ភ្នំពេញ៖តារាចម្រៀងវ័យក្មេងតែសម្ថភាពខ្លាំងអាចច្រៀងបទខ្ពស់ៗបានមិនចាញ់ឱក សុគន្ធកញ្ញា គឺកញ្ញាវី ឌីណែត បាន ប្រាប់ឲ្យដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី១៩សីហា នេះថានាងនឹង វិលត្រឡប់មកច្រៀង សម្ដែងតាមឆាក តន្រ្ដីវិញនៅចុង ខែសីហាឆ្នាំ២០២១នេះហើយ។
ការវាចារបែបនេះក្រោយពីកូនស្រីលោកហួ ឡារី រូបនេះបាត់មុខ ពីឆាកតន្រ្ដី តាមប៉ុស្ដិ៍ទូរទស្សន៍រយៈពេលជាង៤ខែ មក ហើយ បន្ទាប់ពីនាងបានតេស្ដវិជ្ជមានកូវីដ-១៩ កាលពីដើមខែមីនា និងព្យា បាលជាវិញ នៅចុងខែដដែលនេះ។ប៉ុន្ដែមូលហេតុដែល កញ្ញាឌីណែត ត្រូវផ្អាកពីអាជីពសិល្បៈ ច្រើនខែបែបនេះ ដោយសារតែនាង កាន់ ទុក្ខជូនម្ដាយនាងអ្នកស្រីងួន សុផាន់នី ដែល ត្រូវជាភរិយាលោកហួ ឡាវី នោះបានទទួលមរណៈ ភាពដោយសា តែងជំងឺកូវីដ កាលពីថ្ងៃទី១៩ខែមីនាឆ្នាំ២០២១។
តារាចម្រៀងឌីណែត អាលោះអាល័យម្ដាយជាខ្លាំងហើយមាន ពេលខ្លះនាងគេង សម្រក់ទឹក ភ្នែកតែម្នាក់ឯងព្រោះបាត់ បង់ ម្ដាយជាទីស្រលាញ់ដោយសារតែជំងឺកូវីដចង្រៃ។តែពេលនេះនាង ចាប់ផ្ដើមតាំង ចិត្តវិលមកកាន់ ក្បាលមីក្រូសារ ជាថ្មីឡើង វិញដោយចាប់ផ្ដើមប្រមូលក្រុមរាំហ្វិកហាត់និងទើបតែបានថតបទចម្រៀងថ្មីៗជាAudio ២ទៅ៣បទ នៅហង្សមាស ត្រៀម ចេញឆាប់ៗនេះផងដែរ។
ឌីណែត ថាតំណាក់កាលនៃការ ចាប់ផ្ដើមដំបូងក្រោយផ្អាក ជាច្រើនខែនេះនាង នឹកឆាកតន្រ្ដីណាស់តែនាងចេញ ច្រៀង សម្ដែង តែនៅលើឆាកតន្រ្ដីប៉ុស្ដិ៍ហង្សមាសសិន ប៉ុស្ដិ៍ស្ថានីយ៍ផ្សេងៗនាង នឹងឡើងនៅ ពេលបន្ទាប់ ឬស្ថានភាព អារម្មណ៍ របស់នាងបានប្រសើរជាងនេះ។
គូរបញ្ជាក់ថាមុនវី ឌីណែត ត្រៀមឡើងឆាកសារជាថ្មីនេះតារាហង្សមាស ដែលកើតកូវីដហើយជាសះស្បើយ ពីជំងឺ នេះដែរ បានវិលមករកឆាកតន្រ្ដីមុនឌីណែត មានដូចជាសុគន្ធ និសា ,ណុប បាយ៉ារិទ្ធ និងលោកថែល ថៃ ជាដើម៕