ភ្នំពេញៈមុននេះបន្ដិចតារាចម្រៀងឃីន ស្រីនាថ ហៅអ៊ីវ៉ា ត្រូវបាននារីម្នាក់ដែលមានឈ្មោះអាខោនថាAh July ជេរប្រមាថនាងយ៉ាងធ្ងន់ធ្ងរក្រោយពីតារាសាន់ដេរូបនេះបានបង្ហោះរូបមួយសន្លឹកនៅលើផេករបស់នាងភ្ជាប់ដោយសំណេរថា”មិនព្រមនៅក្បែរអូនឲ្យបានយូជាងនេះ?”។
ក្រោយឃើញCaption អ៊ីវ៉ា បែបនេះនារីឈ្មោះAh July បានយករូបនាងដោយភ្ជាប់សំណេរថា”សូមកោត សរសើរណាស់មីក្មេង,ថ្លើមយោល,ហ៊ានជេរខ្ញុំសាហាវ,ហ៊ាន ជ្រម្រាយទៀត,សាហាវ,សូមស្នើរក្រុមហ៊ុនដែលធ្វើបទចម្រៀងជួយលើកគាត់ឲ្យកាន់តែល្បីជាងនេះ ,ការណែរនាំមិនស្ដាប់ថែមទាំងជេម្រាយខ្ញុំថែមទៀត,នេះហើយតារាចម្រៀងដ៍ល្បី”។ស្រីរូបនោះក៍បានចូលទៅខមិនតបទៅអ្នកជំនាស់នាងដោយផ្ដាំទៅអ៊ីវ៉ា ថា”ង៉ែងកុំផ្គើន កុំបកផ្សែងអញប្រាប់អោយរកប្រុសផ្សេងទៅ បើមិនចង់ងាប់ មីអត់កំណើតហងកុំឌឺ”។
អ៊ីវ៉ា បានបង្ហោះសារដែលស្រីរូបនោះជេប្រមាថមកលើរូបនាងដោយនាងអះអាងថាមិនដែលស្គាល់ស្រីរូបនោះទេ តែនារីរូបនោះចូលមកខមិនជេយកៗមកលើនាងតែម្ដង និងថែមទាំងទូរស័ព្ទមកព្រមាននាងទៀតផង។យ៉ាងណានាងថាគ្មានបំណងអាក្រក់ឬឌីដងឲ្យស្រីរូបនោះទេ គ្រាន់តែចង់ឲ្យបងប្អូនទាំងអស់គ្នាដឹងកុំឲ្យមានការយល់ច្រឡំមកលើរូបនាង៕