំនេះទទួលបានកូនស្រីម្នាក់ឈ្មោះបញ្ញា ហ្វូតូស្អាត អាយុជាង៧ឆ្នាំ ខណៈដែលអ្នកនាងសុឃីម មានកូនច្បងឈ្មោះស្កាយ ពេញវ័យកំលោះទៅហើយ ។

នាងថាការមានកូន២នាក់នេះគ្រប់គ្រាន់សម្រាប់ គ្រួសារនាងហេតុនេះហើយបានលុបចោលគម្រោង យកកូនទី៣ទៅហើយ ព្រោះបារម្ភខ្លាចមានកូន១ទៀតគ្មានពេលមើលថែរឲ្យបានដិតដល់៕



