ភ្នំពេញៈថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១៖ព្រីនស៍ ហូលឌីង គ្រុប“ព្រីនស៍ គ្រុប” ជាពហុក្រុមហ៊ុនមួយក្នុងចំណោមពហុ ក្រុមហ៊ុន ដែលធំជាងគេនិងរីកចម្រើនបំផុតនៅក្នុងប្រទេសកម្ពុជាមានមោទនភាពសូមប្រកាសថា អ្នកឧកញ៉ា ចេន ហ្សី (Chen Zhi ) ជាប្រធានសម្ព័ន្ធក្រុមហ៊ុនព្រីនស៍គ្រុបត្រូវបានគេទទួលស្គាល់ថាជាសហគ្រិនឆ្នើមក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំឆ្នាំ នៅ ក្នុងកម្មវិធីពានរង្វាន់អាជីវកម្មអន្តរជាតិប្រចាំឆ្នាំ២០២១។ អ្នកឧកញ៉ា ចេន ហ្ស៊ី គឺជា សហគ្រិន តែម្នាក់គត់ ដែលមាន កិត្តិយស នៅក្នុងប្រភេទពានរង្វាន់មួយដែលត្រូវបានរៀបចំឡើងក្នុងការអបអរសាទរចំពោះថ្នាក់ដឹកនាំដែលគ្រប់គ្រងអាជីវកម្មក្នុងពហុវិស័យ។ អ្នកឧកញ៉ា ចេន ហ្ស៊ី គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹក នាំទាំងបីនៅតំបន់អាស៊ី ដែលត្រូវបានគេទទួលស្គាល់ចំ ពោះ ភាពជសហគ្រិនក្នុងវិស័យផ្សេងៗ ប្រកបដោយសក្តានុភាពក្នុងអំឡុង ពេលដែលមានការ ប្រឈមខ្លាំងបំផុតនៅរយៈ ពេលប៉ុន្មានឆ្នាំមកនេះក្នុងភាពជាអ្នកដឹកនាំនៃសាជីវកម្ម។
អ្នកឧកញ៉ា ចេន ហ្ស៊ី ស្ថិតក្នុងចំណោមរលក នៃអ្នកដឹកនាំជំនាន់ ថ្មីនៃពហុក្រុមហ៊ុនដែលកំពុងត្រូវបានពិចារណាអំពី វិធី សាស្រ្តសម្រាប់អាជីវកម្មថ្មីៗដែលបង្កើតឱ្យមានភាពខុសប្លែកគ្នាចំពោះគោលដៅសង្គម។ លើសពីនេះទៅទៀត សម្ព័ន្ធក្រុម ហ៊ុន ព្រីនស៍ គ្រុប ក៏បានឈ្នះពានរង្វាន់សំរិទ្ ធនៅក្នុងប្រភេទ នៃការ ឆ្លើយតបរបស់សាជីវកម្ មដែលមានតម្លៃបំផុត ទៅនឹង វិបត្តិនៃជម្ងឺកូវីដ-១៩នៅរយៈពេលបី(៣)ខែបន្ទាប់ពីបានធានា មុននូវការ ទទួល បានជ័យលាភីក្នុងការឆ្លើយតប ល្អបំផុត របស់ សាជីវកម្មទៅនឹងវិបត្តិនៃជម្ងឺកូវីដ-១៩ នៅក្នុងកម្មវិធីពានរង្វាន់Asia-Pacific Stevie Awards ប្រចាំឆ្នាំលើកទី៨ នាខែឧសភា។ ពានរង្វាន់អាជីវកម្មអន្តរជាតិឆ្នាំ២០២១ ទទួលបានការចូលរួមជាង៣,៨០០ដែល មកពីអង្គការនានានៅក្នុងប្រទេសចំនួន៦៣ ។ ពានរង្វាន់ Gold Stevie Award របស់អ្នកឧកញ៉ា ចេន ហ្ស៊ី ចំពោះភាព ជាសហ គ្រិនក្នុងប្រភេទនៃពហុក្រុមហ៊ុនប្រចាំ ឆ្នាំ និង ពានរង្វាន់ Bronze Stevie Award របស់សម្ព័ន្ធក្រុមហ៊ុន ព្រីនស៍គ្រុបនៅក្នុងប្រភេទ នៃការឆ្លើយតបរបស់សា ជីវកម្មដែលមាន តម្លៃបំផុតត្រូវបានបញ្ចប់រួចរាល់បន្ទាប់ពីមានការបោះឆ្នោតអស់រយៈពេលពីរ(២)ខែ ដោយមានកិច្ចពិភាក្សាពីក្រុមអ្នកជំនាញ និងអ្នកធ្វើសេចក្តីសម្រេចសំខាន់ៗចំនួន២៦០រូបមកពីទូទាំងពិភពលោក។ ក្នុងរយៈ ពេលមួយឆ្នាំកន្លងមកនេះ ក្រុមហ៊ុនផ្សេងៗ ដែលជាសមាជិករបស់សម្ព័ន្ធត្រូវបានអ្នកឧកញ៉ាចេន ហ្ស៊ី អំពាវនាវឱ្យបង្កើត ឱ្យ មាន នូវភាពខុសប្លែកគ្នានៅក្នុងការរស់នៅ របស់បុគ្គលិកសហគមន៍នានាដែលបានទទួលរង ផលប៉ះពាល់ក៏ដូចជាបុគ្គលិក ជួរមុខ។ ក្នុងខែមីនាអ្នកឧកញ៉ាចេន ហ្ស៊ី បាន បរិច្ចាគថវិការចំនួន ៣លានដុល្លាសហរដ្ឋរអាមេរិក ជូនដល់កិច្ចខិត ខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការ ប្រ យុទ្ធ ប្រ ឆាំង នឹងការរីករាលដាលនៃជម្ងឺកូវីដ-១៩ដែលបានធ្វើឡើងបន្ទាប់ពីការបរិច្ចាគថវិកាលើកដំបូងចំនួន៣លានដុល្លារសហរដ្ឋអាមេរិកដើម្បីជួយប្រទេសកម្ពុជាក្នុងការទិញវ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ចំនួន១លាន ដូសកាលពីខែធ្នូកន្លងទៅនេះ។ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានសំណូមពរឱ្យសម្ព័ន្ធរៀប ចំឱ្យបានរហ័សនូវការចាក់វ៉ាក់ សាំង ការ ពារជម្ងឺកូវីដ-១៩ ជាច្រើនលើកជូនដល់បុគ្គលិកប្រមាណជាង ៣,៥០០នាក់ផងដែរ។ ថ្មីៗនេះអ្នកឧកញ៉ាចេន ហ្ស៊ី បានចុះហត្ថ លេខាទៅលើភាពជាដៃគូក្នុងរយៈពេលវែងជាមួយអង្គការCaring For Cambodia ដែលជាអង្គការសប្បុរសធម៌ឈានមុខគេ ខាង វិស័យអប់រំផ្តោតលើសិស្សក្រីក្រហើយសម្ព័ន្ធនឹងឧបត្ថម្ភ ដល់ការរៀបចំអាជីពការងារ ដែលជាគំនិតផ្តួចផ្តើម មួយដើម្បី ជួយតម្រែតម្រង់ទិសដៅដល់សិស្សានុសិស្សប្រមាណ៣,០០០នាក់ដែលមិនទាន់ទទួលបានការអប់រំច្បាស់ លាស់និងសំដៅ ជួយដល់ការស្វែងរកការងារធ្វើនៅក្រោយវិបត្តិនៃជម្ងឺវីដ-១៩ តាមរយៈការលើកកម្ពស់ឱ្យពួកគេទទួលបាននូវចំណេះដឹង និង ជំនាញសំខាន់ៗជាច្រើន។ អ្នកឧកញ៉ា ចេន ហ្ស៊ី ក៏បានអនុវត្តនូវទិសដៅឆ្ពោះទៅ រកការអភិវឌ្ឍប្រកបដោយចីរភាព តាមរយៈ ការដាក់ឱ្យដំណើរការជាផ្លូវការនូវទីក្រុងរាមដែលជាគម្រោងអភិវឌ្ឍន៍លើឆ្នេរសមុទ្រដែលមានទំហំដី៨៣៤ហិកតាហើយត្រូវបានបង្កើតឡើងដោយផ្អែកលើគោលការណ៍អចលនទ្រព្យប្រកបដោយចីរភាព។ Canopy Sands Development ជាក្រុមហ៊ុន ដែល ជាសមាជិកនៃសម្ព័ន្ធក្រុមហ៊ុននេះ បានចាប់ផ្តើមធ្វើការលើគម្រោងដែលមានគោល បំណងកំណត់អាទិភាព នៅក្នុង ប្រទេសដោយប្រកាន់ខ្ជាប់ស្តង់ដារអន្តរជាតិ។ក្រុមហ៊ុន Canopy Sands Development នឹងចេញផ្សាយ នូវការដាក់ សម្ពោធ របាយការណ៍អំពីបរិស្ថានសង្គមនិងអភិបាលកិច្ចរបស់ខ្លួនក្នុងពេលឆាប់ៗនេះផងដែរ។ នៅក្នុងយុគសម័យមួយ ដែលពហុ ក្រុមហ៊ុននានាកំពុងបំពេញនូវទំនួលខុសត្រូវសង្គមរបស់ខ្លួន អ្នកឧកញ៉ា ចេន ហ្ស៊ី និងក្រុមការងារនៃ ថ្នាក់ដឹកនាំរបស់គាត់ នៅក្នុងសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ គ្រុបបានខិតខំធ្វើការមិនខ្លាចនឿយហត់ ដើម្បីជាកម្លាំងជម្រុញ ឱ្យប្រទេសកម្ពុជាមានស្ថាន ភាពល្អប្រសើរនិងជាផ្នែកមួយនៃការគាំទ្រប្រទេសដើម្បីយកឈ្នះពីជម្ងឺរាតត្បាតដ៏កាចសាហាវនេះ៕