ភ្នំពេញ៖តារារូបស្រស់សាច់សខ្ចីសួង សាខារ៉ានីត បានប្រារពខួបកំណើតយ៉ាងស្ងាត់ស្ងៀមនៅផ្ទះរបស់នាងបុរីប៉េង ហួត(បឹងស្នោរ)ដោយគ្មានការជួបជុំមិត្តភក្ដិដូចឆ្នាំមុនៗនោះទេ ខណៈដែលមិត្តរួមអាជីពរបស់នាងកញ្ញាចាន់ ស្រីរ័ត្ន បានផ្ញើរនំខេកឲ្យនិងសារជូនពរថារីករាយថ្ងៃខួបកំណើតមិត្តជូនពរឲ្យមិត្តជោគជ័យគ្រប់ភារកិច្ច។នៅលើនំខេក នោះស្រីរ័ត្ន បានដាក់អក្សរហៅសាខារ៉ានីត ថា”ស្រីស្អាតលេខ១គ្មានពីរ”ទៀតផង។
សួង សាខារ៉ានីត បានប្រាប់តាមទូរស័ព្ទថានាងទទួលបាននំខេកពីមិត្តរួមអាជីពមួយចំនួននិងសារជូនពរផងដែរ តែមិនហ៊ានជួបជុំគ្នាដូចឆ្នាំមុនៗទេព្រោះតែកូវីដ។នាងថាសម្រាប់ខួបកំណើតកាលពីថ្ងៃទី៩ខែសីហានាងមានអាយុគម្រប់អាយុ៣៦ឆ្នាំហើយ”ឆ្នាំអូន៣៦”សើច…។
តារាដែលធ្លាប់តែលេចមុខតាមភាពយន្ដភាគជាច្រើនតាមរយៈការសម្ដែងជាតួឆ្នាសឆ្នើមដ៍សាកសមនោះវាចារថា សម្រាប់ខួប ឆ្នាំនេះនាងមានបំណងធំនិងសូមបួងសួងឲ្យកូវីដឆាប់រលាយ ឲ្យបងប្អូនមានសេរីភាពនិងការងារធ្វើពេញលេញវិញ ព្រមទាំង មានប្រាក់ចំណូលគ្រប់គ្នាទាំងរូបនាងនិងពលរដ្ឋទូទាំងប្រទេសតែម្ដង។នាងថានេះជាការប៉ងប្រាថ្នាសម្រាប់ខួបនាង នៅឆ្នាំ ២០២១នេះ។
គេកត់សម្គាល់ថាទោះជាសួង សាខារ៉ានីត ឈានចូលវ័យ៣០ក្រាស់មែន ប៉ុន្ដែរូបសម្រស់នាងនៅតែក្មេងជាងវ័យដដែលមិនប្រែប្រួលទៅតាមអាយុនោះទេ។
នាងជាតារាភាពយន្ដម្នាក់ក្នុងចំណោមតារាមួយចំនួនទៀតដែលបានផ្អាកការថតសម្ដែងរឿងភាគនិងMVជាច្រើនខែមកហើយ ដើម្បីរក្សារសុខភាពឲ្យបានល្អជៀសវាងពីជំងឺកាចសាហាវកូវីដ។នាងក៍ធ្លាប់បង្ហើបថាការផ្ទុះកូវីដនេះធ្វើឲ្យនាងបាត់បង់ប្រាក់ ចំណូលស្ទើតែទាំងស្រុងពីអាជីពសិល្បៈទើបធ្វើឲ្យប៉ៈពាល់ដល់សេដ្ឋកិច្ចមួយកម្រិត។
ដោយសារតែការឈឺចាប់ព្រោះតែកូវីដនេះហើយទើបស្រីស្អាតសាខារ៉ានីត ប្រារពខួបតែម្នាក់ឯងហើយគ្មានបំណងអ្វីផ្សេងក្រៅពីចង់ឲ្យកូវីដរលាយពីផែនដីនេះឡើយ៕