Monday, November 25, 2024
Homeសេដ្ឋកិច្ចជាតិTONY FERNANDES ទទួលតំណែងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ឆ្នើមប្រចាំឆ្នាំពីCAPA

TONY FERNANDES ទទួលតំណែងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ឆ្នើមប្រចាំឆ្នាំពីCAPA

កាលពីថ្ងៃទី28 ខែតុលា ឆ្នាំ2016 នៅទីក្រុង អាស្ទែដាម (AMSTERDAM) នាយកប្រតិបត្តិក្រុមហ៊ុន AirAsia Group លោក តូនី ហ្វែនឺដេស (TONY FERNANDES) ត្រូវបានទទួលតំណែងនាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ប្រចាំឆ្នាំ ដែលជាពានរង្វាន់ឆ្នើម  Aviation Awards for Excellence ប្រចាំឆ្នាំ2016 ចេញដោយមជ្ឈមមណ្ឌលអាកាសចរណ៍ អាស៊ីប៉ាស៊ីហ្វិក (CAPA) ។

ពានរង្វាន់នេះត្រូវបានប្រគល់ជូនគាត់ ក្នុងកម្មវិធី ហ្គាឡា អាហារពេលល្ងាច នៅឯសណ្ឋាគារ Okura កាលពីយប់ម្សិលមិញ។

នេះជាលើកទីបីហើយដែលលោក Fernandes បានឈ្នះពានរង្វាន់ពិសេសនេះពីមជ្ឈមណ្ឌលអាកាសចរណ៍ អាស៊ីប៉ាស៊ីហ្វិក (CAPA) ដ៏មានឥទ្ធិពលមួយនេះ។ ពានរង្វាន់ទទួលលើកដំបូងចំនួនពីរដងបន្តបន្ទាប់គ្នាគឺនៅក្នុងឆ្នាំ2004 និងឆ្នាំ2005។

នាយកក្រុមហ៊ុន AirAsia Group លោក Tony Fernandes បានថ្លែងថា « ក្រុមហ៊ុន AirAsia បានធ្វើដំណើរដ៏វែងឆ្ងាយ ចាប់តាំងខ្ញុំបានឈ្នះពាន់រង្វាន់នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ពី CAPA ក្នុងឆ្នាំ2004។ ក្នុងរយៈពេល 12ឆ្នាំមកនេះ AirAsia បានទាំងបន្តផ្លាស់ប្ដូរ និងបន្តរក្សាវត្តមានដូចគ្នា។ ចូរក្រឡេកមើលក្នុងឆ្នាំ2004 គំរូដឹកជញ្ជូនតម្លៃទាបនៅតែហាក់ដូចជាថ្មីថ្មោងសម្រាប់ទីផ្សារអាស៊ី។ យើងបានចាប់បើកប្រតិបត្តិការិយាល័យលើកដំបូងចំនួនពីរប៉ុណ្ណោះ នៅក្រៅប្រទេសម៉ាឡេស៊ី គឺក្នុងប្រទេសថៃ និងប្រទេសឥណ្ដូណេស៊ី។ យើងមានយន្តហោះ 17គ្រឿង និងបុគ្គលិកចំនួន 1.400នាក់ ហើយមនុស្សម្នាគ្រាន់តែចាប់ផ្ដើមកត់សម្គាល់ពួកយើងតែប៉ុណ្ណោះ។»

«ចាប់តាំងពេលនោះ យើងខ្ញុំបានពង្រីកខ្លួនក្លាយជាក្រុមហ៊ុនអាកាសចរណ៍ប្រចាំតំបន់អាស៊ាន ដោយដំណើរការក្នុងបណ្ដាប្រទេស ម៉ាឡេស៊ី ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន ឥណ្ឌា ហើយភ្លាមនោះរួមទាំងជប៉ុនផងដែរ ដោយមានយន្តហោះជាង 200គ្រឿង និងបុគ្គលិក Allstar ប្រមាណ 17.000នាក់។ យើងជាក្រុមហ៊ុនអាកាសចរណ៍តែមួយគត់ដែលធ្វើការហោះហើរទៅកាន់តំបន់ប្រជាជាតិអាស៊ានទាំង 10ប្រទេស ហើយជាមួយសេវាកម្ម Fly-Thru (សេវាមិនឆ្លងការត្រួតពិនិត្យផ្នែកអន្តោប្រវេសន៍ និងរើប្រមូលឥវ៉ាន់) យើងអាចភ្ជាប់ការហោះហើរទាំងមូលក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ចាប់ពីប្រទេស ជប៉ុន កូរ៉េ និងចិន ទៅកាន់អូស្ត្រាលី និងណូវែលហ្សូឡង់ ទៅកាន់ឥណ្ឌា និងឆ្ងាយជាងនេះ ដោយគ្រាន់តែឈប់រង់ចាំតែមួយដងគត់ប៉ុណ្ណោះ។ យើងពិតជាហោះហើរបានឆ្ងាយទៅដល់ទឺកដីដែនកោះ ម៉ូរី ផងដែរ នាពេលនេះ។ ដូចនេះវាគឺជាអ្វីដែលបានផ្លាស់ប្ដូរ។

«កត្តាធ្វើឱ្យបន្តរក្សាវត្តមានដូចគ្នាពីមួយឆ្នាំទៅមួយឆ្នាំគឺការប្ដេជ្ញាគ្មានទីបញ្ចប់របស់យើងខ្ញុំក្នុងការនាំមកនូវគុណភាពនិងគំនិតច្នៃប្រឌិត និងក្ដីសុបិនដែលអ្នករាល់គ្នាប្រាថ្នាអាចធ្វើដំណើរតាមជើងហោះហើរ។ ពានរង្វាន់ដ៏អស្ចារ្យនេះគឺជាសញ្ញាណបង្ហាញពីការពិតដែលក្ដីសុបិននៅតែមានរស់រវើកយ៉ាងច្រើនសម្បូរបែប ហើយយើងនឹងបន្តនាំសុបិននេះ នៅពេលយើងឈានបន្តទៅរយៈពេល 12ឆ្នាំខាងមុខ និងឆ្ងាយជាងនេះ។»

មជ្ឈមណ្ឌល CAPA បានឱ្យដឹងថា លោក Fernandes ត្រូវបានជ្រើសយកទទួលពានរង្វាន់នេះ ដោយសារកិច្ចការដឹកនាំក្រុមហ៊ុន AirAsia ប្រកបដោយជោគជ័យ ក្នុងការបង្កើនប្រាក់ចំណូល និងការកែទម្រង់ទស្សនៈវិស័យឆ្នាំនេះ បន្ទាប់ពីឆ្លងកាត់ «ការប្រឈមដ៏សម្បើម»ក្នុងឆ្នាំ2015។

គួរបញ្ជាក់ផងដែរថា ទុនថ្មីបានកើនមកពី ការចេញលក់ភាគហ៊ុនថ្មី ការពង្រីកប្រតិបត្តិការហោះហើរក្នុងប្រទេសចិន ការបើកដំណើរការឡើងវិញនាពេលខាងមុខនូវអាកាសចរណ៍ AirAsia ប្រចាំជប៉ុន និងព័ត៌មានជំនួញជួលយន្តហោះដែលត្រូវបានរំពឹងថាត្រូវបិទ ទាំងនេះនឹងធ្វើឱ្យកើនទុនច្រើនបន្ថែមទៀត ហើយនឹងកាត់បន្ថយនូវអត្រាទុនកម្ចីហិរញ្ញវត្ថុ (group leverage)។

ប្រធានប្រតិបត្តិមជ្ឈមណ្ឌល CAPA លោក Peter Harbison បានថ្លែងថា « ក្រុមហ៊ុន AirAsia បានត្រលបមកវិញដោយប្រឈមមុនគេនូវពិភពហានិភ័យក្នុងទីផ្សារអាស៊ី ហើយលោក Tony ជាថ្មីម្ដងទៀតបានបង្ហាញនូវមូលហេតុដែលគាត់ជាប្រតិបត្តិករដឹកនាំម្នាក់ក្នុងវិស័យឧស្សាហកម្មនេះ។ ដំណើរប្រតិបត្តិការផ្លូវជិតតាំងពីលើកដំបូងក្នុងប្រទេស ម៉ាឡេស៊ី និងថៃ ជាថ្មីម្ដងទៀតជាផ្លូវអាកាសចរណ៍រកប្រាក់ចំណូលច្រើនបំផុតក្នុងចំណោមជើងហោះហើរក្នុងតំបន់អាស៊ី ខណៈប្រទេសឥណ្ដូណេស៊ី និងហ្វីលីពីន ត្រូវបានរំពឹង នឹងមានប្រាក់ចំណេញឡើងវិញអំឡុងឆមាសទី2ក្នុងឆ្នាំ2016។ អាកាសចរណ៍ AirAsia X បានត្រលប់ទៅក្រោយក្នុងការប្រឈមភាពខ្មៅងងឹង បន្ទាប់ពីការកែទំរង់រចនាសម្ព័ន្ធឡើងវិញ។»

ពានរង្វាន់អាកាសចរណ៍ពី CAPA ត្រូវបានចាត់ទុកធាពានរង្វាន់ល្អវិសេសសម្រាប់ឧត្ដមភាពយុទ្ធសាស្ត្រក្នុងវិស័យអាកាសចរណ៍។

អ្នកចូលរួមត្រូវបានជ្រើសរើសដោយក្រុមចៅក្រមអន្តរជាតិឯករាជ្យ ដើម្បីផ្ដល់រង្វាន់ក្រុមហ៊ុនអាកាសចរណ៍ និងព្រលានយន្តហោះដែលមិនត្រឹមតែនាំមកនូវភាពជោគជ័យប៉ុណ្ណោះទេ ប៉ុន្តែវាបានផ្ដល់នូវផងដែរអំពីរបៀបដឹកនាំក្នុងឧស្សាហកម្មក្នុងការកែតម្រូវឱ្យសមស្របតាមបរិស្ថានថ្មី។

អ្នកធ្លាប់ឈ្នះពានរង្វាន់នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍ប្រចាំឆ្នាំក្នុងអតីតកាលរួមមាន លោកAlan Joyce នាយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍Qantas Airways លោកJames Hoganយកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍Etihad Airways លោកWillie Walsh យកប្រតិបត្តិក្រុមហ៊ុនអាកាសចរណ៍IAG និងក្រុមហ៊ុនធំរបស់ចក្រភពអង់គ្លេស ក្រុមហ៊ុនAer Lingus ក្រុមហ៊ុនIberia និងក្រុមហ៊ុនVueling ។

AirAsia ជាក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរតម្លៃទាបធំផុតប្រចាំអាស៊ី ត្រូវបានអ្នកធ្វើដំំណើរជ្រើយយក និងភាពលឿនរហ័សទាន់ចិត្ត ហើយមានមោទនភាពក្នុងការផ្ដល់បណ្ដាញធំទូលាយជាង 120ចំណត ឆ្លងកាត់តំបន់ អាស៊ី អូស្ត្រាលី និងមជ្ឈឹមបូព៌ា និងតំបន់អាហ្រិក។

AirAsia ត្រូវបានជាប់ឈ្មោះជាក្រុមហ៊ុនអាកាសចរណ៍តម្លៃទាបបំផុតលើពិភពលោកសម្រាប់ឆ្នាំទីប្រាំបីបន្តបន្ទាប់ ហើយ AirAsia X បានឈ្នះនូវពានរង្វាន់កាប៊ីនប្រណិតតម្លៃទាបបំផុតក្នុងភិភពលោក និងឈ្នះរង្វាន់កៅអីប្រណិតនាឆ្នាំទីបួនបន្តបន្ទាប់គ្នាដែលពានរង្វាន់  World Airline Awards ជាពានរង្វាន់អាកាសចរណ៍ពិភពលោកប្រចាំឆ្នាំ2016 ពីក្រុមហ៊ុនប្រឹក្សាអាកាសចរណ៍ Skytrax ។

ចំពោះសេវាកម្មបម្រើលើយន្តហោះ AirAsia បានឈ្នះរង្វាន់ពានសេវាកម្មបម្រើលើយន្តហោះឈានមុខគេប្រចាំអាស៊ី នៅក្នុងកម្មវិធី World Travel Awards កាលពីពេលថ្មីៗនេះ នាំមុខនូវការដឹកជញ្ជូនបម្រើសេវាពេញប្រចាំតំបន់ និងការផលិតចម្លងឡើងវិញនូវសមទ្ធិផលប្រវត្តិសាស្ត្រកាលពីឆ្នាំមុន នៅពេលសេវាកម្មនេះបានក្លាយជាក្រុមហ៊ុនអាកាសចរណ៍ដឹកអ្នកដំណើរតម្លៃទាបលើកទីមួយ ដោយឈ្នះនូវពានរង្វាន់ Leading Cabin Crew ប្រចាំអាស៊ី ៕

RELATED ARTICLES