Saturday, October 19, 2024
Homeតារាខ្មែរមាស សុខសោភា ៖ប្រុសក្មេងពេញចិត្ត

មាស សុខសោភា ៖ប្រុសក្មេងពេញចិត្ត

ភ្នំពេញ៖អតីតតារាចម្រៀងហង្សមាសលោកដួង វីរៈសិទ្ធ ដែលបានក្លាយទៅជាអ្នកចម្រៀងរបស់រាម ជាង៥ខែ​ទៅហើយ​នោះបានអះអាងថាលោកស្រលាញ់ពេញចិត្តតារារៀមច្បងមាស សុខសោភា ជាយូមកហើយ ខណៈដែលពេល​នេះបាន​ចាប់ដៃគូជាមួយអ្នកចម្រៀងសំនៀងផ្អែមរូបនេះលោកថាគឺជាការសម្រេចក្ដីស្រម៉ៃដ៍ធំមួយ។ដួង វីរៈសិទ្ធ ថ្លែងថា”ខ្ញុំ​មានមោទ​នភាពដែលបានច្រៀងជាមួយរៀមច្បងដ៍មានទេពកោសល្យដូចបងភា ហើយបទចម្រៀងខ្ញុំនិងគាត់​បានចេញរួមគ្នា​បានខ្លះៗ​ហើយនឹងត្រៀមចេញបទថ្មីៗទៀតនាពេលខាងមុខនេះផងដែរ”។

 ដួង វីរៈសិទ្ធ បង្ហាញការចាប់អារម្មណ៍ថាការច្រៀងឆ្លងឆ្លើយជាមួយមាស សុខសោភា នៅរាម និងច្រៀងជាមួយរ៉េត ស៊ូហ្សា​ណា រួមទាំង​ឈិន ម៉ានិច្ច នៅហង្សមាសអាចនិយាយថាម្យាងៗម្នាក់ហើយរសជាតិនៃបទចម្រៀងផ្សេងៗគ្នា។ទោះជាយ៉ាងណា​វីរៈសិទ្ធ មិនហ៊ានថាតើពេលលោកច្រៀងជាមួយមាស សុខសោភា នឹងទទួលបានការជោគជ័យ​ជាងច្រៀងជាមួយតារា​ស្រីនៅ​ហង្​សមាស​នោះទេដោយថាទុកឲ្យមហាជនជាអ្នកវាយតម្លៃទៅចុះ ព្រោះនៅមានបទចម្រៀង​ជាច្រើនទៀត​ដែល​ត្រៀម​ចេញ​។

 ឆ្លើយតបសំណួរថាតើគម្លាតអាយុរវាងលោកដួង វីរៈសិទ្ធ និងមាស សុខសោភា អាចជាបញ្ហាក្នុងការចាប់​ដៃគ្នាដែរឬអត់​នោះ​វីរៈ​សិទ្ធ ថានោះជាការរៀបចំរបស់ផលិតកម្មហើយលោកធ្វើការងារទៅតាមថ្នាក់ដឹកនាំ។

  ដួង វីរៈសិទ្ធ មានអាយុ២៧ឆ្នាំពោលគឺប្អូនមាស សុខសោភា ដល់ទៅ១៣ឆ្នាំ(៤០ឆ្នាំ)ឯណ្ណោះទើបធ្វើឲ្យមានការលើកឡើង​ថា​លោក​ច្រៀង​ភាសារបងអូនជាមួយសោភា និងសម្ដែងMVជាមួយគ្នាហាក់នៅឆ្គងៗមិនសូវសមគ្នាសោះ។ប៉ុន្ដែភ្លាមៗនោះ​លោក​គ្រូ​ភ្លេង(Composer)ម្នាក់បានចេញមុខប្រឆាំងដោយសួរថាបើសោភា-វីរៈសិទ្ធ មិនស៊ីគ្នាព្រោះអាយុចុះ​ម៉េចបានគ្មាន​អ្នកណា​សួរថា​ព្រាប សុវត្ថិ-ហ៊ឹម ស៊ីវន ធ្លាប់ច្រៀងជាមួយគ្នានៅហង្សមាស​ថាមិនស៊ីគ្នាផង?លោកថាអាយុខុសគ្នា​អត់បញ្ហាទេសំខាន់​សម្លេងតារាទាំង២ត្រូវគ្នាហើយធ្វើការងារចេះគោរពគ្នានោះអាចចាប់ដៃគ្នាបានហើយ។

  ដួង វីរៈសិទ្ធ បានចេញបទថ្មីៗរបស់ខ្លួននៅរាម ដូចជាបទ”ឆ្នេរអនុស្សាហ៍”,”វិបត្តិស្នេហ៍”,”សន្យា”ជាដើមហើយអតីតតារាហង្ស​មាស​រូបនេះបានចុះកុងត្រារយៈពេល១ឆ្នាំនៅផលិតកម្មថ្មីនេះពោលគឺដូចគ្នាទៅនិងមាស សុខសោភា ដែរ។ទោះជាយ៉ាង​ណា​គេជឿរថារាម នឹងបន្ថែមចំនួនកុងត្រាលើតារារូបនេះជា​មិនខានព្រោះតែរូបគេជាអ្នកចម្រៀង​ដែលអាច​ធ្វើភ្លេង,និពន្ធទំ​នុក​ច្រៀង​និងMelody រួមទាំងMixដោយខ្លួនឯងបាន។អ្វីដែលជាសញ្ញាថាវីរៈសិទ្ធ នឹងនៅជាមួយរាម បានយូឆ្នាំនោះគឺតារារូបនេះ​ចាប់ផ្ដើមចេញលក់ផលិតផលជាមួយថៅកែស្រីរាម ព្រមទាំងមានក្ដីស្រម៉ៃចង់ក្លាយ​ទៅជាម្ចាស់ហាងលក់​ផលិតរក្សារសម្រស់​ដោយខ្លួនឯងនាពេលខាងមុខដូចសុខសោភា ទៀតផង។

  គូសបញ្ជាក់ថាដួង វីរៈសិទ្ធ ជាម្ចាស់ពានI Am A Singer Cambodia រដូវកាលទី១និងឈជើងនៅហង្សមាសជាច្រើនឆ្នាំ។ប៉ុន្ដែអំឡុងជ្រកនៅហង្សមាសនោះលោកបានត្រឹមធ្វើជាតួរងប៉ុណ្ណោះព្រោះពេលនោះព្រាប សុវត្ថិ,ខេមរៈ សិរីមន្ដ និងឱក សុគន្ធកញ្ញា គឺជាតួឯក។តែការទៅដល់រាម នេះធ្វើឲ្យវីរៈសិទ្ធ​ ក្លាយ​​ទៅ​​ជាតួឯក​ដោយសារ​បាន​ចាប់ដៃគូជាមួយតារា​​ជើង​ខ្លាំងមាស សុខសោភា ទើបធ្វើកេរ្ដិ៍ឈ្មោះវីរៈសិទ្ធ អាច​ស្ទុះទៅមុខថែមទៀត​ប្រសិនបើមានបទ​ល្បីដូចការរំពឹងទុក​របស់​លោក​នៅពេលខាងមុខខនេះមែន។

លោកនូ ស៊ឹប អតីតតារាហង្សមាសបានលើកឡើងថាដួង វីរៈសិទ្ធ និងមាស សុខសោភា អាច​ធ្វើជាដៃគូគ្នាបានសម្លេងស៊ីគ្នា។លោក​សង្កត់ថាវីរៈសិទ្ធ ជាតារាមានប្រជាប្រិយភាពម្នាក់នាពេលបច្ចុប្បន្នដែល​តារាជើង​ចាស់​មួយចំនួនទៀត​ក៍ទទួលស្គាល់​សម្ថភាពអ្នកចម្រៀងម្នាក់នេះដែរ៕

                                                             

RELATED ARTICLES