ភ្នំពេញ៖តារាចម្រៀងសំនៀងស្អកនាងតន់ ច័ន្ទសីម៉ា ដែលកំពុងតែរៈត្រដែតនៅGalaxyនោះបានបាត់មុខពីបណ្ដារឆាកតន្រ្ដីទាំងឡាយជាច្រើនខែមកហើយពោលគឺតាំងពីក្រោយអ្នកគ្រប់គ្រងផលិតកម្មមួយនេះលោកយឹម តាស្រង់ បានកំណត់តម្លៃខ្លួនតារារូបនេះកាលពីចុងខែធ្នូឆ្នាំ២០២០មកគេមិនដែលឃើញនាងចេញច្រៀងតាមឆាកទូរទស្សន៍ដូចមុនទៀតឡើយ។
អតីតអ្នកនិពន្ធនៅសាន់ដេ,Mនិងថោនលោកតាស្រង់ ធ្លាប់ប្រាប់ថាតម្លៃខ្លួនច្រៀង១កម្មវិធីរបស់សីម៉ា តាមConcertsធំៗនៅខេត្តស៊ីថ្លៃ១កម្មវិធី៥០០០ដុល្លារ,ច្រៀងតាមប៉ុស្ដិ៍ទូរទស្សន៍ម្ដងពី១០០០ទៅ២០០០ដុល្លារ ខណៈដែលការថតស្ពតមួយចំណាយពេលពី១ទៅ២ថ្ងៃថ្លៃ២០០០០ដុល្លារ។
ការឡើងថ្លៃកប់ពពកបែបនេះធ្វើឲ្យមហាជនលើកឡើងថាតម្លៃខ្លួនសីម៉ា ពេលនេះខ្ពស់ជាងព្រាប សុវត្ថិ និងខេមរៈ សិរីមន្ដ ទៅទៀតហើយបើនៅតែមិនកែប្រែឡើងវិញទេនាងអាចដេកស្អាតព្រោះគ្មានអ្នកហ៊ានជួលច្រៀងទៀតទេ។តែលោកតាស្រង់ ថាតម្លៃនោះមិនអាចសើរើសារជាថ្មីវិញបានទេព្រោះពេលនេះសីម៉ា ជាតារាលំដាប់Grade A ប៉ុន្ដែបើអ្នកណាថា ថ្លៃគេមិនហ៊ាន ជួលក៍មិនអីដែរព្រោះGalaxyមានលទ្ធភាពចិញ្ចឹមតារារបស់ខ្លួនឲ្យរស់បានស្រួលហើយ។
រយៈពេលជាង៨ខែក្រោយGalaxyកំណត់តម្លៃតន់ ច័ន្ទសីម៉ា ខ្ពស់បែបនេះគេមិនដែលឃើញនាងឡើងឆាកតាមស្ថានីយ៍ទូរទស្សន៍ឡើយដោយអ្នកដឹកនាំកម្មវិធីមួយចំនួនថ្ងូរថាថ្លៃពេកគ្មានលទ្ធភាពជួល។លោកសិលា អ្នកដឹកនាំកម្មវិធីប្រគុំតន្រ្ដីនៅប៉ុស្ដិ៍CTNធ្លាប់ប្រាប់ថាធម្មតារាល្បីៗអ្នកដឹកនាំសិល្បៈរូបណាក៍ចង់បានឡើងកម្មវិធីគេដែរ ហេតុនេះហើយលោកថាបើសីម៉ា ទម្លាក់តម្លៃទាបជាងនេះបន្ដិចទើបខាងទូរទស្សន៍ទូទៅអាចហៅច្រៀងដូចតារាល្បីៗផ្សេងទៀតបាន។
គេកត់សម្គាល់ថាក្រោយGalaxyទម្លាយតម្លៃខ្លួនរបស់តន់ ច័ន្ទសីម៉ា មកមានស្ពតធំ២នៅតែហៅនាងថតដដែលទើបធ្វើឲ្យតារាមួយចំនួនទៀតស្រឡាំងកាំង។ប៉ុន្ដែពួកគេទទួលស្គាល់ថាច័ន្ទសីម៉ា ពិតជាមានប្រៀបជាតារាចម្រៀងផ្នែកយុវវ័យផ្សេងទៀតដូចជានាងរ៉ាប៊ី ,យូរី និងរ៉េត ស៊ូហ្សាណា មែនក្រោយនាងទទួលបានជំនួយពីកំពូលតារាចម្រៀងព្រាប សុវត្ថិ និងខេម៕